ថ្មីៗនេះ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តកាម៉ាវ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំវិញឡុក បានចាត់តាំងសិក្ខាសាលាក្រោមប្រធានបទជំនាញ "ឧទ្ទេសនាម ផ្សព្វផ្សាយនិងចងសម្ព័ន្ធប្រើប្រាស់ស្រូវ - អង្ករ BL៩"។ សិក្ខាសាលានេះបានទាក់ទាញការចូលរួមពីសំណាក់ស្ថាប័នឯកទេស អាជីវកម្ម សហករណ៍ និងកសិករដែលកំពុងផលិតពូជស្រូវ BL៩ នៅក្នុងខេត្ត។ ប្រការគួរកត់សម្គាល់នៅក្នុងសិក្ខាសាលានេះ តំណាងរដ្ឋអំណាចភូមិភាគ អាជីវកម្ម អង្គភាព សហករណ៍និងកសិករបានចុះហត្ថលេខាលើកម្មវិធីសហការចងសម្ព័ន្ធផលិតនិងប្រើប្រាស់ផលិតផលស្រូវ - អង្ករ BL៩ បើកឱកាសកសាងខ្សែសង្វាក់តម្លៃដោយចីរភាពសម្រាប់ពូជស្រូវនេះ។
តាមប្រសាសន៍លោក ង្វៀងប៊ិញធ្វឹង នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ ខេត្តមានឧត្តមភាពពិសេសខាងទម្រង់បង្កង-ស្រូវ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចផង និងសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងការប្រែប្រួលអាកាសធាតុផង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍកសិកម្មជីវស្ថាន លើកកម្ពស់តម្លៃកសិផល។ ពិសេស ពូជស្រូវ BL៩ ទទួលបានរង្វាន់លេខ១ ក្នុងការប្រឡងអង្ករឆ្ងាញ់នៅតំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២៤ នោះគឺជាលទ្ធផលគួរឱ្យកត់សម្គាល់ បង្កបុព្វបទដើម្បីភូមិភាគបន្តវិនិយោគ និងអភិវឌ្ឍផលិតផល។ ថ្វីដ្បិតដូច្នោះក្តី ដើម្បីពូជស្រូវ BL៩ អំណះអំណាងបានឋានៈនៅលើទីផ្សារ គប្បីកសាងខ្សែសង្វាក់តម្លៃព្រមៗគ្នា ចាប់ពីប្រភពគ្រាប់ពូជ តំបន់វត្ថុធាតុដើម ដំណើរការផលិត ប្រមូលផល រក្សាទុក រហូតដល់ការកែច្នៃ វេចខ្ចប់ ការរកប្រភព កសាងម៉ាកយីហោ និងជំរុញដំណើរការពាណិជ្ជកម្ម។ លោក ង្វៀងប៊ិញធ្វឹង បញ្ជាក់៖ ក្នុងខ្សែសង្វាក់តម្លៃនោះ កសិករត្រូវតែជាអង្គសំខាន់ និងជាអ្នកបានទទួលផលប្រយោជន៍ស័ក្តិសមបំផុត។ អាជីវកម្មជាអ្នករួមដំណើរផ្តើមពីដំបូង ចូលរួមកសាងតំបន់វត្ថុធាតុដើម និងកំណត់បទដ្ឋានផលិតផល ជំនួសដោយការចូលរួមផ្នែកប្រមូលទិញ។ ស្ថាប័នគ្រប់គ្រងរដ្ឋមានកាតព្វកិច្ចបង្កភាពងាយស្រួល ឧបត្ថម្ភផ្នែកបច្ចេកទេស កសាងតំបន់ដាំដុះ ធ្វើឱ្យគុណភាពសម្រេចបទដ្ឋាន ជំរុញដំណើរការពាណិជ្ជកម្ម និងដោះស្រាយការលំបាក ជំពាក់ជំពិនដល់គ្រួសារប្រជាជន។

តំណាងអាជីវកម្ម សហករណ៍ និងកសិករបានចុះហត្ថលេខាប្រើប្រាស់ស្រូវ - អង្ករ BL៩។
ពេលខាងមុខ ផ្នែកកសិកម្មខេត្តកាម៉ាវតម្រង់ទិសអភិវឌ្ឍពូជស្រូវ BL៩ តាមគំនិតទីផ្សារ ផ្លាស់ប្តូរពី "ផលិតបានប៉ុន្មានទិញប៉ុណ្ណឹង" មក "ទីផ្សារត្រូវការអ្វីផលិតនោះ"; សន្សឹមៗក្លាយជាតំបន់វត្ថុធាតុដើមប្រមូលផ្តុំ ជំនួសឱ្យការផលិតខ្នាតតូច។ ទន្ទឹមនឹងនោះ ជំរុញផលិតជីវស្ថាន បន្ថយការចំណាយ បន្ថយបំភាយឧស្ម័ន និងការពារបរិស្ថាន។ ផ្តើមពីផលិតជាក់ស្តែង លោក ណុងវុាំងថាច់ ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសហករណ៍កសិកម្មទូទៅបាឌីញ ឱ្យដឹង៖ "បើចង់ផលិតអង្ករមានគុណភាពខ្ពស់ ដំបូងបង្អស់ត្រូវបង្កើតតំបន់វត្ថុធាតុដើមសម្រេចបទដ្ឋានជាមុនសិន។ ដើម្បីផលិតដោយទ្រង់ទ្រាយធំ គឺត្រូវតែចងសម្ព័ន្ធផលិត ហេតុនោះកសិករមិនអាចធ្វើដោយឡែកតែឯងបានទេ តែត្រូវមានកិច្ចសហការរវាងកសិករ សហករណ៍ អាជីវកម្ម កម្មាភិបាលបច្ចេកទេស និងអង្គភាពប្រើប្រាស់"។
ក្នុងសិក្ខាសាលា អ្នកតំណាងទាំងឡាយក៏បានពិភាក្សាខ្លឹមសារអំពីលក្ខណៈពិសេស សមត្ថភាពស៊ាំរបស់ពូជស្រូវ BL៩ តម្រូវការបច្ចេកទេសក្នុងការផលិត គុណភាពអង្ករ និងតម្រង់ទិសកសាងតំបន់វត្ថុធាតុដើម។ ការលំបាក និងជំំពាក់ជំពិនក្នុងការផលិត និងប្រើប្រាស់ផលិតផល បានភាគីទាំងឡាយចែករំលែកដោយស្មោះត្រង់ រួមចំណែកជួយភូមិភាគមានមូលដ្ឋានតម្រង់ទិសអភិវឌ្ឍក្នុងពេលខាងមុខ។ លោក ង្វៀងហ្វាងវ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញឡុក ខេត្តកាម៉ាវ ឱ្យដឹង៖ តំបន់បង្កង-ស្រូវមានលក្ខណៈពិសេសជាមួយនឹងពូជស្រូវជាច្រើនដែលមានភាពស៊ាំ ដូចជាពូជស្រូវST២៤, ST២៥, DT៨, OM១៨, BL៩, ម៉ោកប៊ូយដ… ការជ្រើសរើសពូជមិនត្រឹមតែផ្អែកលើទិន្នផលប៉ុណ្ណោះទេ ថែមទាំងផ្អែកលើគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច សមត្ថភាពស៊ាំជាមួយនឹងលក្ខណៈជីវស្ថាន និងតម្រូវការរបស់ទីផ្សារទៀតផង។ សិក្ខាសាលាមិនត្រឹមតែជាឱកាសឧទ្ទេសនាមពូជស្រូវថ្មីនោះទេ ថែមទាំងបង្កវេទិកាដើម្បីប្រជាជន អ្នកវិទ្យាសាស្ត្រ ស្ថាប័នគ្រប់គ្រង អាជីវកម្ម និងសហករណ៍រួមគ្នាដោះដូរ ផ្សារភ្ជាប់ចាប់ពីផលិតជាក់ស្តែងរហូតដល់តម្រូវការបច្ចេកទេស និងទីផ្សារប្រើប្រាស់ទៀតផង។

ពូជស្រូវ BL៩ កំពុងបានកសិករជាច្រើននៅខេត្តកាម៉ាវជ្រើសផលិត។
បច្ចុប្បន្ន ខេត្តកាម៉ាវកំពុងផ្តុំកម្លាំងអភិវឌ្ឍប្រភេទទំនិញស្រូវអង្ករតាមទិសដៅគុណភាពខ្ពស់ បំភាយឧស្ម័នទាប និងស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ ទម្រង់ចងសម្ព័ន្ធ “អ្នកទាំង៤” - រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវកម្ម និងកសិករ - បានចាត់ទុកជាដំណោះស្រាយដ៏សំខាន់ដើម្បីលើកកម្ពស់តម្លៃអង្ករ។ ដោយមានឧត្តមភាពពីប្រព័ន្ធជីវស្ថានបង្កង-ស្រូវ ព្រមជាមួយនឹងការចូលរួមពីសំណាក់រដ្ឋអំណាច អាជីវកម្ម សហករណ៍ និងកសិករ ការបង្កើនផ្សព្វផ្សាយ កសាងតំបន់វត្ថុធាតុដើម និងចងសម្ព័ន្ធប្រើប្រាស់ បានរំពឹងទុកនឹងធ្វើឱ្យស្រូវ - អង្ករ BL៩ ក្លាយជាផលិតផលមានម៉ាកយីហោ នាំមកនូវតម្លៃខ្ពស់ និងរកបានប្រាក់ចំណូលកាន់តែលំនឹងជាងទៀតដល់អ្នកផលិត៕
យ្វីអាញ - វិមាន