ដោយជ្រួតជ្រាបនូវដំបូន្មានរបស់អ៊ំ “ប្រជាចលនាប៉ិនប្រសប់ ការងារអ្វីក៏ជោគជ័យដែរ” លោកយ័ញមី នៅភូមិត្រាកាញ A១ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ តែងច្នៃប្រតិដ្ឋ និងឈ្លាសវៃក្នុងការងារប្រជាចលនា។ រាល់កម្មវិធីសកម្មភាព និងការងាររបស់លោក យ័ញមី តែងជិតដិតនឹងប្រជាជន បានប្រជាជនទុកចិត្ត និងអនុវត្តតាម។ លោកគឺជាបុគ្គលគំរូមួយរូបក្នុងចំណោមគំរូឆ្នើមដែលឈានមុខក្នុងប្រជាចលនាប៉ិនប្រសប់នៅភូមិភាគ។

លោកយ័ញមី (ខាងស្តាំ) គំរូប្រជាចលនាប៉ិនប្រសប់នៅឃុំធ្វឹងហ្វា។
ជាមួយនឹងផ្លូវបេតុងដ៏រឹងមាំ ស្អាតបាត ផ្ទះសាងសង់យ៉ាងសមរម្យជាប់ៗគ្នាជាជួរ ជីវភាពស្ថិរភាព ទេសភាពស្រស់បំព្រង គឺជាភស្តុតាងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរទិដ្ឋភាពជនបទដែលធ្លាប់ឆ្លងកាត់ការលំបាកច្រើន។ ទទួលបានលទ្ធផលខាងលើ មួយផ្នែកគឺអាស្រ័យការរួមចំណែករបស់លោកយ័ញមី នៅភូមិត្រាកាញ A១ ឃុំធ្វឹងហ្វា។ នៅពេលសាកសួរអំពីលោកយ័ញមី ពូកាវលី ប្រជាជននៅភូមិឱ្យដឹង៖ “ទោះបីគាត់ចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែរាល់ពេលមានកម្មវិធី គោលនយោបាយថ្មីរបស់បក្ស រដ្ឋ លោកយ័ញមី តែងចុះផ្សព្វផ្សាយដោយផ្ទាល់ជូនជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ តែងយកចិត្តទុកដាក់ក្នុងការស្តាប់ ឆ្លុះបញ្ចាំងទាន់ពេលពីបំណងប្រាថ្នារបស់មាមីងទៅកាន់គណៈកម្មាធិការបក្ស រដ្ឋអំណាច ម្ល៉ោះហើយប្រជាជននៅទីនេះតែងគោរពរាប់អានគាត់”។ ពាក្យចែករំលែកស្មោះត្រង់ទាំងនោះ ប្រៀបដូចជាការទទួលស្គាល់ដ៏សាមញ្ញមួយ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅអំពីប្រិយភាពរបស់បក្ខជនក្នុងទឹកចិត្តប្រជាជន។
បានដឹងថា លោកយ័ញមី បានចូលរួមការងារភូមិភាគចាប់ពីឆ្នាំ ១៩៩០ មកម្ល៉េះ ធ្លាប់មានតួនាទីជាច្រើន ដូចជា កម្មាភិបាលសមាគមកាកបាទក្រហម ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិភូមិ។ ទោះបីសម្រាកតាមរបបចាប់ពីខែមិថុនា ឆ្នាំ ២០២៦ ក៏ដោយ ប៉ុន្តែលោកនៅតែសកម្មរួមចំណែកដល់ភូមិភាគតែងចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងចូលរួមចលនាកសាងជនបទថ្មីនៅភូមិភាគ។ លោកយ័ញមី ឱ្យដឹង៖ “រយៈពេលកន្លង ខ្ញុំរួមជាមួយអង្គការមហាជនភូមិ ចលនាប្រជាជនចំនួន ៣០ គ្រួសារ បរិច្ចាគដីបាន ១.៥០០ ម៉ែត្រការ៉េ ដើម្បីបើកទូលាយផ្លូវ; កសាងស្ពានជនបទបានចំនួន ០៤ គិតតម្លៃជិត ៨០០ លានដុង។ ពិសេស ចាប់ពីឆ្នាំ ២០២៥ មកដល់ពេលនេះ លោកបានសហការជាមួយអង្គការមហាជនភូមិ ធ្វើសេនាធិការជូនរដ្ឋអំណាចកសាង ជួសជុលផ្ទះបានជាង១០ខ្នង និងជូនអំណោយរាប់រយចំណែកដល់ គ្រួសារក្រីក្រ គ្រួសារក្បែរក្រលើភូមិឋាន”។ ជាមួយការចូលរួមរបស់លោករយៈពេលកន្លង បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជន; អត្រាគ្រួសារក្រីក្រ ក្នុងភូមិត្រាកាញ A១ បន្ថយគួរកត់សម្គាល់ ចាប់ពី ៤៧ គ្រួសារក្រីក្រ ឆ្នាំ ២០២០ ថយចុះនៅត្រឹម ៥ គ្រួសារឆ្នាំ ២០២៥។
អ្នកស្រី ចូវង៉ុកហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំធ្វឹងហ្វា បញ្ជាក់៖ “លោកយ័ញមី ជាបុគ្គលគំរូឆ្នើមមួយរូបក្នុងការរៀនសូត្រ និងធ្វើតាមគំរូអ៊ំនៅមូលដ្ឋាន។ ជាមួយស្មារតីទទួលខុសត្រូវ ភាពជិតស្និទ្ធ និងទង្វើរបស់សមមិត្ត បានបង្កឱ្យមានការរីកសាយភាយ ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកពូនជ្រុំទំនុកចិត្តក្នុងប្រជាជន បង្កមូលដ្ឋាន គ្រឹះរឹងមាំដើម្បីឃុំធ្វឹងហ្វាបន្តអភិវឌ្ឍន៍”៕
ថាញវ៉ាង - លីសៀ