មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2026 - 05:56

ក្រូច​ឆ្មារ​គ្មាន​គ្រាប់​បើក​ទិស​ដៅ​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ 

ផ្ដើម​ពី​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ លោក​ស៊ើង​ហាយ​ផុង​ (កើត​ឆ្នាំ​ ១៩៩១) នៅ​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជូន​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​ និង​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​ពល​ករ​ខ្មែរ​នៅ​តាម​ភូមិ​ភាគ​ប្រ​មា​ណ​២០នាក់​ទៀត​ផង​។ ទម្រង់​តភ្ជាប់​ផលិត​ និង​ធា​នា​ការ​ទទួល​ទិញ​ផលិត​ផល​ កំ​ពុង​បើក​ទិស​ដៅ​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​ឱ្យ​មា​មីង​លំ​នឹង​ចិត្ត​ក្នុង​ការ​ផលិត​ និង​បន្ថយ​ស្ថាន​ភាព​បាន​ផល​ តម្លៃ​ចុះ​ថោក​។

 លោក​ស៊ើង​ហាយ​ផុង​ កំ​ពុង​បែង​ប្រ​ភេទ​ក្រូច​ឆ្មារ​ ដើម្បី​ត្រៀម​ប្រ​គល់​ឱ្យ​ឈ្មួញ​
មកថ្លឹងនៅនឹងចម្ការ។

បច្ចុប្បន្ន លោក​ ស៊ើង​ហាយ​ផុង​ ប្រ​ធាន​សា​ខាសមា​គម​មុខ​របរ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ឃុំ​ សុង​ឡុក​។ ឆ្នាំ​ ២០២៣ បន្ទាប់​ពី​សិក្សា​ដក​ពិសោធន៍​ ពី​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​នៅ​ស្រុក​កាង​ឡុង​ (ចាស់​) លោក​បាន​សម្រេច​ចិត្ត​វិនិយោគ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ លើ​ផ្ទៃ​ដី​ ១,៥ ហិក​តា​។ ក្នុង​ដំ​ណើរ​ការ​ផលិត​ លោក​ ម្ចាស់​ការ​ស្រាវ​ជ្រាវ​បច្ចេក​ទេស​ រួម​ផ្សំ​ការ​ពិ​គ្រោះ​យោបល់​ជា​មួយ​អ្នក​ជំ​នាញ​ ខិត​ជិត​ប្រ​ភព​ទុន​បុល​ និង​ចង​សម្ព័ន្ធ​ជា​មួយ​ផលិត​នៅ​ទី​ក្រុង​កឹង​ធើ​។ អា​ ស្រ័យ​ដោយ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ថែ​ទាំ​ ចម្ការ​ក្រូច​ឆ្មា​រលូត​លាស់​ល្អ​និង​ផ្ដល់​ទិន្ន​ផល​លំ​នឹង​។ ក្រៅ​ពី​ការ​ដាំ​ក្រូច​ឆ្មារ​ លោក​នៅ​ទាំង​ដាំ​ពោត​បា​រាំង​ ល្ពៅ​និង​ដំ​ណាំ​រួម​ផ្សំ​មួយ​ចំ​នួន​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រ​ ភព​ចំ​ណូល​មាន​ភាព​សម្បូរ​បែប​ និង​ទាញ​យក​ប្រ​ យោជន៍​ពី​ផ្ទៃ​ដី​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

តាម​សម្ដី​លោក​ផុង​ ដើម្បី​ឱ្យ​ទម្រង់​រូប​ភាព​នេះ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ ក្រៅ​ពី​បច្ចេក​ទេស​ផលិត​ ច្រក​នាំ​ចេញ​ផលិត​ផល​គឺ​ជា​កត្តា​សំ​ខាន់​ណាស់​ដែរ​។ បច្ចុប្បន្ន​ ផលិត​ផល​ក្រូច​ឆ្មារ​របស់​គ្រួ​សារ​គាត់​ បាន​សហ​ករណ៍​ថា​ញ់ជី​ ឃុំ​តឹង​អាង​ ចុះ​កិច្ច​សន្យា​ធា​នា​ម៉ៅ​ទិញ​ផ្គត់​ផ្គង់​ជូន​ក្រុម​ហ៊ុន​ The Fruit Republic (ប្រ​ទេស​ហូឡង់​) ដែល​មា​នទី​តាំង​នៅ​ទី​ក្រុង​កឹង​ធើ​។ តម្លៃ​ទិញ​ខ្ពស់​ជាង​ទី​ផ្សារ​ប្រ​មា​ណ​ ៥.០០០ ដុង​/គី​ឡូ​ ក្រាម​ ជួយ​ឱ្យ​អ្នក​ដាំ​ទទួល​បាន​ប្រាក់​ចំ​ណេញ​គួរ​ សម​។ លើស​ពី​នេះ​ ផលិត​ផល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ កាន់​ទី​ផ្សារ​អឺរ៉ុប​ ដែល​ជា​ទី​ផ្សារ​ម៉ត់​ចត់​ ដូច្នេះ​បទ​ដ្ឋាន​ ផលិត​ត្រូវ​តែ​ធា​នា​យ៉ាង​ម៉ឺង​ម៉ាត់​។ “យើង​ខ្ញុំ​បាន​វិស្វករ​ណែ​នាំ​វិធី​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ការ​ដាក់​ជី​ និង​ថែ​ទាំ​ឱ្យ​ត្រូវ​តាម​បច្ចេក​ទេស​។ ការ​ផលិត​ តាម​បែប​បទ​ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​គុណ​ភាព​ក្រូច​ឆ្មារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​លក្ខ​ណះ​ឱ្យ​ផលិត​ ផល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​ទី​ផ្សារ​នាំ​ចេញ​ទៀត​ ផង​។ ព្រម​ជា​មួយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ទម្រង់​រូប​ ភាព​នេះ​នៅ​ទាំង​បង្ក​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ខ្មែរ​នៅ​ភូមិ​ភាគ​ប្រ​មា​ណ​ ២០ នាក់​។ ពល​ករ​ដែល​ចូល​រួម​ថែ​ទាំ​ និង​ប្រ​មូល​ផល​ក្រូច​ឆ្មារ​ មាន​ការ​ងារ​ធ្វើ​បន្ថែម​ និង​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​”  លោក​ផុង​ បាន​ឱ្យ​ដឹង​ បន្ថែម​ដូច្នេះ​។

ជា​អ្នក​ដំ​បូង​គេ​ដែល​នាំ​យក​ដើម​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ មក​ដាំ​នៅ​ភូមិ​ភាគ​ លោក​ស៊ើង​ហាយ​ផុង​ មិន​ត្រឹម​ តែ​ហ៊ាន​វិនិយោគ​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សកម្ម​ស្វែង​រក​ទី​ផ្សារ​ទទួល​ទិញ​ស្ថេរ​ភាព​ បង្ក​ការ​ងារ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ មា​មីង​អនុ​វត្ត​តាម​។ ប្រ​សិទ្ធ​ ភាព​ជំ​ហាន​ដំ​បូង​នៃ​ទម្រង់​នេះ​ ជួយ​ឱ្យ​មា​មីង​មាន​ជម្រើស​បន្ថែម​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខ​របរ​ផលិត​។ ជាក់​ ស្តែង​ នៅ​ពេល​ផលិត​ផល​ត្រូវ​បាន​តភ្ជាប់​ទទួល​ទិញ​ ក្នុង​តម្លៃ​លំ​នឹង​ មា​មីង​មាន​ភាព​កក់​ក្ដៅ​ចិត្ត​ក្នុង​ការ​ ផលិត​ និង​បន្ថយ​ការ​កង្វល់​អំ​ពី​ស្ថាន​ភាព​ បាន​ផល​តម្លៃ​ចុះ​ថោក​។ ផ្ដើម​ចេញ​ពី​ទិស​ដៅ​របស់​លោក​ផុង​ ដើម​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​កំ​ពុង​បើក​ចេញ​នូវ​សក្តា​នុភាព​ ថ្មី​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ និង​បង្ក​ជីវ​ភាព​ រស់​នៅ​លំ​នឹង​ជូន​មា​មីង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​៕

                                        ទីទុយ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ