ជាជនជាតិខ្មែរ បងស្រីថាច់ធីហ្វា អ្នកឯកទេសគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ហេបថាញ់ ខេត្តកាម៉ាវ តែងខ្នះខ្នែងក្នុងការស្រាវជ្រាវ រៀនសូត្រនិងផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្សដល់ជនរួមជាតិខ្មែរ។ ដោយភាពស្និទ្ធស្នាលនិងវិធីសាស្ត្រផ្សព្វផ្សាយជាភាសាខ្មែរផ្សារភ្ជាប់នឹងការងារជាក់ស្តែងនៅមូលដ្ឋាន បងស្រីបានជួយឱ្យមាមីងងាយយល់ ងាយចាំ ជាជំហានៗនាំយកគោលការណ៍របស់បក្សទៅក្នុងជីវភាព។

បងស្រីថាច់ធីហ្វា មានទំនុកចិត្តក្នុងការលើកយកប្រធានបទរបាយការណ៍ក្នុងពិធីប្រឡងអ្នករបាយការណ៍ អ្នកឃោសនាពូកែថ្នាក់ខេត្ត។
នៅក្នុងពិធីប្រឡងអ្នករបាយការណ៍ អ្នកឃោសនាពូកែថ្នាក់ខេត្ត ឆ្នាំ២០២៦ ជាមួយប្រធានបទ“ពង្រីកតួនាទី ការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន ពិសេសគឺកម្មាភិបាលជនជាតិខ្មែរក្នុងការនាំយកសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី XIV របស់បក្សទៅក្នុងជីវភាពរបស់ជនរួមជាតិ” បងស្រីហ្វាទទួលបានជ័យលាភីលេខ២ និងបានជ្រើសទៅប្រកួតនៅវគ្គប្រឡងថ្នាក់តំបន់។ សម្រាប់បងស្រី ស្នាដៃនេះគឺជាលទ្ធផលនៃដំណើរការផ្សារភ្ជាប់នឹងការងារនៅមូលដ្ឋាន។ ជាច្រើនឆ្នាំកន្លង ក្នុងដំណាក់ការអនុវត្តភារកិច្ច នាងតែងទៅជួបគណៈកម្មការវត្ត អ្នកមានប្រិយភាពនិងប្រជាជនជារឿយៗ ដើម្បីក្តោបក្តាប់ពីមតិ គោលបំណង។ ផ្តើមពីនោះ គោលការណ៍ គោលនយោបាយដែលបងស្រីបានជ្រើសរើស និងរបៀបផ្សព្វផ្សាយ គឺមានភាពសមស្រប ជិតដិតនឹងមុខសញ្ញានីមួយៗ។ បងស្រីហ្វា ឱ្យដឹង៖“ខ្ញុំជាជនជាតិខ្មែរ ពេលទៅជួបមាមីងគឺនិយាយនិងផ្សព្វផ្សាយជាភាសាខ្មែរ មាមីងអ្នកណាក៏ចូលចិត្តទាំងអស់ ព្រោះស្តាប់ងាយយល់ ងាយចាំ។ បើផ្សព្វផ្សាយតែខ្លឹមសារសេចក្តីសម្រេចចិត្តគឺក្រៀមក្រោះ ដូច្នេះ នាងខ្ញុំតែងភ្ជាប់ជាមួយទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ឧបត្ថម្ភគ្រួស្រារក្រីក្រ សាងសង់លំនៅឋាន ការពារបរិស្ថាន ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។ ដើម្បីមាមីងជ្រួតជ្រាបសេចក្តីសម្រេចចិត្ត ធ្វើឱ្យជាក់ច្បាស់តាមរយៈការងារជាក់ស្តែង”។
តាមប្រសាសន៍បងស្រីហ្វា ដើម្បីសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី XIV របស់បក្ស ទៅក្នុងជីវភាពពិតប្រាកដ ដំបូងត្រូវកសាងកងជួរកម្មាភិបាល “ស្រស់ស្អាតនិងប៉ិនប្រសប់” ជិតដិតប្រជាជន យល់ប្រជាជន និយាយប្រជាជនជឿទុកចិត្ត ប្រជាជនធ្វើតាម។ ហេតុនេះ បងស្រីតែងចុះទៅមូលដ្ឋានស្តាប់មតិ គោលបំណង ដើម្បីជួយប្រជាជនតាមរយៈការងារធ្វើជាក់ស្តែង។ ធ្លាប់ទទួលបានការឧបត្ថម្ភពីបងស្រីហ្វា បងថាច់ធីធូ នៅអនុសង្កាត់បៀងដុង A សង្កាត់ហេបថាញ់ តែងចាំជានិច្ចនៅរាល់លើកដែលបងស្រីមកសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពគ្រួសារ។ បងធូ ចែករំលែក៖ “ផ្ទះខ្ញុំទ្រុឌទ្រោម ជីវភាពគ្រួសារជួបការលំបាកច្រើន ទៅធ្វើការឈ្នួលមិនទៀងទាត់។ បងស្រីហ្វាតែងមកសួរសុខទុក្ខ ឧបត្ថម្ភប្រាក់ អង្ករ របស់របរប្រើប្រាស់។ល។ ជារឿយៗ បងស្រីហ្វាជាកម្មាភិបាលរស់នៅជិតដិតនឹងប្រជាជន តែងជួយមាមីងដោយអស់ពីចិត្ត។ ពេលទៅជួបកម្មាភិបាលជនជាតិខ្មែរតួយ៉ាងដូចបងស្រីហ្វា យើងខ្ញុំពិតជាមានភាពងាយស្រួលក្នុងការចែករំលែកនិងរៀបរាប់ពីស្ថានភាពគ្រួសារ។ អាស្រ័យបានបងស្រីហ្វាជួយឧបត្ថម្ភពិនិត្យសង់ផ្ទះ ឥឡូវ មានផ្ទះសម្បែងរឹងមាំ ខ្ញុំស្ងប់ចិត្តទៅធ្វើការ គិតអានជីវភាពប្រចាំថ្ងៃ។
ផ្តើមពីបទពិសោធន៍ដែលសន្សំក្នុងដំណាក់ការស្រាវជ្រាវទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ជួយឱ្យបងស្រីហ្វាយកមកអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ។ បងស្រីតែងធ្វើបច្ចុប្បន្នភាពឯកសារជាប្រចាំ រៀបរៀងចងក្រងខ្លឹមសារផ្សព្វផ្សាយជាភាសាវៀត-ខ្មែរ ដើម្បីអត្ថបទនីមួយៗមានភាពស្និទ្ធស្នាល រស់រវើកនិងសមស្រប ជួយប្រជាជនងាយយល់ ងាយចាំនិងអនុវត្តតាម។ អ្នកស្រី ង៉ោអៀងញ៉ៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ហេបថាញ់ បញ្ជាក់៖"សមមិត្ត ថាច់ធីហ្វា ជាកម្មាភិបាលបក្ខជនគំរូ តែងអនុវត្តសម្រេចល្អភារកិច្ច ស្ម័គ្រចិត្តជួយគ្រួសារដែលជួបការលំបាក ទើបបានមាមីងខ្មែរស្រឡាញ់រាប់អាន។ ពិសេស សមមិត្ត ពង្រីកបានល្អឧត្តមភាពជាជនជាតិខ្មែរ ដោយចេះភាសា យល់ដឹងទំនៀមទម្លាប់ ប្រពៃណីនិងវប្បធម៌បង្កភាពស្និទ្ធស្នាល។ផ្តើមពីនោះ ការផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ តែងមានប្រសិទ្ធភាពខ្ពស់។
ផ្តើមពីភាពជាក់ស្តែងរហូតដល់ការប្រឡង រួចវិលមកនឹងការងារប្រចាំថ្ងៃ បងស្រីថាច់ធីហ្វា កំពុងពង្រីកបានល្អនូវតួនាទីស្នូលក្នុងការផ្សព្វផ្សាយ ចលនាមាមីងជនរួមជាតិអនុវត្តល្អគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពេលសេចក្តីសម្រេចចិត្តបានផ្សព្វផ្សាយជាភាសាខ្មែរ តាមរយៈការងារជាក់ស្តែងនិងប្រិយភាពរបស់កម្មាភិបាលខ្មែរ ដូច្នេះ សេចក្តីសម្រេចចិត្តនោះ នឹងជ្រួតជ្រាបក្នុងទឹកចិត្តប្រជាជន ក្លាយជាកម្លាំងចលករ ដើម្បីជនរួមជាតិខ្មែររួមគ្នាឈានឡើងព្រួតដៃកសាងភូមិស្រុកកាន់តែរីកចម្រើន៕
យ្វីអាញ-មុនី