មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/09/2026 - 09:13

សាយ​ភាយ​ស្មារតី​ភ្ញាក់​រលឹក​ការ​ពា​រប​រិស្ថាន​ 

ឱ្យ​តែ​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​ ពេល​គ្រួ​សារ​ជា​ច្រើន​កំ​ពុង​ជួប​ជុំ​គ្នា​នៅ​អា​ហារ​ពេល​ព្រឹក​ចុង​សប្តា​ហ៍ ចំ​ណែក​សមាជិកា​នៃ​ក្លឹប​អនា​ម័យបរិស្ថាន​ភូមិ​៥ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ តែង​មាន​វត្ត​មាន​ដោយ​ស្ងៀម​ស្ងាត់​តាម​ដង​ផ្លូវ​ដើម្បី​បោស​សម្អាត​ កាប់​ឆ្ការ​ស្មៅ​និង​ថែ​ទាំ​ផ្កា​។ អស់​រយៈ​កាល​ជិត​បី​ឆ្នាំ​ជា​មួយ​នឹង​ការ​ងារ​សាមញ្ញ​នេះ​ ពួក​គាត់​មិន​ត្រឹម​តែ​រួម​ចំ​ណែក​សម្អាត​ផ្លូវ​ជន​បទ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​ជា​បណ្តើ​រៗនូវ​ស្មារតី​ថែ​រក្សា​បរិស្ថាន​ និង​កសាង​របៀប​រស់​នៅ​ស៊ី​វិល័យ​ក្នុង​សហ​គម​ន៍។

 ក្លឹប​អនា​ម័យបរិស្ថាន​ភូមិ​៥ ឃុំ​ឡុង​ភូ​ កំ​ពុង​បោស​សម្អាត​នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​។

នៅមុខ​អា​គារ​វប្ប​ធម៌​ភូមិ​៥ ឃុំ​ឡុង​ភូ​ នៅពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ដែល​ពន្លឺ​ព្រះ​អាទិត្យ​ ទើប​តែ​នឹង​រះ​សំឡេង​អំ​បោស​បោស​តាម​ថ្នល់​លាយ​ឡំជា​មួយ​សំឡេង​ធ្វើ​ស្មៅ​ផង​នោះ​ សមាជិកា​ជិត​ ២០ នាក់​ក្នុង​ក្លឹប​អនា​ម័យបរិស្ថាន​មាន​មុខ​គ្រប់​គ្នា​។ អ្នក​ខ្លះ​រៀប​ចំ​ការុង​ដាក់​សំ​រាម​ អ្នក​ខ្លះ​កាន់​ចប​ កាន់​កណ្តៀវ អ្នក​ខ្លះ​យួរ​ដប​ទឹក​តាម​។ ក្រោយ​ពេល​បែង​ចែក​ការ​ងារ​ ពួក​គាត់​បាន​ចេញ​ដំ​ណើរ​ទៅ​កាន់​ដងផ្លូវ​ក្នុង​ភូមិ​ ដោយ​ចាប់​ផ្ដើម​ការ​ងារ​ដែល​បាន​ដំ​ណើរ​ ការ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​មក​ហើយ​យ៉ាង​ស្ងៀម​ស្ងាត់​។ ក្នុង​មួ​យស​ប្តា​ហ៍ចំ​ណាយ​ពេល​ពីរ​បី​ម៉ោង​ ពួក​គាត់​បាន​រួម​គ្នា​ បោស​សម្អាត​ផ្លូវ​ភូមិ​ កាប់​ឆ្ការ​ស្មៅ​ ប្រ​មូល​សំ​រាម​ និង​ថែ​ទាំ​ដង​ផ្លូវ​ផ្កា​។

ក្លឹប​អនា​ម័យបរិស្ថាន​ភូមិ​៥ បាន​បង្កើត​ឡើង​នា​ឆ្នាំ​ ២០២៣ ដំ​បូង​មាន​សមាជិកា​ ១៤ នាក់​ ភាគ​ ច្រើន​ជា​នា​រី​ក្នុង​ភូមិ​។ មក​ទល់​ពេល​នេះ​ ចំ​នួន​សមា​ជិកាបាន​កើន​ឡើង​ដល់​ ១៨ នាក់​។ នៅ​ពី​ក្រោយ​តួ​លេខ​នោះ​ គឺ​ជា​ការ​ព្យា​យាម​របស់​អ្នក​ដែល​ជឿ​ជាក់ថា​ ប្រ​សិន​បើ​ចង់​ផ្លាស់​ប្តូរ​ស្មារតី​សហ​គម​ន៍ គឺ​ត្រូវ​តែចាប់​ផ្តើម​ពី​សកម្ម​ភាព​របស់​ខ្លួន​ឯង​ជា​មុន​សិន​។ បងស្រី ​ហ្វិញ​ធី​ឡ​ងលេខា​សាខា​បក្ស​ភូមិ​៥ ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ក្លឹប​អនា​ម័យបរិស្ថាន​ បាន​ឱ្យ​ដឹង​ថាក្លឹប​ នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ឆ្នាំ​ ២០២៣ ដើម្បី​ជម្នះស្មៅ​ដុះ​ និង​សំ​រាម​ដែល​មិន​ទាន់​បាន​សម្អាត​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​នៅ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ក្នុង​ភូមិ​។ ក្រោយ​ពី​ដំ​ណើរ​ការ​ជិត​បី​ឆ្នាំ​មក​ មិន​ត្រឹម​តែ​បាន​រួម​ចំ​ណែក​សម្អាត​ទេ​សភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំងបាន​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការថែ​រក្សា​បរិស្ថាន​ទៀត​ផង​។

ជា​សមាជិកា​ក្លឹប​ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង​មក​ម៉្លេះ​ បងស្រី​ ហ្វិញ​ធី​ឡា​ង តែង​តែ​រក្សា​ទម្លាប់​ចូល​រួម​បោសសម្អាត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។ ទោះ​បី​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​គាត់​នៅ​តែ​រៀប​ចំ​ពេលវេលា​ជា​មួយ​បង​ប្អូន​នា​រី​ ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​ស្រុក​ភូមិ​ឱ្យ​កាន់​តែ​ស្អាត​បាត​។ បង​ឡា​ង ឱ្យ​ដឹង​៖ “ដំ​បូង​ឡើយ​គិត​តែ​ពី​ទៅ​សម្អាត​ផ្លូវ​ក្នុង​ភូមិ​ឱ្យ​បាន​ស្អាត​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ធ្វើ​ទៅ​ទើប​ដឹង​ថា​ មាន​ក្តី​សប្បាយ​រីក​រាយ​ព្រោះ​ផ្លូវ​ថ្នល់​ស្អាត​ជាង​មុន​ ហើយ​ប្រ​ជា​ជន​ក៏​ជួយ​ថែ​រក្សា​ល្អ​ជាង​មុន​ដែរ​។ មាន​ថ្ងៃ​ខ្លះ​ហត់​នឿយ​ដែរ​ ប៉ុន្តែ​ដល់​ថ្ងៃ​ទៅ​បោស​សម្អាត​ក៏​ខិត​ខំ​ ទៅ​។ ម្នាក់​ៗចូល​រួម​បន្តិច​បន្តួច​ទៅ​ស្រុក​ភូមិ​យើង​នឹង​ស្អាត​ និង​ល្អ​ជាង​មុន​ហើយ​”។

ទោះ​បី​ជីវ​ភាព​តែង​មា​នភា​ពម​មា​ញឹក​ជា​ច្រើន​ក៏ដោយ​ ប៉ុន្តែ​សមាជិកា​ក្លឹប​អនា​ម័យបរិស្ថាន​ភូមិ​៥ នៅ​ តែ​ជ្រើស​រើស​វិធី​រួម​ចំ​ណែក​តាម​រយៈ​កិច្ច​ការ​សាមញ្ញ​បំ​ផុត​។ មិន​ចាំ​បាច់​មាន​សកម្ម​ភាព​ធំ​ដុំ​ ឬ​រំ​ពឹង​ការ​កត់​សម្គាល់​នោះ​ទេ​ ពួក​គាត់​គ្រាន់​តែ​បង្ហាញ​ខ្លួន​ជា​ប្រ​ចាំ​ រៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ដើម្បី​បោស​សម្អាត​ផ្លូវ​នីមួយៗ​ រើស​សំ​រាម​និង​សម្អាត​ស្មៅ​។ អា​ស្រ័យ​លើ​ភាព​អត់ធ្មត់​នេះ​ ផ្លូវ​ជន​បទ​មិន​ត្រឹម​តែ​ស្អាត​ជាង​មុន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ស្មារតី​ការ​ពា​រប​រិស្ថាន​ក៏​បាន​ដក់​ជាប់​បន្តិច​ម្តង​ៗក្នុង​ចិត្ត​ប្រ​ជា​ជន​គ្រប់​គ្នា​ បង្ក​បាន​ភាព​ស្រស់​ស្អាត​សម្រាប់​ជន​បទ​មួយ​ដែល​កំ​ពុង​ផ្លាស់​ប្តូរ​ថ្មី​ជា​រៀង​រាល់​ថ្ងៃ​៕ 

                               ដា​លី​ន​

ចែករំលែកអត្ថបទ