មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/08/2026 - 08:44

បង្កើត​ថ្មី ១២៤ សាខា​ក្រុម​សមា​គម​កសិ​ករ​អា​ជីព 

សមា​គម​កសិ​ករ​ឃុំ​ថើយ​អាង​ហោយ ទើប​ចាត់​តាំង​ពិ​ធី​បង្ហាញ​មុខ​ក្រុម​សមា​គម​កសិ​ករ​អា​ជីព “ចិញ្ចឹម​គោ” នៅ​ភូមិ​សម​ដុង ១។

ក្រុម​សមា​គម​កសិ​ករ​អា​ជីព “ចិញ្ចឹម​គោ” នៅ​ភូមិ​សម​ដុង ១ មាន​សមា​ជិក ៦ នាក់​។ ការ​ដែល​បង្កើត​ក្រុម​នេះ សំ​ដៅ​បង្ក​លក្ខណៈឱ្យ​សមា​ជិក​ចែក​រំលែក​បទ​ពិ​សោធន៍​ចិញ្ចឹម​គោ​មេ និង​គោ​សាច់; ទន្ទឹម​នឹង​នោះ ធ្វើ​បច្ចុប្បន្ន ភាព​ព័ត៌​មាន​ទី​ផ្សារ កៀក​ជិត​វគ្គ​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ បាន​បុល​ទុន​អនុ​គ្រោះ​ដើម្បី​វិនិ​យោគ​ផលិត...។

ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ សមា​គម កសិ​ករ​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​ណែ​នាំ និង​បង្កើត​សាខា​សមា​គម​កសិ​ករ​អា​ជីព​ថ្មី​ដោយ​ផ្ទាល់​ចំ​នួន ៣៩ និង​ក្រុម​សមា​គម​កសិ​ករ​អា​ជីព​ចំ​នួន ៨៥ ។ ទម្រង់​សា​ខា និង​ក្រុម​សមា​គម​កសិ​ករ​អា​ជីព​បញ្ជាក់​ពី​តួ​នា​ទី​ជា “ស្នូល” ក្នុង​ការ​ជំ​រុញ​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​តាម​ភូមិ​ភាគ។ តាម​រយៈ​កិច្ច​ប្រ​ជុំ​ជា​ប្រ​ចាំ​នៅ​សាខា​ក្រុម​សមា​គម សមា​ជិក​កសិ​ករ​បាន​ហ្វឹក​ហ្វឺន​ផ្ទេរ​ជូន​បច្ចេក​វិទ្យា អនុ​វត្ត​បច្ចេក​ទេស​បង្ក​បង្កើន​ផល​សុវត្ថិ​ភាព​ សំ​ដៅ​អភិ​វឌ្ឍ​ខឿន​កសិ​កម្ម​បៃ​តង​បង្វិល​ជុំ និង​បន្សាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព៕

                             ថាញ​ធឺ - វិមាន

ចែករំលែកអត្ថបទ