មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/08/2026 - 08:16

កូវ​ឡាវ​យុង ម្ចាស់​ការ​ប​ន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ 

អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង “ពង្រឹង​សមត្ថ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​នៅ​ខេត្ត​សុក​ត្រាំង (ចាស់) ដំ​ណាក់​កាល ២០២៣ – ២០២៧” អា​ស្រ័យ​អង្គ​ការ​សម្ព័ន្ធ​ន័រ​វេស ប្រ​ចាំ​នៅ​ប្រ​ទេស​វៀត​ណាម (NMA-V) ធ្វើ​ហិ​រញ្ញ​ប្ប​ទាន សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង ទី​ក្រុង​កឹង​ធើ បាន​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ឃោស​នា លើក​កម្ពស់​ការ​យល់​ដឹង និង​បំ​ណិន​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ដល់​សមា​ជិក និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន។

 សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង ចាត់​តាំង​សកម្ម​ភាព​ឃោស​នា​ទប់​ទល់​នឹង​ការ​
ប្រែប្រួលអាកាសធាតុ។

ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ សមា​គម​ចាត់​តាំង​ឃោស​នា​បាន ១០៦ លើក ទាក់​ទាញ​សមា​ជិក​និង​ប្រ​ជា​ជន​ចូល​រួម​ចំ​នួន ២.២១០ លើក​នាក់។ ខ្លឹម​សារ​ផ្តោត​លើ​បញ្ហា​ចាំ​បាច់​មួយ​ចំ​នួន ដូច​ជា ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ហា​និភ័យ​គ្រោះ​ធម្ម​ជាតិ​សំ​ខាន់ៗ បី​ប្រ​ភេទ​; តថ​ភាព​នៃ​ការ​ខ្វះ​ទឹក​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ណែ​នាំ​អំ​ពី​ការ​ស្តុក​ទុក​ទឹក​ភ្លៀង វិនិច្ឆ័យ​ទឹក​ក្នុង​រដូវ​ប្រាំង​គោក​រាំង​ផល​ប៉ះ​ពាល់​របស់​សំ​រាម​ប្លា​ស្ទិក និង​របៀប​បែង​ប្រ​ភេទ​សំ​រាម​នៅ​នឹង​ប្រ​ភព។ ទន្ទឹម​នឹង​នោះ សមា​គម​នៅ​ទាំង​ផ្គួប​បញ្ចូល​ការ​ឃោស​នា​ដល់​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​ទាប​អំ​ពី​គ្រប់​គ្រង​ការ​ចំ​ណាយ​ក្នុង​គ្រួ​សារ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព។

តាម​រយៈ​ការ​ឃោស​នា​នេះ សមា​ជិកា​នា​រី​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង និង​អា​កប្ប​កិរិយា​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ការ​ទប់​ទល់​នឹង​បាតុ​ភូត​អា​កាស​ធាតុ​តឹង​តែង​ខ្លាំង។ ទម្រង់​ប្រិត​សំ​ចៃ​ទឹក​ប្រើ​ប្រាស់​ទឹក​ភ្លៀង កាត់​បន្ថយ​សំ​រាម​ប្លា​ស្ទិក​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត រក្សា​អនា​ម័យ​បរិ​ស្ថាន បាន​អនុ​វត្ត​និង​ពង្រីក រួម​ចំ​ណែក​កែ​លម្អ​គុណ​ភាព​ការ​រស់​នៅ​នៅ​ភូមិ​ភាគ។

នៅ​ភូមិ​អាង​ង៉ីប សកម្ម​ភាព​ឃោស​នា​បាន​អនុ​វត្ត​ជា​ប្រ​ចាំ សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ជា​ច្រើន បាន​ម្ចាស់​ការ​អនុ​វត្ត​វិធាន​ការ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ទៅ​ក្នុង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ។ បង​ស្រី ស៊ើង​ធី​ត្វៀក សមា​ជិកា​នា​រី​ភូមិ​អាង​ង៉ីប ឱ្យ​ដឹង៖ “ពី​មុន គ្រួ​សារ​ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ស្តុក​ទឹក ឬ​បែង​ប្រ​ភេទ​សំ​រាម​ទេ។ បន្ទាប់​ពី​បាន​សមា​គម ឃោស​នា​និង​ណែ​នាំ ទើប​ខ្ញុំ​ដឹង​របៀប​ត្រង​ទឹក​ភ្លៀង ទុក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រដូវ​ប្រាំង ទន្ទឹម​នឹង​នោះ បែង​ប្រ​ភេទ​សំ​រាម​និង​បន្ថយ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក។ ទង្វើ​តូច​តាច​មែន ប៉ុន្តែ​ជួយ​គ្រួ​សារ​ប្រិត​សំ​ចៃ​ការ​ចាយ​វាយ និង​រួម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន”។

តាម​ប្រ​សាសន៍​របស់​បង​ស្រី ង្វៀង​ធី​តើយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​កំ​ពុង​ជះ​ឥទ្ធិ​ពល​កាន់​តែ​ច្បាស់​លើ​ជីវ​ភាព ប្រ​ជា​ជន សមា​គម​ប្រ​មូល​ផ្តុំ​នាំ​យក​ខ្លឹម​សារ​ឃោស​នា​ដល់​រាល់​សមា​ជិក និង​រាល់​គ្រួ​សារ ដោយ​របៀប​ធ្វើ​ងាយ​យល់ ងាយ​អនុ​វត្ត។ ឆ្លង​តាម​រយៈ​នោះ ជួយ​បង​ប្អូន​នា​រី​ពង្រីក​តួ​នា​ទី​ក្នុង​គ្រួ​សារ​និង​សហ​គមន៍ ម្ចាស់​ការ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​រស់​នៅ​បៃ​តង ជ្រះ និង​សុ​វត្ថិ​ភាព។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង កំ​ពុង​បញ្ជាក់​ពី​តួ​នា​ទី​ជា​ស្នូល​ក្នុង​ការ​ឃោស​នា ចល​នា​ប្រ​ជា​ជន​លើក​កម្ពស់​សមត្ថ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​ចំ​ណែក​កសាង​ភូមិ​ភាគ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​ក្នុង​ពេល​ខាង​មុខ៕

                                     ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ