មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/08/2026 - 06:13

រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ 

ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្បាស់​ ភាព​ម្ចាស់​ការ​សម្រប​ ធា​នា​ប្រ​ភព​ទឹក​ និង​លំ​នឹង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ចំ​ពោះ​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ នៅ​ឃុំ​កូវ​ឡាវ​យុង​ ទី​ក្រុង​កឹង​ធើ​ ជា​ភូមិ​ភាគ​បាន​អនុ​វត្ត​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​ជាង​មុន​ក្នុង​ការ​រស់​នៅ​ ផលិត​ និង​ទប់​ទល់​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​មិន​ប្រ​ក្រ​តី​។

ប្រ​គល់​ជូន​បា​សាំង​ស្តុក​ទឹក​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​កូវ​ឡាវ​យុង​។

អនុ​វត្ត​គម្រោង​ "បង្កើន​សមត្ថ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​នៅ​ខេត្ត​សុក​ត្រាំង​ (ចាស់​) ដំ​ណាក់​កាល​ ឆ្នាំ​ ២០២៣ - ២០២៧" អា​ស្រ័យ​អង្គ​ការ​សហ​ព័ន្ធ​ន័រវេ​សនៅ​វៀត​ណាម​ (NMA-V) ធ្វើ​ហិរញ្ញ​ប្បទាន​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ បាន​សហ​ការ​ចាត់​តាំង​ប្រ​គល់​ជូន​បា​សាំង​ស្តុក​ទឹក​ប្រើ​ប្រាស់​ចំ​នួន​ ២០  ​មាន​ចំ​ណុះ​ ២.០០០ លី​ត្រ​ ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ មិន​សូវ​មាន​ឧប​ករណ៍​ស្តុក​ទឹក​ប្រើ​ប្រាស់​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៨០ លាន​ដុង​។ បង​ស្រី​ ស៊ើង​ធី​ហ្គឿង នៅ​ភូមិ​អាង​ក្វើយ ឃុំ​កូវ​ឡាវ​យុង​ ឱ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់​ពេល​បាន​ឧបត្ថម្ភ​បា​សាំង​ស្តុក​ទឹក​។ មាន​បា​សាំង​ស្តុក​ទឹក​នេះ​ គ្រួ​សារ​ខ្ញុំ​អាច​ស្តុក​ទឹក​សម្រាប់​ប្រើ​ប្រាស់​ បំ​ផុត​គឺ​នៅ​ពេល​គ្មាន​ភ្លៀង​ និង​រដូវ​ប្រាំង​។ អា​ស្រ័យ​ហេ​តុ​នោះ​ គ្រួ​សារ​ខ្ញុំ​មិន​បា​រម្ភ​ខ្វះ​ទឹក​ប្រើ​ប្រាស់​ ហើយ​ជីវ​ភាព​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​"។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែ​កកែ​លម្អ​ស្ថាន​ភាព​រស់​នៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើន​ការ​យល់​ដឹង​អំ​ពី​ការ​ប្រើ​ប្រាស់​ទឹក​ដោយ​សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​ និង​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ការ​ពារ​សុខ​ភាព​ កាត់​បន្ថយ​ហា​និភ័យ​រោគ​ឆ្លង​រាល​ដាល​ និង​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ទៀត​ផង​។

ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​ ជួយ​ឱ្យ​ប្រ​ជា​ជន​មា​នល​ក្ខណៈ​អភិវឌ្ឍ​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​បា​សាំង​ស្តុក​ទឹក​ប៉ុណ្ណោះ​ទេ​ គម្រោង​នេះ​នៅ​ទាំង​ឆ្ពោះ​ដល់​លើក​កម្ពស់​សមត្ថ​ភាព​ម្ចាស់​ការ​អំ​ពី​សេដ្ឋ​កិច្ច​ជូន​ប្រ​ជា​ជន​តាម​រយៈ​សកម្ម​ភាព​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទៀត​ផង​។ តាម​រយៈ​នោះ​ គម្រោង​នេះ​មាន​គ្រួ​សារ​ចូល​រួម​ចំ​នួន​ ៣៥ បាន​ឧបត្ថម្ភ​អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​សត្វ​ និង​ដាំ​ដុះ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈរបស់​ភូមិ​ភាគ​ ទន្ទឹម​នឹង​នោះ​ បង្កើត​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​សហ​គម​ន៍។ ដោយ​មាន​ប្រ​ភព​ទុន​ឧបត្ថម្ភ​ចំ​នួន​ ១៥ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ​ រយៈ​ពេល​ត្រូវ​សង​វិញ​ក្នុង​រង្វង់​៣ឆ្នាំ​ ជួយ​ឱ្យ​គ្រួ​សា​រទាំង​នេះ​មា​នល​ក្ខណៈ​វិនិយោគ​ និង​ពង្រីក​ទម្រង់​ផលិត​ ដូច​ជា​៖ ដាំ​អំ​ពៅ​ ដាំ​បន្លែ​បង្ការ​ ចិញ្ចឹម​គោ​ ចិញ្ចឹម​ជ្រូក​ និង​ចិញ្ចឹម​ក្តាម​តាម​បែប​វិបុល​វប្ប​កម្ម​...។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​គ្រួ​សា​រទាំង​នេះ​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ធន​ធាន​ដែល​មាន​ស្រាប់​ រក​ប្រាក់​ចំ​ណូល​បន្ថែម​ កែ​លម្អ​ជីវ​ភាព​ និង​លើក​កម្ពស់​សមត្ថ​ភាព​សម្រប​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ជា​បណ្តើ​រៗ។ បង​ស្រី​ ថា​ច់ធី​សា​វី​ នៅ​ភូមិ​ស៊ើង​តន ឃុំ​កូវ​ឡាវ​យុង​ ឱ្យ​ដឹង​៖ “ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​គម្រោង​ ខ្ញុំ​មា​នល​ក្ខណៈ​អភិវឌ្ឍ​ទម្រង់​ដាំ​បន្លែ​បង្ការ​តាម​ទិស​ដៅ​សរី​រា​ង្គ ធា​នា​ប្រ​ភព​បន្លែ​ជ្រះ​  និង​សុវត្ថិ​ភាព​។ ដោយ​សារ​ថែ​ទាំ​ត្រូវ​របៀប​ ម្ល៉ោះហើយ​ចម្ការ​បន្លែ​តែង​លូត​លាស់​ល្អ​ ផ្តល់​បន្លែ​ជ្រះ​ដល់​គ្រួ​សារ​ផង​ និង​នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​ផង​ ជួយ​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​”។

ទន្ទឹម​នឹង​នោះ​ ទម្រង់​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​សហ​គម​ន៍ បាន​ឧទ្ទេស​នាម​និង​អនុ​វត្ត​ដើម្បី​បង្កើត​ជា​ទម្លាប់​សន្សំ​សំ​ចៃ​ លើក​កម្ពស់​ចំ​ណេះ​ដឹង​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​គ្រួ​សារ​ និង​បង្ក​លក្ខ​ណៈដើម្បី​សមា​ជិក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​កៀក​ជិត​ប្រ​ភព​ទុន​ និង​ចែក​រំលែក​បទ​ពិសោធន៍​ផលិត​។ ទន្ទឹម​នឹង​នោះ​ សមា​ជិក​បាន​ណែ​នាំ​ពី​លក្ខ​ន្តិកៈ​សកម្ម​ភាព​ គោល​ការណ៍​គ្រប់​គ្រង​មូល​និធិ​ សិទ្ធិ​ ការ​ទទួល​ខុស​ត្រូវ​ ប្រ​ជុំ​តាម​កាល​កំ​ណត់​ និង​យន្ត​ការ​ត្រួត​ពិ​និត្យ​ ធា​នា​ប្រ​ភព​ទុន​បាន​គ្រប់​គ្រង​ដោយ​បើក​ចំ​ហ​ មាន​តម្លា​ភាព​ និង​ប្រើ​ប្រាស់​ចំ​គោល​ដៅ​។ លោក​ស្រី​ ង្វៀង​ធី​តើយ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ ឱ្យ​ដឹង​៖ “តាម​រយៈ​គម្រោង​នេះ​ សមា​គម​មាន​បំ​ណង​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ដើម្បី​កែ​លម្អ​លក្ខ​ណៈរស់​នៅ​ អភិវឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​ និង​លើក​កម្ពស់​សមត្ថ​ភាព​ម្ចាស់​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ជា​បណ្តើ​រៗ។ ពិ​សេស​គឺ​ការ​ឧបត្ថម្ភ​បា​សាំង​ស្តុក​ទឹក​ និង​អនុ​វត្ត​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ នឹង​ជួយ​ឱ្យ​ប្រ​ជា​ជន​មា​នល​ក្ខណៈ​ផលិត​បន្ថែម​ ដើម្បី​លំ​នឹង​ជីវ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ និង​កសាង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​កាន់​តែ​ចីរ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។

សកម្ម​ភាព​ជាក់​ស្តែង​របស់​គម្រោង​មិន​ត្រឹម​តែ​នាំ​មក​ការ​ឧបត្ថម្ភ​ជាក់​ស្តែង​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឆ្ពោះ​ដល់​លើក​កម្ពស់​សមត្ថ​ភាព​ម្ចាស់​ការ​របស់​ប្រ​ជា​ជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង​។ ផ្តើម​ពី​ភាព​ម្ចាស់​ការ​ប្រ​ភព​ទឹក​រហូត​ដល់​អភិវឌ្ឍ​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​ ប្រ​ជា​ជន​បាន​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​ជា​បណ្តើ​រៗ និង​ម្ចាស់​ការ​ជាង​មុន​ចំ​ពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ រួម​ចំ​ណែក​កសាង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព​ និង​លើក​កម្ពស់​សមត្ថ​ភាព​ទប់​ទល់​របស់​សហ​គម​ន៍ក្នុង​ពេល​ខាង​មុខ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ