មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/09/2026 - 21:36

ហ្វឹក​ហ្វឺន​លើក​កម្ពស់​ការ​ យល់​ដឹង​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហ​ករណ៍​ 

សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​ការ​យល់​ដឹង​ឱ្យ​កម្មា​ភិបាល​ និង​សមា​ជិក​សមា​គម​កសិ​ករ​ អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​ និង​សហ​ករណ៍​នៅ​ឃុំ​ហូដាក់​កៀង​។ លោក​ង្វៀង​តឹង​ញើង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​និង​ថ្លែង​ការណ៍​បើក​វគ្គ​ហ្វឹក​ហ្វឺន។

ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ ទាក់​ទាញ​សិក្ខា​កាម​ ១៥០ នាក់​ដែល​ជា​កម្មា​ភិបាល​ សមា​ជិក​សមា​គម​កសិ​ករ​ សមា​ជិក​សាខា​និង​ក្រុម​សមា​គម​កសិ​ករ​កំ​ពុង​ប្រ​កប​មុខ​របរ​ ព្រម​ទាំង​តំ​ណាង​ក្រុម​សហ​ការ​ និង​សហ​ករណ៍​កសិ​កម្ម​នៅ​លើ​ភូមិ​ឋាន​ឃុំ​ហូ ដាក់​កៀង។ សិក្ខា​កាម​ទាំង​អស់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ អំ​ពី​សេដ្ឋ​កិច្ច​សមូហ​ភាព​និង​សហ​ករណ៍។ ផ្ដោត​សំ​ខាន់​លើ​ការ​ណែ​នាំ​អនុ​វត្ត​គម្រោង​ “សមា​គម​កសិ​ករ​វៀត​ណាម​ ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​ក្នុង​វិស័យ​កសិ​កម្ម​រហូត​ដល់​ឆ្នាំ​ ២០៣០” តាម​សេច​ក្តី​សម្រេច​លេខ​ ១៨២/​QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​; លំ​ដាប់​លំ​ដោយ​នៃ​បែប​បទ​បង្កើត​សហ​ករណ៍​កសិ​កម្ម​។

គណៈ​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​ ក៏​បាន​ពិភាក្សា​និង​ឆ្លើយ​បំ​ភ្លឺ​រាល់​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​នា​នា​ក្នុង​ដំ​ណើរ​ការ​ដឹក​នាំ​ និង​ការ​បង្កើត​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព៕

                                ថា​ញ់ធឺ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ