មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/09/2026 - 05:56

ប្រ​ព័ន្ធ​ទឹក​ស្អាត​បាន​គ្រប​ដណ្តប់​នៅ​តាម​ភូមិ​នា​នា 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ធា​នា​ប្រ​ភព​ទឹក​ស្អាត​សម្រាប់​បម្រើ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ តែង​យក​ចិត្ត​ទុក​ដាក់​។ ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​បាន​វិនិយោគ​ ពង្រីក​ជា​បណ្តើ​រៗនិង​គ្រប​ដណ្តប់នៅ​តំ​បន់​នា​នា​ក្នុង​ឃុំ​ រួម​ចំ​ណែក​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​។

 បង​ស្រី​ស៊ើង​ធី​ណា​ នៅ​ឃុំ​តឹង​ ថា​ញ់ប្រើ​ប្រាស់​ទឹក​ស្អាត​បម្រើ​ជីវ​ភាព​គ្រួ​សារ​។

មុននេះ​ នៅ​តំ​បន់​មួយ​ចំ​នួន​ប្រ​ជា​ជន​នៅ​តែ​ជួប​ការ​លំ​បាក​ក្នុង​ការ​ទទួល​ប្រ​ភព​ទឹក​ស្អាត ដោយ​ប្រើ​ប្រាស់​ទឹក​ពី​អណ្តូង​ ឬ​ប្រ​ភព​ទឹក​ធម្ម​ជាតិ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ ការ​ពង្រីក​ប្រ​ព័ន្ធ​ទឹក​ស្អាត​បាន​ជួយ​ឱ្យ​ប្រ​ជាជន​មា​នល​ក្ខណៈ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ធា​នា​អនា​ម័យ មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​និង​ថែ​ទាំ​សុខ​ភាព​គ្រួ​សារ​។

បច្ចុប្បន្ន​ ឃុំ​តឹង​ថា​ញ់មាន​គ្រួ​សារ​ចំ​នួន​ ៥.២៨០ ស្មើ​នឹង​ ២១.១២០ នាក់​ បាន​ប្រើ​ប្រាស់​ទឹក​ពី​អង្គ​ភាព​ ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្តុំ​ អា​ស្រ័យ​ដោយ​មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យបរិស្ថាន​ជន​បទ​ទី​ក្រុង​កឹង​ធើ​ផ្គត់​ផ្គង់​និង​គ្រួ​សារ​ចំ​នួន​ ២៨៧ ស្មើ​នឹង​ ១.១៤៨ នាក់​ បាន​ប្រើ​ប្រាស់​ទឹក​ដែល​ផ្គត់​ផ្គង់​ដោយ​អង្គ​ភាព​ផ្សេង​ៗ។ បង​ស៊ើង​គ្វើយ នៅ​ភូមិ​កគោ​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ផ្លូវ​មុខ​ផ្ទះ​របស់​ខ្ញុំ​បាន​វិនិយោ​គក​សាង​និង​មាន​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ដល់​ផ្ទះ​ ដូច្នេះ​ យើង​ខ្ញុំ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​កប​ដោយ​អនា​ម័យ”។ ចំ​ណែក​ បង​ស្រី​ស៊ើង​ធី​ណា​ នៅ​ភូមិ​កាយ​ឌឿង ឱ្យ​ដឹង​៖ “បំ​ពង់​ផ្គត់​ផ្គង់​ទឹក​នៅ​ចម្ងាយ​ប្រហែល​ ៣០ ម៉ែ​ត្រ​ពី​ផ្ទះ​របស់​ខ្ញុំ​ ហើយ​បំ​ពង់​ទឹក​ត្រូវ​បាន​បន្ត​មក​ដល់​ទី​ប្រ​ជុំ​ជន​ដែល​ខ្ញុំ​រស់​នៅ​។ សូម​អរ​គុណ​ដល់​រដ្ឋ​ដែល​បាន​វិនិយោគ​ពង្រីក​​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ គ្រួ​សារ​របស់​ខ្ញុំ​ទទួល​បាន​ប្រ​ភព​ទឹក​ស្អាត​ និង​មា​នភា​ពលំ​នឹង​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​”។

មិន​ត្រឹម​តែ​ផ្តល់​នូវ​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​ជីវ​ភាព​រស់​នៅ​ប៉ុណ្ណោះ​ទេ​ ប្រ​ព័ន្ធ​ទឹក​ស្អាត​ថែម​ទាំង​បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ធភាព​ជន​បទ​។ ប្រ​ព័ន្ធ​ទឹក​ស្អាត​ដែល​បាន​វិនិយោគ​ដល់​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​ ជួយ​ឱ្យ​ការ​ទទួល​បាន​ប្រ​ភព​ទឹក​កាន់​តែ​ងាយ​ស្រួល​ ព្រម​ទាំង​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ឃុំ​តឹង​ថា​ញ់ លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ពាក់​ព័ន្ធ​នឹង​បរិស្ថាន​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​។ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ដោយ​ប្រិត​សំ​ចៃ​ ការ​ពារ​ប្រ​ភព​ទឹក​និង​ថែ​រក្សា​អនា​ម័យបរិស្ថាន​។ នេះ​គឺ​ជា​កត្តា​ដ៏​សំ​ខាន់​ ដើម្បី​ឱ្យ​ប្រ​ព័ន្ធ​ទឹក​ស្អាត​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង​និង​បម្រើ​បាន​ល្អ​ដល់​តម្រូវ​ការ​របស់​សហ​គម​ន៍។

លោក​តា​មិញ​ថា​យ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​របស់​ប្រ​ជា​ជន​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ នឹង​បន្ត​សហ​ការ​ជា​មួយ​អង្គ​ភាព​ផ្គត់​ផ្គង់​ទឹក​ ដើម្បី​ពិ​និត្យ​ឡើង​វិញ​ និង​ស្នើ​សុំ​វិនិយោគ​ពង្រីក​ប្រ​ព័ន្ធ​ទឹក​ស្អាត​ដោយ​ផ្តល់​អាទិ​ភាព​ដល់​តំ​បន់​ដែល​មាន​ការ​លំ​បាក​ មិន​ទាន់​មាន​ប្រ​ព័ន្ធ​ទឹក​ស្អាត​គ្រប​ដណ្តប់​។ តាម​រយៈ​នោះ​ ដើម្បី​លើក​កម្ពស់​ជា​បណ្តើ​រៗអត្រា​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​លំ​នឹង​ ធា​នា​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព​រស់​នៅ​ និង​រួម​ចំ​ណែក​សម្រេច​បាន​នូវ​លក្ខ​ឋាន​ទឹក​ស្អាត​ក្នុង​ការក​សាង​ជន​បទ​ថ្មី​”។

ការ​នាំ​យក​ទឹក​ស្អាត​មក​កាន់​តំ​បន់​នា​នា​នៅ​លើ​ភូមិ​ឋាន​ឃុំ​តឹង​ថា​ញ់ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ និង​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។ នេះ​ក៏​ជា​ជំ​ហាន​ជាក់​ស្តែង​មួយ​ក្នុង​ដំ​ណើរកា​រក​សាង​ឃុំ​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ន៍ ស៊ី​វិល័យ​ និង​គួរ​ឱ្យ​រស់​នៅ​៕

                                                ដា​លី​ន

ចែករំលែកអត្ថបទ