ប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។ វិធីធ្វើនេះជួយឱ្យគ្រួសារប្រើប្រាស់អស់ពីលទ្ធភាពមានប្រសិទ្ធភាពពីប្រភពចំណីដែលមានស្រាប់ បន្ថយការចំណាយលើការចិញ្ចឹមសត្វ និងមានប្រភពចំណូលបន្ថែម។
.jpg)
ពូថាច់តឹនក្បែរហ្វូងគោរបស់គ្រួសារ។
ពូ ថាច់តឹន ឱ្យដឹង៖ គ្រួសារពូបានផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោរយៈពេលជាង ២០ ឆ្នាំមកហើយ និងរក្សារហូតដល់សព្វថ្ងៃ។ ប៉ុន្មានឆ្នាំមុន នៅភូមិស្រុកមិនទាន់មានគ្រួសារចិញ្ចឹមគោច្រើនទេ ភាគច្រើនប្រជាជនផ្តោតលើការធ្វើស្រែ និងដាំដុះ។ ដោយឃើញថាការចិញ្ចឹមគោអាចនឹងគួបផ្សំជាមួយការផលិតកសិកម្ម ប្រើប្រាស់អស់ពីលទ្ធភាពនៃចំបើងនិងស្មៅធ្វើជាចំណី ទើបពូតឹន បានផ្តួចផ្តើមបង្កើនហ្វូងគោតាំងពីគោមេ ១ ក្បាល។ ក្នុងអំឡុងពេលចិញ្ចឹម គោញីដែលមានសុខភាពល្អនឹងបានរក្សាទុកដើម្បីបន្តធ្វើពូជ; គោឈ្មោលគឺទុកចិញ្ចឹមបន្ធាត់ ពេលមានទម្ងន់សមស្របលក់ទៅវិញ។ អាស្រ័យហេតុនោះ ហ្វូងគោបានរក្សា និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មកទល់ពេលនេះ ហ្វូងគោរបស់គ្រួសារពូមានចំនួន ៩ ក្បាល រួមមានគោមេ ៣ ក្បាល និងគោបន្ធាត់ ៦ ក្បាល។ បើតាមពូតឹន ចិញ្ចឹមគោត្រូវព្យាយាម ថែទាំឱ្យបានល្អ ជាពិសេសគោមេ ដើម្បីហ្វូងគោរីកចម្រើនលំនឹង ផ្តល់ប្រភពចំណូល។
ចំណុចគួរឱ្យកត់សម្គាល់ក្នុងទម្រង់របស់ពូតឹន គឺឆ្លៀតប្រើប្រាស់មានប្រសិទ្ធភាពពីប្រភពចំណីបានមកពីការផលិតកសិកម្ម។ គ្រួសារមានដី ៧ កុង ក្នុងនោះ ៥ កុងផលិតស្រូវ និង២កុងដាំស្មៅ។ ក្រោយពីរដូវប្រមូលផលម្តងៗ ចំបើងបានប្រមូល រក្សាទុកសម្រាប់ធ្វើជាចំណីគោ។ ទន្ទឹមនឹងនោះ ផ្ទៃដីដាំស្មៅរបស់គ្រួសារជួយឱ្យគាត់ម្ចាស់ការលើប្រភពចំណី កាត់បន្ថយចំណាយលើការទិញចំណីខាងក្រៅ។ ពូតឹន ឱ្យដឹង៖ គោសំខាន់ស៊ីស្មៅ និងចំបើង ម្ល៉ោះហើយចំណាយក្នុងការចិញ្ចឹមមិនខ្ពស់ទេ។ ពេលល្ងាច គោបន្ធាត់ឱ្យស៊ីចំណីបន្ថែមប្រហែល ៤ ចាន និងគោមេប្រហែល ១ ចាន សំខាន់ដើម្បីបំប៉នបន្ថែមសារធាតុចិញ្ចឹម ជួយឱ្យគោធំធាត់បានល្អ និងមានសុខភាព។ វិធីចិញ្ចឹមនេះអាចនឹងចំណាយពេលបន្ធាត់យូរជាងបើធៀបនឹងការប្រើប្រាស់ចំណីបំប៉នបន្ថែមជាច្រើន ប៉ុន្តែបានមកវិញចំណាយវិនិយោគតិច ពេលលក់គោនៅតែនាំមកប្រាក់ចំណេញគួសម។ “យើងធ្វើស្រែមានចំបើង ថែមទាំងដាំស្មៅទៀត ដូច្នេះឆ្លៀតប្រើប្រាស់បានប្រភពចំណីនៅនឹងកន្លែង។ ចិញ្ចឹមតាមរបៀបនេះសំខាន់ប្រើកម្លាំងពលកម្មប្តូរយកប្រាក់ មិនបាច់ចំណាយប្រាក់ច្រើនទិញចំណីទេ” ពូ ថាច់តឹន ចែករំលែកដូច្នេះ។
មិនត្រឹមតែឆ្លៀតប្រើប្រាស់ចំបើង ស្មៅប៉ុណ្ណោះទេ ទម្រង់ថែមទាំងជួយគ្រួសារប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពអនុផលក្នុងការផលិតកសិកម្មទៀតផង។ ចំបើងក្រោយពីប្រមូលផលបានប្រមូលធ្វើជាចំណីគោជំនួសឱ្យការបោះបង់ចោល។ ការគួបផ្សំធ្វើស្រែ ដាំស្មៅ និងចិញ្ចឹមគោ ក៏ជួយប្រើប្រាស់អស់ពីលទ្ធភាពផ្ទៃដី កម្លាំងពលកម្ម និងប្រភពចំណីដែលមានស្រាប់ ផ្តើមពីនោះលើកកម្ពស់ប្រសិទ្ធភាពផលិត។ បើតាមពូតឹន មធ្យមក្នុងមួយឆ្នាំគ្រួសារលក់គោបាន ៣ ក្បាល ចំណូលបានរាប់សិបលានដុង។ ប្រាក់ចំណូលនេះបានប្រើប្រាស់ដើម្បីគិតអានជីវភាព និងបន្តវិនិយោគសម្រាប់ការផលិត និងចិញ្ចឹមសត្វ។ ជាមួយវិធីធ្វើដោយម្ចាស់ការ មិនពឹងលើប្រភពចំណីខាងក្រៅ ពូតឹនអះអាង៖ ប្រសិនបើថែទាំបានល្អ ចិញ្ចឹមគោបន្តពូជគួបផ្សំជាមួយការចិញ្ចឹមបន្ធាត់នៅតែជាទិសដៅអភិវឌ្ឍសមស្របចំពោះគ្រួសារដែលមានដីបង្កបង្កើនផល និងមានលក្ខណៈឆ្លៀតប្រើប្រាស់ចំបើង និងស្មៅ។
.jpg)
គ្រួសារពូថាច់តឹន រីករាយក្បែរផ្ទះរឹងមាំកំពុងកសាង។
ផ្តើមពីគោបន្តពូជ១ ក្បាលដំបូង ក្រោយពីច្រើនឆ្នាំផ្សារភ្ជាប់ ពូថាច់តឹន បានពង្រីកហ្វូងគោឡើងដល់ ៩ ក្បាល ផ្តល់ប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺទម្រង់មិនទាមទារវិនិយោគច្រើនលើចំណីនោះទេ ប៉ុន្តែសំខាន់ឆ្លៀតប្រើប្រាស់ពីអ្វីដែលមានស្រាប់ពីការផលិតកសិកម្ម។ ប្រាក់ចំណូលពីធ្វើស្រែ និងចិញ្ចឹមសត្វបានគ្រួសារសន្សំឆ្លងកាត់ច្រើនឆ្នាំ លើកស្ទួយជីវភាពបន្តិចម្ដងៗ។ បច្ចុប្បន្ន គ្រួសារពូកំពុងត្រៀមបង្ហើយផ្ទះថ្មីរឹងមាំ តម្លៃជាង ២ ពាន់លានដុង។ ចំពោះពូតឹន ផ្ទះគឺជាលទ្ធផលពីពលកម្ម ផលិត និងសន្សែសន្សំរបស់គ្រួសារ ទន្ទឹមនឹងនោះ គឺជាក្តីរីករាយ កម្លាំងចលករដើម្បីបន្តរក្សាទម្រង់ធ្វើស្រែយកចំបើង ដាំស្មៅគួបផ្សំនឹងការចិញ្ចឹមគោ ឆ្ពោះទៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារលំនឹង៕
ទីទុយ - លីសៀ