មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2026 - 06:18

អ្នក​អស់​ពី​ចិត្ត​ជា​មួយ​សហ​គមន៍​និង​វត្ត​អា​រាម​ 

នោះ​គឺ​អា​ចារ្យ​ដាវ​ជា អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេ​រីក​ណ្តាល នៅ​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ គាត់​តែង​អស់​ពី​ចិត្ត​ចំ​ពោះ​សហ​គមន៍ និង​គិត​គូរ​ដល់​វត្ត​អា​រាម។ ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ ខ្នះ​ខ្នែង​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ ហើយ​តែង​រួម​កម្លាំង​ក្នុង​កិច្ច​ការ​រួម ចាប់​ពី​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី គិត​គូរ​ស​កម្ម​ភាព​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​រហូត​ដល់​ជួយ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​សហ​គមន៍។

 អា​ចារ្យ ដាវ​ជា (ទី​ពីរ​ពី​ខាង​ឆ្វេង) អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេ​រីក​ណ្តាល នៅ​សង្កាត់​វិញ​ភឿក។

អា​ចារ្យ​ដាវ​ជា មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​នឹង​វត្ត​អា​រាម​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​ជា​ស្ពាន​ភ្ជាប់​រវាង​វត្ត​និង​ពុទ្ធ​បរិ​ស័ទ រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​តម្លៃ​វប្ប​ធម៌ ទំ​នៀម​ទម្លាប់​និង​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ទៀត​ផង។ ទង្វើ​ដ៏​ស្ងៀម​ស្ងាត់​របស់​គាត់​ពោរ​ពេញ​ដោយ​អត្ថ​ន័យ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​សហ​គមន៍​កាន់​តែ​សាមគ្គី និង​ប្រ​កប​ដោយ​គុណ​ធម៌។ គាត់​បាន​ចូល​រួម​ក្នុង​គណៈ​កម្ម​ការ​វត្ត​តាំង​ពី​ឆ្នាំ ១៩៨៧ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ពេល​សំ​ណង់​ក្នុង​វត្ត​ចាស់​ទ្រុឌ​ទ្រោម គាត់​រួម​ជា​មួ​យស​មា​ជិក​គណៈ​កម្ម​ការ​វត្ត និង​ព្រះ​ចៅ​អធិ​ការ​ចល​នា​ពុទ្ធ​បរិ​ស័ទ​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់ ដើម្បី​កសាង​សំ​ណង់​នៅ​ក្នុង​វត្ត​ឱ្យ​កាន់​តែ​សម​រម្យ​ជាង​ទៀត ដូច​ជា៖ ជួស​ជុល​ព្រះ​វិហារ​និង​កសាង​សា​លា​ថ្មី​មាន​តម្លៃ ៩ ពាន់​លាន​ដុង សម​ណ​កុដិ ២​ ខ្នង​មាន​តម្លៃ ១៤ ពាន់​លាន​ដុង និង​បច្ចុប្បន្ន​កំ​ពុង​កសាង​សា​លា​បា​លី ២​ជាន់ គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ ៧ ពាន់​លាន​ដុង និង​សំ​ណង់​រាយ​រង​ផ្សេងៗ​ទៀត។ លោក ថាច់​យឿង សមា​ជិក​គណៈ​កម្ម​ការ​វត្ត ឱ្យ​ដឹង៖ “លោក​ដាវ​ជា ជា​អ្នក​យល់​ដឹង​ជ្រៅ​ជ្រះ​ខាង​ធម៌​អាថ៌​និង​ទំនៀម​ទម្លាប់ និយាយ​តែង​ដើរ​ទន្ទឹម​នឹង​ធ្វើ ទង្វើ​របស់​គាត់​សុទ្ធ​តែ​មាន​ប្រ​យោជន៍​ដល់​វត្ត​អា​រាម ចាប់​ពី​សកម្ម​ភាព​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ប្រាក់​កសាង​សំ​ណង់​ស្ថា​បត្យ​កម្ម​ក្នុង​បរិ​វេណ​វត្ត។ ក្រៅ​ពី​នោះ គាត់​តែង​ជួយ​អ្នក​ក្រី​ក្រ ហេតុ​នោះ អ្នក​ណា​ក៏​គោ​រព​រាប់​អាន ហើយ​ពេល​ចលនា​កសាង​ជន​បទ​អ្នក​ណា​ក៏​យល់​ព្រម​ឧបត្ថម្ភ​គាំ​ទ្រ និង​ជួយ​ជ្រោម​ជ្រែង”។

អា​ចារ្យ ដាវ​ជា តែង​សកម្ម​ក្នុង​ការ​ឃោស​នា ចល​នា​ពុទ្ធ​បរិ​ស័ទ​គោ​រព​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ បំ​បាត់​ទម្លាប់​ឱន​ថយ រួម​ចំ​ណែក​ជា​មួយ​អង្គ​ការ​មហា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​មិន​លេង​ល្បែង​ស៊ី​សង ស្រា​បាយ មិន​ជឿ​លើ​អបិយ​ជំ​នឿ និង​សម្រុះ​សម្រួល​ជម្លោះ​ទាស់​ទែង​ក្នុង​មា​មីង​ខ្មែរ។ ព្រោះ​ហេតុ​នោះ ទើប​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​បាន​រក្សា​លំ​នឹង​ជា​និច្ច។ ព្រះ​តេជ​ព្រះ​គុណ ថាច់​ហ៊ុង ព្រះ​ចៅ​អធិ​ការ​វត្ត​សេ​រីក​ណ្តាល មាន​ថេរ​ដី​កា៖ “វត្ត​បាន​ក​សាង​ស្រស់​ស្អាត​ដូច​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​មាន​ការ​សាម​គ្គី និង​ការ​ពិ​ភាក្សា​របស់​គណៈ​កម្ម​ការ​វត្ត ក្នុង​នោះ លោក​ដាវ​ជា អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត តែង​ជិត​ដិត​ជា​មួយ​នឹង​ព្រះ​សង្ឃ​ដើម្បី​ចលនា​ពុទ្ធ​បរិស័ទ រួម​វិភាគ​ទាន​ក​សាង​សំ​ណង់​ស្ថា​បត្យ​កម្ម​នៅ​ក្នុង​វត្ត។ គាត់​បាន​ពុទ្ធ​បរិ​ស័ទ​និង​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ជឿ​ទុក​ចិត្ត និង​គោរព​ស្រ​ឡាញ់​រាប់​អាន”។

អា​ចារ្យ​ ដាវ​ជា អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេ​រីក​ណ្ដាល បាន​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​ក្នុង​ការ​ឃោស​នា ណែ​នាំ​ជន​រួម​ជាតិ​ខ្មែរ​គោរព​នូវ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់ សកម្ម​ចលនា​មា​មីង​ខ្មែរ​ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ កសាង​វត្ត​អា​រាម និង​ការ​ងារ​សុខុមាល​ភាព​សង្គម​ផ្សេងៗ​ទៀត៕

                                       ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ