មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/09/2026 - 05:45

កសិ​ករ​ខ្មែរ​បំ​ប្លែង​ឌីជី​ថល​ លើក​កម្ពស់​កសិ​កម្ម​ឱ្យ​ឡើង​មួយ​កម្រិត​ 

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ក្លាយ​ជា​ “កសិ​ករ​ឌីជី​ថល​” ដោយ​ម្ចាស់​ការ​លើ​បច្ចេក​វិទ្យា​ និង​អនុ​វត្ត​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​ដិត្ត ដើម្បី​លើក​កម្ពស់​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​ បើក​ទិស​ដៅ​ថ្មី​សម្រាប់​ការ​ផលិត​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​។

កសិ​ករ​ខ្មែរ​ លោក​តាំង​ក្វាង​ថឹម  នៅ​ឃុំ​មី​ហឿង អនុ​វត្ត​បច្ចេក​វិទ្យា
ក្នុងការផលិតកសិកម្ម។

នៅ​តាម​វាល​ស្រែ​ជា​ច្រើន​ក្នុង​ឃុំ​មី​ហឿង ឧប​ករណ៍​ដ្រូ​នកំ​ពុង​ហោះ​លើ​វាល​ស្រែ​នីមួយៗ​ ដើម្បី​បាញ់​ថ្នាំ​ ព្រោះ​ស្រូវ​ និង​បាច​ជី​ មុន​នេះ​ជា​ការ​ចម្លែក​សម្រាប់​បង​ប្អូន​កសិ​ករ​ក្នុង​ការ​ផលិត​កសិ​កម្ម​។ ឥ​ឡូវ​នេះ​ ជំ​នួស​ឱ្យ​ការ​ចំ​ណាយ​ពេល​ច្រើន​ និង​ជួយ​សម្រួល​ដល់​ពល​ករ​បាញ់​ថ្នាំ​ បច្ចុប្បន្ន​ គ្រួ​សា​របង​ តាំង​ក្វាង​ថឹម នៅ​ភូមិ​បឹង​កក់​  ឃុំ​មី​ហឿង ចំ​ណាយ​ពេល​ជិត​ ២ ម៉ោង​ប៉ុណ្ណោះ​ បាញ់​ថ្នាំ​ស្រូវ​ជិត​ ៨ ហិក​តា​។ លោក​ថឹម បាន​ចែក​រំលែក​៖ “ដោយ​មើល​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ដ្រូ​នបាញ់​ថ្នាំ​មិន​ត្រឹម​តែ​ជួយ​សំ​ចៃ​ពេល​វេលា​ ថវិកា​ និង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ កម្ចាត់​សត្វ​ល្អិត​ ដោយ​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ថែម​ទាំង​ដោះ​ស្រាយ​បញ្ហា​ខ្វះ​កម្លាំង​ពល​កម្ម​នៅ​ជន​បទ​បាន​យ៉ាង​ល្អ​ទៀត​ផង​”។ ហេ​តុ​ដូច្នេះ​ នៅ​ឆ្នាំ​ ២០២៤ លោក​បាន​វិនិយោគ​ទិញ​ដ្រូ​នបាញ់​ថ្នាំ​ដើម្បី​បម្រើ​ឱ្យ​ការ​ផលិត​ក្នុង​គ្រួ​សារ​ និង​ទទួល​ធ្វើ​សេ​វា​កម្ម​ជូន​បង​ប្អូន​កសិ​ករ​នៅ​ក្នុង​ភូមិ​ភាគ​។  “ការ​ប្រើ​ប្រាស់​ដ្រូ​នជួយ​ខ្ញុំ​កាត់​បន្ថយ​ចំ​ណាយ​បាន​ប្រ​មា​ណ​ ៣០% បើ​ធៀប​នឹង​វិធី​សាស្ត្រ​បង្ក​បង្កើន​ផល​តាម​សិប្ប​កម្ម​ ឯ​ទិន្ន​ផល​ស្រូវ​កើន​ឡើង​ពី​ ៨០០ គី​ឡូ​ក្រាម​ក្នុង​មួយ​កុង​ រហូត​ដល់​ ១.០០០ គី​ឡូ​ក្រាម​ក្នុង​កុង​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​សេ​វា​កម្ម​បាញ់​ថ្នាំ​ ព្រោះ​ស្រូវ​ និង​បាច​ជី​ជូន​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ផង​ដែរ​” បង​ថឹម​ ឱ្យ​ដឹង​បន្ថែម​។

លោក​ហ្វិញ​មិញ​កឿង​ នៅ​ឃុំ​ធ្វឹង​ហ្វា​ កំ​ពុង​ហាល​ឆៃប៉ូវ​សរសៃ​។

ផ្តើម​ពី​កសិ​ករ​ដែល​ធ្លាប់​តែ​ធ្វើ​ស្រែ​ចំ​ការ​ ឬ​ការ​លក់​ដូរ​តាម​បែប​ប្រ​ពៃ​ណី​ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​និង​រៀន​សូ​ត្រ​ លោក​ហ្វិញ​មិញ​កឿង​ នៅ​ភូមិ​ភឿកធ្វឹង​  ឃុំ​ធ្វឹង​ហ្វា​ បាន​ជម្នះ​ភាព​ថ្មី​ថ្មោង​ដើម្បី​ថត​វី​ដី​អូ​ផ្សាយ​ផ្ទាល់​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ឆៃប៉ូវ​និង​ស្ពៃ​បូក​គោ​ប្រៃ​របស់​គ្រួ​សារ​។ លោក​កឿង​ បាន​ចែក​រំលែក​៖ “ប៉ុន្មាន​ឆ្នាំ​មុន​ ខ្ញុំ​ច្រើន​តែ​បោះ​ដុំ​ឱ្យ​ម៉ូយនៅ​តាម​ទី​ផ្សារ​ក្នុង​ភូមិ​ភាគ​។ ប៉ុន្តែ​ តាម​រយៈ​ការ​តាម​ដាន​ទូរ​ទស្សន៍​ កាសែត​ និង​បណ្តា​ញសង្គម​ ខ្ញុំ​ឃើញ​មនុស្ស​ជា​ច្រើន​ធ្វើ​អា​ជីវ​កម្ម​តាម​ទម្រង់​ផ្សាយ​ផ្ទាល់​ ទើប​ខ្ញុំ​ឱ្យ​កូន​ៗជួយ​សម្រួល​និង​ណែ​នាំ​វិធី​ថត​ផ្សាយ​លក់​ទំនិញ​លើ​បណ្តា​ញ TikTok ។ ដំ​បូង​ប្លែក​មាន​ការ​អៀន​ដែរ​ ប៉ុន្តែ​លទ្ធ​ផល​ទទួល​បាន​ល្អ​ប្រសើរ​ ចំ​នួន​ទំនិញ​ដែល​អតិថិ​ជន​កុម្ម៉ង់ទិញ​មាន​ការ​កើន​ឡើង​ ទើប​ខ្ញុំ​ខិត​ខំ​រៀន​សូ​ត្រ​ និង​ហាត់​ថត​ផ្សាយ​ផ្ទាល់​នៅ​រៀង​រាល់​ល្ងាច​ ដើម្បី​បង្ហាញ​ពី​ផលិត​ផល​ទៅ​កាន់​អ្នក​រាល់​គ្នា​”។ ឥ​ឡូវ​នេះ​ គ្រាន់​តែ​មាន​ទូរស័ព្ទ​ឆ្លាត​វៃ​មួយ​គ្រឿង​ ក្នុង​មួយ​ខែ​ៗ លោក​កឿង​អាច​លក់​ផលិត​ផល​បាន​ប្រ​មា​ណ​ ១៣ តោន​ ជំ​នួស​ឱ្យ​មុន​នេះ​ លក់​បាន​ត្រឹម​តែ​ប្រ​មា​ណ​ ១១ តោន​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ ផលិត​ផល​ដែល​លោក​ថត​ផ្សាយ​លក់​ រួម​មាន​ ឆៃប៉ូវ​ហាន់​ស្រាប់​ ឆៃប៉ូវ​មើម​និង​សរសៃ​ ដោយ​មាន​តម្លៃ​ពី​ ៨.០០០ ដល់​ ១២.០០០ ដុង​ក្នុង​គី​ឡូ​ក្រាម​ ចំ​ពោះ​ស្ពៃ​បូក​គោ​ប្រៃ​ហាន់​តូច​ៗ លក់​ក្នុង​តម្លៃ​ ៤៧.០០០ ដុង​ក្នុង​គី​ឡូ​ក្រាម​។ អា​ស្រ័យ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ លោក​កឿង​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ​ជា​ច្រើន​ ផ្តើម​ពី​នោះ​ ផលិត​ផល​ដែល​លក់​ក៏​បាន​ច្រើន​ ហើយ​កម្រៃ​ផល​ទទួល​បាន​ក៏​ខ្ពស់​ជាង​មុន​ដែរ​។

លោក​ហ្វិញ​មិញ​កឿង​ នៅ​ឃុំ​ធ្វឹង​ហ្វា​ កំ​ពុង​ថត​ផ្សាយ​លក់​ឆៃប៉ូវ​
និងស្ពៃបូកគោប្រៃរបស់គ្រួសារ។

អាច​ឃើញ​ថា​ កសិ​ករ​ក្នុង​សម័យ​ថ្មី​ មិន​ត្រឹម​តែ​ចេះ​អនុ​វត្ត​បច្ចេក​វិទ្យា​ចូល​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​គំ​និត​សេដ្ឋ​កិច្ច​ ក្លាយ​ជា​អ្នក​រៀប​ចំ​ការ​ផលិត​ ធ្វើ​អា​ជីវ​ករ​កសិ​កម្ម​ និង​ជា​ម្ចាស់​នៃ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​នូវ​គោល​ដៅ​អភិវឌ្ឍ​ន៍កសិ​កម្ម​អេកូឡូ​ស៊ី​ ជន​បទ​ទំនើប​ កសិ​ករ​ស៊ី​វិល័យ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​យុគ​សម័យ​ឧស្សា​ហូប​នីយ​កម្ម​ ទំនើប​កម្ម​ ការ​បំ​ប្លែង​ឌីជី​ថល​ និង​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​៕

ថាញ​វ៉ាង​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ