មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/08/2026 - 22:23

ទម្រង់​ "៥គ្មាន​ ៣ស្អាត​" រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ 

ផ្សា​ភ្ជាប់​ជា​មួយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ចលនា​ “កសាង​គ្រួ​សារ​ ៥គ្មាន​  ៣ស្អាត​” បាន​សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​ជាន់​ថ្នាក់​នៃ​ទី​ក្រុង​កកឹង​ធើ​  អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​។ តាម​រយៈ​ទម្រង់​និង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដូច​ជា​៖ ការ​ថែ​រក្សា​អនា​ម័យបរិស្ថាន​ រៀម​ចំ​ផ្ទះ​ស្អាត​បាត​... សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​សម្រេច​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី​នៅ​ភូមិ​ឋាន​។

សមាជិកា​សមា​គម​នា​រី​ឃុំ​លីវ​ទូ​  ចេញ​យុទ្ធ​នា​ការ​អនុ​វត្ត​ការ​ងារ​ព្រួត​ដៃ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​។

“កសាង​គ្រួ​សារ​ ៥គ្មាន​   ៣ស្អាត​” មាន​លក្ខ​ឋាន​ចំ​នួន​ ៨ គឺ​៖ គ្មាន​ភាព​អត់​ឃ្លាន​ឬ​ក្រី​ក្រ​ គ្មាន​កុមា​រក​ង្វះ​អា​ហា​រូប​ត្ថម្ភ គ្មាន​ការ​បំ​ពាន​គោ​លន​យោ​បាយ​ចំ​នួន​ប្រ​ជា​ជន​ គ្មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ គ្មាន​ការ​បំ​ពាន​ច្បាប់​និង​អបាយ​មុខ​សង្គម​; ផ្ទះ​ស្អាត​ ចង្ក្រាន​ស្អាត​ ច្រក​ផ្លូវ​ស្អាត​។ ដោយ​សារ​លក្ខ​ឋាន​ទាំង​នេះ​មាន​ភាព​ជាក់​ស្តែង​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​រស់​នៅ​ ទើប​ទាក់​ទាញ​សមាជិកា​សមា​គម​នា​រី​ឃុំ​លីវ​ទូ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ តាម​លោក​ស្រី​ ទ្រឿង​កឹមទៀង​  ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ​ បាន​ឱ្យ​ដឹង​ សមា​គម​តែង​តែ​រក្សា​សកម្ម​ភាព​ និង​ខ្លឹម​សារ​នៃ​ចលនា​នេះ​ រួម​បញ្ចូល​ទៅ​ក្នុង​ការ​ប្រ​ជុំ​ជា​ប្រ​ចាំ​ ដើម្បី​ណែ​នាំ​ និង​ផ្តល់​ចំ​ណេះ​ដឹង​អំ​ពី​ “កសាង​គ្រួ​សារ​ ៥គ្មាន​ ៣ស្អាត​ ការ​ពា​រប​រិស្ថាន​” ផ្សា​ភ្ជាប់​ជា​មួយ​នឹង​ការក​សាង​ជន​បទ​ថ្មី​និង​ទី​ក្រុង​ស៊ី​វិល័យ​ ជូន​ដល់​សមាជិកា​និង​នា​រី​ជាង​ ៧០០ នាក់​។ ទន្ទឹម​នឹង​នោះ​ បាន​ចាត់​កម្មា​ភិបាល​ឱ្យ​តាម​ដាន​ និង​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មិន​ទាន់​បាន​សម្រេច​ ចាប់​ពី​ឆ្នាំ​ ២០២៥ សមា​គម​បាន​ជួយ​គ្រួ​សារ​ចំ​នួន​ ៤៦គ្រួ​ ឱ្យ​សម្រេច​បាន​លក្ខ​ឋាន​ទាំង​ ៨  “៥គ្មាន​  ៣ស្អាត​”។ បង​ស្រី​ លី​ធី​ហ្វេ​ នៅ​ឃុំ​លីវ​ទូ​ បាន​ចែក​រំលែក​៖ “នៅ​ពេល​ដែល​សមា​គម​នា​រី​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សា​រនិង​អត្ថ​ន័យ​នៃ​ទម្រង់​ ៥គ្មាន​ ៣ស្អាត​ ក្រៅ​ពី​ខ្លួន​ខ្ញុំ​និង​គ្រួ​សារ​បាន​ចូល​រួម​អនុ​វត្ត​យ៉ាង​សកម្ម​ ខ្ញុំ​នូវ​ទាំង​ចលនា​អ្នក​នៅ​ជិត​ខាង​រួម​គ្នា​អនុ​វត្ត​ទៀត​ផង​។ ឥ​ឡូវ​នេះ​ ផ្ទះ​សម្បែង​ទាំង​ក្នុង​ទៅ​ដល់​ក្រៅ​ សុទ្ធ​តែ​ស្អាត​បាត​ មាន​របៀប​រៀប​រយ​; តាម​ដង​ផ្លូវ​ជន​បទ​បាន​ដាំ​ផ្កា​ច្រើន​ប្រ​ភេទ​យ៉ាង​ស្រស់​ស្អាត​ បង្កើត​បាន​សោភ័ណ​ភាព​ជ្រះ​ ស្អាត​សម្រាប់​ភូមិ​ស្រុក​”។

ដោយ​កំ​ណត់​ច្បាស់​ ចលនា​កសាង​គ្រួ​សារ​ “៥គ្មាន​ ៣ស្អាត​  ៣សុវត្ថិ​ភាព​” ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ បាន​រួម​បញ្ចូល​លក្ខ​ឋាន​ទាំង​នេះ​ទៅ​ក្នុង​ការ​ប្រ​ជុំ​សាខា​សមា​គម​និង​ចលនា​ “នា​រី​លិត​ហូយ​ធឿង​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​ស៊ី​វិល័យ​”។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ សមា​គម​បាន​រៀប​ចំ​យុទ្ធ​នា​ការ​ធ្វើ​អនា​ម័យបរិស្ថាន​ រក្សា​ទម្រង់​ “នា​រី​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​គិត​ និង​ធ្វើ​” “គ្រួ​សារ​សុភ​មង្គល​ ចិញ្ចឹម​កូន​ឱ្យ​មាន​សុខ​ភាព​ល្អ​ និង​ប្រ​ដៅ​កូន​ឱ្យ​ឆ្លាត​វៃ​”; រៀប​ចំ​ផ្សព្វ​ផ្សាយ​បទ​ដ្ឋាន​គ្រួ​សារ​ “ធូរ​ធារ​ ស្មើ​ភាព​ ជឿន​លឿន​ សុភ​មង្គល​”; ប្រ​កាស​ដំ​ណើរ​ការ​ទម្រង់​ “៣ រួម​”, “៥គ្មាន​ ៣ស្អាត​ ៣សុវត្ថិ​ភាព​”, “កម្មា​ភិបាល​សមា​គម​ម្នាក់​ៗជា​ឯក​អគ្គ​រដ្ឋ​ទូត​ទេស​ចរណ៍​”... និង​បំ​ផុស​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​ការ​ពា​រប​រិស្ថាន​ ដើម្បី​បរិស្ថាន​បៃ​តង​ - ជ្រះ​ - ស្អាត​” ទាក់​ទាញ​ជិត​ ៧០០ នាក់​ចូល​រួម​។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហូយ​ធឿង​ បង្ហាញ​មុខ​ទម្រង់​ “៣ រួម​”។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហូយ​ធឿង​ បង្ហាញ​មុខ​ទម្រង់​ “គ្មាន​៥  ៣ស្អាត​ ៣សុវត្ថិ​ភាព​”។

លោក​ស្រី​ ថា​ច់ធី​សារ​ផៃ  ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហូយ​ធឿង​ បាន​ឱ្យ​ដឹង​៖ សមា​គម​កំ​ពុង​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឱ្យ​សមាជិកា​យល់​ច្បាស់​ពី​អត្ថ​ន័យ​នៃ​ការ​ចលនា​នេះ​ ជ្រើស​រើស​ការ​ងារ​ដែល​ស្រប​តាម​ថត​ភាព​ជាក់​ស្តែង​នៅ​តាម​ភូមិ​ឋាន​នីមួយៗ​។ សាខា​សមា​គម​នីមួយៗ​ រៀប​ចំ​ផែន​ការ​រក្សា​អនា​ម័យបរិស្ថាន​ ថែ​ទាំ​ផ្លូវ​ផ្កា​ និង​ចលនា​សមាជិកា​ឱ្យក​សាង​គ្រួ​សារ​អរិយ​ធម៌​ និង​សុភ​មង្គល​។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ សមា​គម​បន្ត​អនុ​វត្ត​ចលនា​កសាង​គ្រួ​សារ​ “៥គ្មាន​  ៣ស្អាត​” ផ្សា​ភ្ជាប់​ជា​មួយ​ការក​សាង​ជន​បទ​ថ្មី​; ផ្លាស់​ថ្មី​នូវ​ខ្លឹម​សារ​ និង​ទម្រង់​នៃ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​សម​ស្រប​តាម​ភូមិ​ឋាន​នីមួយៗ​; រក្សា​និង​ពង្រីក​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ក្នុង​នោះ​មាន​ទម្រង់​ “៥គ្មាន​  ៣ស្អាត​”។ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​សមាជិកា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​ រក្សា​អនា​ម័យបរិស្ថាន​ និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​អង្គ​ការ​សមា​គម​”។

ទម្រង់​កសាង​គ្រួ​សារ​ “៥គ្មាន​ ៣ស្អាត​” ផ្សា​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​លក្ខ​ឋាន​ស្តី​ពី​ការក​សាង​ជន​បទ​ថ្មី​និង​ទី​ក្រុង​ស៊ី​វិល័យ​ ក្រៅ​ពី​ការ​ចាប់​អា​រម្មណ៍​យក​ចិត្ត​ទុក​ដាក់​និង​ការ​ការ​ពារ​សិទ្ធិ​ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ជូន​នា​រី​ ក៏​បាន​បញ្ជាក់​ពី​ការ​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​របស់​នា​រី​ក្នុង​ការក​សាង​ជីវ​ភាព​វប្ប​ធម៌​ផង​ដែរ​។ ជា​មួយ​លទ្ធ​ផល​សម្រេច​បាន​ទាំង​នេះ​ សង្ឃឹម​ថា​សមាជិកា​សមា​គម​នា​រី​នឹង​បន្ត​ពង្រីក​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ទម្រង់​ “៥គ្មាន​  ៣ស្អាត​” កាន់​តែ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​សហ​គម​ន៍ ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​នយោ​បាយ​ សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​៕

ថាញ​វ៉ាង​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ