អនុវត្តគោលនយោបាយរបស់បក្ស រដ្ឋអំពីជំរុញការផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ភូមិភាគនានានៅកាម៉ាវកំពុងអនុវត្តនូវទម្រង់ទូទាត់ប្រាក់តាមបែបទំនើបជាច្រើន ជាជំហានៗនាំយកបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងសកម្មភាពពាណិជ្ជកម្មប្រវេណី បង្កភាពងាយស្រួលសម្រាប់ប្រជាជននិងអាជីវករតូច។
ថ្មីៗនេះ សមាគមសហព័ន្ធនារីខេត្តកាម៉ាវសហការជាមួយមន្ទីរឧស្សាហ-ពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនភូមិភាគនានា ធនាគារ Agribank និង VNPT កាម៉ាវ បង្ហាញមុខទម្រង់ "ផ្សារ ៤.០ - ទូទាត់មិនប្រើសាច់ប្រាក់" នៅឃុំហ្វាប៊ិញនិងទម្រង់ "ផ្សារឌីជីថល" នៅផ្សារកៃយ៉ាយ ឃុំវិញឡើយ។ ទម្រង់ទាំងនេះជួយប្រជាជន អាជីវករតូចកៀកជិតវិធីធ្វើប្រតិបត្តិការយ៉ាងលឿន ងាយស្រួល សុវត្ថិភាព ជាជំហានៗបង្កទម្លាប់ទូទាត់ឌីជីថល។
*ចាប់ពីប្រតិបត្តិការតូចៗ បង្កើតទម្លាប់ឌីជីថល
តាមលោកស្រី ឡេធីង៉ុកលិញ ប្រធានសមាគមសហព័ន្ធនារីខេត្តកាម៉ាវ ការផ្លាស់ប្តូរឌីជីថលលែងជារឿងឆ្ងាយទៀតហើយ ត្រូវចាប់ផ្តើមពីកិច្ចការជិតប្រជាជន ស្និទ្ធនឹងប្រជាជន ដើម្បីឱ្យប្រជាជនឃើញច្បាស់អត្ថប្រយោជន៍និងប្រើប្រាស់បានរាល់ថ្ងៃ។ ទម្រង់ "ផ្សារ ៤.០ - ទូទាត់មិនប្រើសាច់ប្រាក់" មិនត្រឹមតែឆ្លើយតបកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយជាក់ស្តែងជួយអាជីវករតូចលើកកម្ពស់ប្រសិទ្ធភាពធ្វើអាជីវកម្ម បន្ថយហានិភ័យក្នុងប្រតិបត្តិការសាច់ប្រាក់និងជាជំហានៗចាប់ចង្វាក់ជាមួយវិធីធ្វើអាជីវកម្មទំនើប។

សមាគមសហព័ន្ធនារីខេត្តកាម៉ាវបង្ហាញមុខទម្រង់ "ផ្សារ ៤.០ - ទូទាត់មិនប្រើសាច់ប្រាក់" នៅឃុំហ្វាប៊ិញ។
រយៈពេលដំបូងអនុវត្ត អាជីវករតូចជាច្រើននៅមានការចម្លែក ព្រោះមិនទាន់ស្ទាត់ជំនាញបច្ចេកវិទ្យា ធ្លាប់ប្រើប្រាស់សាច់ប្រាក់ ព្រមទាំងបារម្ភពីការវេរប្រាក់ច្រឡំ បាត់ប្រាក់ឬត្រូវបោកប្រាស់។ លោកស្រី ង្វៀងហុងភឿង អាជីវករផ្សារហ្វាប៊ិញ ឱ្យដឹង៖ "តាមរយៈការឃោសនា ណែនាំរបស់សមាគមសហព័ន្ធនារីខេត្ត គណៈកម្មាធិការប្រជាជនឃុំនិងគណៈគ្រប់គ្រងផ្សារ អាជីវករតូចជាជំហានៗយល់ឃើញពីអត្ថប្រយោជន៍នៃការទូទាត់មិនប្រើសាច់ប្រាក់និងគាំទ្រយ៉ាងសកម្ម។ ថ្វីត្បិតតែពេលដំបូងគ្រប់គ្នាមានការបារម្ភ ធ្លាប់ប្រើប្រាស់សាច់ប្រាក់ ខ្លាចវេរបាត់ប្រាក់ ខ្លាចត្រូវបោកប្រាស់...ប៉ុន្តែឥឡូវនេះការប្រើប្រាស់គណនីធនាគារ ស្កេនកូដ QR ដើម្បីទទួលនិងវេរប្រាក់បានក្លាយជាទម្លាប់ក្នុងសកម្មភាពទិញលក់"។
រាល់ប្រតិបត្តិការមិនប្រើសាច់ប្រាក់នៅផ្សារថ្ងៃនេះ ជាការផ្លាស់ប្តូរតូច ប៉ុន្តែប្រសិនបើបានរក្សាជាប្រចាំ នឹងបង្កើតជាទម្លាប់ថ្មី វិធីធ្វើថ្មីនិងកម្លាំងចិត្តថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថលនៅមូលដ្ឋាន។ លោកស្រី លីធីបៃ ភូមិយ៉ថើយ ឃុំហ្វាប៊ិញ ចែករំលែក៖ "ពីមុនខ្ញុំមិនទាន់ដឹងច្រើនអំពីការទូទាត់ឌីជីថល ប៉ុន្តែឥឡូវនេះបានចាប់ផ្តើមប្រើប្រាស់ការវេរប្រាក់ ស្កេនកូដ QR ពេលទិញទំនិញ។ ខ្ញុំយល់ឃើញ នេះជាវិធីសមស្របនឹងតម្រូវការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន"។ នៅផ្សារកៃយ៉ាយ បងឡឺវថាញប៊ិញ ភូមិកៃយ៉ាយ ឃុំវិញឡើយ ក៏យល់ឃើញថាការវេរប្រាក់នាំមកនូវភាពងាយស្រួលជាច្រើន។ "ពីមុនខ្ញុំទៅផ្សារប្រើសាច់ប្រាក់ ក្រោយមកប្រើកម្មវិធីធនាគារវេរប្រាក់ឃើញថាងាយស្រួលនិងលឿនផង។ ពេលទៅផ្សារភ្លេចយកលុយ គ្រាន់តែកាន់ទូរស័ព្ទស្កេនកូដក៏អាចទូទាត់បាន" - បងប៊ិញ បានឱ្យដឹងដូច្នេះ។
*នាំយកការផ្លាស់ប្តូរឌីជីថលចូលទៅក្នុងសកម្មភាពធ្វើអាជីវកម្ម
ដើម្បីអនុវត្តទម្រង់ ភូមិភាគសហការជាមួយធនាគារនានាពិនិត្យឡើងវិញ ជួយអាជីវករតូចបើកគណនី ផ្តល់កូដ QR ទូទាត់និងណែនាំប្រើប្រាស់កម្មវិធីធនាគារឌីជីថល។ ចាប់ពីមូលដ្ឋាននេះ ការផ្លាស់ប្តូរឌីជីថលត្រូវបានរំពឹងទុកថា មិនឈប់ត្រឹមការទូទាត់ប៉ុណ្ណោះទេ ថែមទាំងជាជំហានៗពង្រីកទៅដល់ការឧទ្ទេសនាមប្រភពទំនិញ ផ្សព្វផ្សាយផលិតផលរបស់ភូមិភាគ ផលិតផល OCOP និងភ្ជាប់ជាមួយការលក់នៅលើវេទិកាឌីជីថលនានា។

នាំយកការផ្លាស់ប្តូរឌីជីថលចូលទៅដល់ផ្សារ។
លោកស្រី ឡេធីង៉ុកលិញ ប្រធានសមាគមសហព័ន្ធនារីខេត្តកាម៉ាវ ឱ្យដឹង៖ រួមជាមួយទម្រង់ "ផ្សារ ៤.០" សមាគមសហព័ន្ធនារីខេត្តកាម៉ាវថែមទាំងអនុវត្តទម្រង់ "ក្រុមនារីឌីជីថល" "គ្រួសារឌីជីថល" តាមរយៈនោះ ជាជំហានៗលើកកម្ពស់ការយល់ដឹង ជំនាញឌីជីថលសម្រាប់សមាជិកសមាគមនិងប្រជាជន។ ទិសដៅគឺដើម្បីឱ្យបុគ្គលម្នាក់ៗអាចម្ចាស់ការអនុវត្តប្រតិបត្តិការ ប្រើប្រាស់អត្ថប្រយោជន៍នៅលើទូរស័ព្ទស្មាតហ្វូន។
តាមលោកស្រី ត្រឹងវៀតធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាប៊ិញ ការសាយភាយទម្រង់ផ្សារបច្ចេកវិទ្យាពីមូលដ្ឋានមិនត្រឹមតែរួមចំណែកផ្លាស់ប្តូរទម្លាប់ប្រើប្រាស់សាច់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងបង្កកម្លាំងជំរុញការផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅលើភូមិឋាន។ នេះក៏ជាជំហានអនុវត្តជាក់ស្តែងនូវស្មារតីសេចក្តីសម្រេចចិត្តលេខ៥៧-NQ/TWរបស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថលជាតិ។
ចាប់ពីកូដ QR មួយនៅកន្លែងលក់ រហូតដល់ប្រតិបត្តិការមួយនៅលើទូរស័ព្ទ ការផ្លាស់ប្តូរឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់ក្នុងជីវភាពប្រជាជនកាម៉ាវ។ ការផ្លាស់ប្តូរតូចៗប៉ុន្តែជាក់ស្តែងទាំងនោះ នៅពេលបានប្រជាជនកាម៉ាវរក្សានិងសាយភាយ នឹងរួមចំណែកបង្កើតទម្លាប់ឌីជីថល ជំរុញពាណិជ្ជកម្មទំនើបនិងបង្កមូលដ្ឋានគ្រឹះអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលពីមូលដ្ឋាន ជាជំហានៗធ្វើម្ចាស់លើបច្ចេកវិទ្យា មានទំនុកចិត្តឈានឡើង អភិវឌ្ឍលោតផ្លោះក្នុងសម័យកាលឌីជីថល៕
យ្វីអាញ - សុផន