មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2026 - 05:35

សាយ​ភាយ "ថ្ងៃ​អា​ទិត្យ​បៃ​តង" - ព្រួត​ដៃ​ការ​ពា​រប​រិស្ថាន​ 

រៀន​សូត្រ​និង​ធ្វើ​តាម​បណ្តាំ​អ៊ំ ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង យុវ​វ័យ​ឃុំ​កូវ​ឡាវ​យុង ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​តាម​រយៈ​ការ​ខ្នះ​ខ្នែង​គាំ​ទ្រ “ថ្ងៃ​អា​ទិត្យ​បៃ​តង”។ តាម​រយៈ​សកម្ម​ភាព​សម្អាត​អនា​ម័យ ប្រ​មូល​សំ​ណល់​សំ​រាម​កាប់​ឆ្ការ​សម្អាត​បរិស្ថាន សមា​ជិក​សម្ព័ន្ធ​យុវ​ជន រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​សហ​គមន៍ កសាង​បរិ​ស្ថាន​រស់​នៅ​បៃ​តង - ជ្រះ - ស្អាត។

 យុវ​វ័យ​កូវ​ឡាវ​យុង ព្រួត​ដៃ​រក្សា​ទេស​ភាព​បរិស្ថាន​ជន​បទ​បៃ​តង - ជ្រះ - ស្អាត។

រយៈ​ពេល​កន្លង គណៈ​អចិន្ត្រៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង បាន​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា ភូមិ​អាង​ហ៊ឹង និង​អង្គ​ការ​សហ​ព័ន្ធ​ន័រ​វែស ប្រ​ចាំ​វៀត​ណាម (NMA-V) ចាត់​តាំង​ចេញ​ដំ​ណើរ​អនុ​វត្ត​ផ្នែក​ការ​ងារ​ផ្សេងៗ​ដើម្បី​បរិស្ថាន។ នៅ​លើ​ដង​ផ្លូវ ៩៣៣B កង​កម្លាំង​នី​មួយៗ​បាន​រួម​គ្នា​សម្អាត​អនា​ម័យ ប្រ​មូល​សំ​ណល់​សំ​រាម កាប់​ឆ្ការ​ដើម​ឈើ​និង​ស្មៅ​ព្រៅ និង​សម្អាត​សង​ខាង​ដង​ផ្លូវ។ ការ​ងារ​ជាក់​ស្តែង​ទាំង​នេះ រួម​ចំ​ណែក​បង្ក​ទេស​ភាព​ជន​បទ​ស្រ​ឡះ​ស្រឡំ ស្អាត​បាត ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​អនា​ម័យ​បរិ​ស្ថាន។

បង​ ង៉ោ​ហ្វាង​ភុក សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង ចែក​រំលែក៖ “តាម​រយៈ​ការ​ចូល​រួម​សកម្ម​ភាព “ថ្ងៃ​អា​ទិត្យ​បៃ​តង” ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មាន​ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​ការ​ពា​រប​រិស្ថាន និង​សង្ឃឹម​ថា រីក​សាយ​ភាយ​ស្មារតី​នេះ​ដល់​សាច់​ញាតិ ប្រ​ជា​ជន​ក្នុង​សហ​គមន៍​ជា​មិន​ខាន”។

កង​កម្លាំង​ក៏​បាន​ដំ​ណើរ​ការ​កាប់​ឆ្ការ សម្អាត​និង​រៀប​ចំ​មណ្ឌល​កេរ​ដំ​ណែល​សិ​លា​ចារិក​ជ័យ​ជម្នះ​អាង​ហ៊ឹង។ សកម្ម​ភាព​នេះ បាន​រួម​ចំ​ណែក​ការ​ពារ​ទេស​ភាព​នៅ​មណ្ឌល​កេរ​ដំ​ណែល​ផង ជួយ​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​រក្សា​អាស​យដ្ឋាន​ប្រ​វត្តិ​សាស្ត្រ អប់​រំ​ប្រវេ​ណី​លើ​ភូមិ​ស្រុក​ផង។ រួម​ដំ​ណើរ​ជា​មួយ​កម្ម​វិធី អង្គ​ការ​សហ​ព័ន្ធន័រ​វែស ប្រ​ចាំ​វៀត​ណាម (NMA-V) បាន​ឧបត្ថម្ភ​សម្ភារៈ​បម្រើ​ឱ្យ​សកម្ម​ភាព ដូច​ជា៖ ការុង​ច្រក​សំ​រាម ស្រោម​ដៃ​ ដង្កៀប​រើស​សំ​រាម​និង​អំ​បោស​ជា​ដើម​។ល។ តាម​រយៈ​នោះ ផ្តល់​លក្ខ​ណៈបន្ថែម​ដើម្បី​កង​កម្លាំង​ចាត់​តាំង​សកម្ម​ភាព​ងាយ​ស្រួល និង​មាន​ប្រ​សិទ្ធ​ភាព។

បង​ ថាយ​ធៀង​ង៉ូង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡាវ​យុង​ ឱ្យ​ដឹង៖ “សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​កំ​ណត់​ច្បាស់ ការ​ពារ​បរិ​ស្ថាន​គឺ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ដែល​ត្រូវ​រក្សា​ជា​ប្រ​ចាំ​ក្នុង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត។ រយៈ​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​បន្ត​សហ​ការ​ជា​មួយ​កង​កម្លាំង​នា​នា ជ្រើស​រើស​ការ​ងារ​ដែល​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​ក្នុង​ភូមិ​ភាគ ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម “ថ្ងៃ​អាទិត្យ​បៃ​តង” រួម​ចំ​ណែក​រក្សា​ទេស​ភាព​បៃ​តង - ជ្រះ - ស្អាត​លើ​ភូមិ​ឋាន”។

ផ្តើម​ពី​ការ​ងារ​ដ៏​សា​មញ្ញ​ប៉ុន្តែ​ជាក់​ស្តែង “ថ្ងៃ​អា​ទិត្យ បៃ​តង” បាន​រួម​ចំ​ណែក​នាំ​មក​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​បណ្តាំ​អ៊ំ ឱ្យ​ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ក្នុង​ការ​រស់​នៅ។ ខណៈ​ពេល​ស្មារតី​ឈាន​មុខ​ស្ម័គ្រ​ចិត្ត បាន​រីក​សាយ​ភាយ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ម្នាក់ៗ​នឹង​ក្លាយ​ជា​ស្នូល រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​សហ​គមន៍ ការ​ពា​រប​រិស្ថាន​និង​កសាង​ភូមិ​ស្រុក​កូវ​ឡាវ​យុង ឱ្យ​កាន់​តែ​បៃ​តង - ជ្រះ - ស្អាត និង​ស៊ី​វិ​ល័យ៕

                                     ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ