មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/08/2026 - 21:40

វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំងឺ​ 

វេជ្ជ​បណ្ឌិត​គៀង​ធី​បែ​ធី​ នៅ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ហ្វា​ធ្វឹង​ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​សម្រេច​ភារ​កិច្ច​ឯក​ទេស​បាន​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត​អ្នក​ជំងឺ​ ដោយ​សារ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​អ្នក​ជំងឺ​។

វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ ពិ​និត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ហ្វា​ធ្វឹង​។

បែ​ធី​កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​កោះ​ស្វាយ​ ឃុំ​ញី​ទ្រឿង​ ខេត្ត​វិញ​ឡុង​ ហើយ​បាន​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ​ និង​សង្វាត​រៀន​សូ​ត្រ​តាំង​ពី​តូច​។ ក្តី​ប្រាថ្នា​ចង់​កា្លយ​ជា​វេជ្ជ​បណ្ឌិត​ដើម្បី​ព្យា​បាល​ជំងឺ​ជូន​មា​មីង​ក្រី​ក្រ​ បាន​ជំ​រុញ​ទឹក​ចិត្ត​ឱ្យ​បែ​ធី​បន្ត​អា​ជីព​ផ្នែក​វេជ្ជ​សាស្ត្រ​។ បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​ ២០២២ បែ​ធី​ចាប់​ផ្តើម​បំ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ក្រុង​ត្រា​វិញ​ (ចាស់​) លុះ​ដល់​ឆ្នាំ​ ២០២៤ ត្រូវ​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ហ្វា​ធ្វឹង​រហូត​ដល់​សព្វ​ថ្ងៃ​។

វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ ឱ្យ​ដឹង​៖ "តួ​នា​ទី​របស់​កម្មា​ភិបាល​ពេទ្យ​តែង​អនុ​វត្ត​ស្មារតី​ "ធ្វើ​ដើម្បី​ប្រ​ជា​ជន​ស្រ​ឡាញ់​ ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​" ជា​រង្វាស់​ប្រ​សិទ្ធ​ភាព​របស់​យើង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​"។ ទោះ​បី​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ហ្វា​ធ្វឹង​ ស្ថិត​នៅ​ចម្ងាយ​ពី​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ​ប្រ​មា​ណ​ ៣,២ គី​ឡូ​ម៉ែ​ត្រ​ក៏​ដោយ​ ប៉ុន្តែ​ចំ​នួន​អ្នក​ជំងឺ​មក​ពិ​និត្យ​ និង​ព្យា​បាល​នៅ​ដំ​ណាក់​សុខា​ភិបាល​ច្រើន​ណាស់​ដែរ​ មធ្យម​ភាគ​មាន​អ្នក​ជំងឺ​មក​ពិ​និត្យ​និង​ព្យា​បាល​ពី​ ២០ - ៣០ នាក់​ក្នុង​មួយ​ថ្ងៃ​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ម្នាក់​ៗទទួល​បន្ទុក​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ពី​ ៤ - ៥ កម្ម​វិធី​ បំ​ពេញ​ការ​ងារ​គ្រប់​គ្រង​ផង​ និង​ពិ​និត្យ​ជំងឺ​ដល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ជា​រៀង​រាល់​ថ្ងៃ​ផង​។

នៅ​សង្កាត់​ហ្វា​ធ្វឹង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ១៧,៣៧%។ ក្នុង​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ តែង​មាន​ភាព​បត់​បែន​ក្នុង​ការ​ប្រើ​ប្រាស់​ពីរ​ភា​សា​វៀត​ - ខ្មែរ​ ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​កៀក​ជិត​ព័ត៌​មាន​អំ​ពី​កំ​ណត់​ត្រា​វេជ្ជ​សាស្ត្រ​ ផែន​ការ​ព្យា​បាល​ និង​របៀប​ប្រើ​ប្រាស់​ថ្នាំ​។ ជា​មួយ​នឹង​តួ​នា​ទី​ជា​គ្រូ​ពេទ្យ​ បែ​ធី​បាន​រួម​ចំ​ណែក​ជា​វិជ្ជមាន​ដល់​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ រួម​ជា​មួយ​នឹង​កង​ជួរ​កម្មា​ភិបាល​របស់​ដំ​ណាក់​តែង​យក​ចិត្ត​ទុក​ដាក់​ពិ​និត្យ​ជំងឺ​ជូន​អ្នក​ជំងឺ​ម្នាក់​ៗយ៉ាង​ហ្មត់​ចត់​ ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​ព្យា​បាល​សម​ស្រប​បំ​ផុត​។

វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ ពិ​និត្យ​កំ​ណត់​ត្រា​អ្នក​ជំងឺ​។​

អ្នក​មីង​ គៀង​ធី​យ៉ាន ជា​អ្នក​ជំងឺ​ម្នាក់​នៅ​អនុ​សង្កាត់​ដា​កឹង​ សង្កាត់​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​កន្លង​ ដំ​ណាក់​សុខា​ភិបាល​សង្កាត់​បម្រើ​ការ​ពិ​និត្យ​ ព្យា​បាល​ជូន​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​ ពិ​សេស​គឺ​វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ តែង​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ ស្វែង​យល់​ពី​ជំងឺ​យ៉ាង​ហ្មត់​ចត់​ និង​ណែ​នាំ​ពី​របៀប​ថែ​ទាំ​សុខ​ភាព​។ វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ បាន​ណែ​នាំ​ខ្ញុំ​ដោយ​ភា​សា​ខ្មែរ​អំ​ពី​របៀប​បង្ការ​ជំងឺ​ និង​របៀប​ថែ​ទាំ​សុខ​ភាព​នៅ​ផ្ទះ​…”។ 

វេជ្ជ​បណ្ឌិត​ ត្រឹង​ង៉ុក​ទូ​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ហ្វា​ធ្វឹង​ បញ្ជាក់​៖ “វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ តែង​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ដើម្បី​រៀន​សូ​ត្រ​ និង​ប្រ​មូល​បទ​ពិសោធន៍​។ មាន​អ្នក​ជំងឺ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​មក​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ ប៉ុន្តែ​យល់​ភា​សា​វៀត​មិន​ជ្រៅ​ជ្រះ​ ធ្វើ​ឱ្យ​មាន​ការ​លំ​បាក​ដល់​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ក្នុង​ការ​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​។ ក្នុង​ករ​ណី​បែប​នេះ​ វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ តែង​ត្រៀម​ធ្វើ​ជា​អ្នក​បក​ប្រែ​ដើម្បី​ជួយ​ដល់​មិត្ត​រួម​អា​ជីព​ផង​ និង​ជួយ​ការ​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​បាន​ល្អ​ប្រសើរ​ជាង​ទៀត​ផង​"។ លោក​បញ្ជាក់​បន្ថែម​ បែ​ធី​គឺ​ជា​គ្រូ​ពេទ្យ​ម្នាក់​ដែល​មិន​ខ្លាច​ការ​លំ​បាក​ តែង​ចុះ​ទៅ​តំ​បន់​ដាច់​ស្រយាល​ដើម្បី​ព្យា​បាល​ជូន​អ្នក​ជំងឺ​ក្រី​ក្រ​។ វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ បាន​មិត្ត​រួម​អា​ជីព​ និង​មា​មីង​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​។

ការ​អស់​ពី​ចិត្ត​ ជំ​នាញ​ និង​មាន​ស្មារតី​ "អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំងឺ​" របស់​វេជ្ជ​បណ្ឌិត​ គៀង​ធី​បែ​ធី​ គឺ​ភស្តុ​តាង​ល្អ​អំ​ពី​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ រួម​ចំ​ណែក​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​វិស័យ​សុខា​ភិបាល​៕

ស៊ើង​ម៉ាល័យ​ - វិមាន

ចែករំលែកអត្ថបទ