មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2026 - 08:14

សកម្ម​ភាព​ជា​ច្រើន​គិត​គូរ​ដល់​សមា​ជិក​អតីត​យុទ្ធ​ជន​ 

ចាប់​ពី​ដើម​ឆ្នាំ ២០២៦ មក​ទល់​បច្ចុប្បន្ន សមា​គម​អតីត​យុទ្ធ​ជន សង្កាត់​វី​តឹង បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន សំ​ដៅ​គិត​គូរ​ជីវ​ភាព​របស់​សមា​ជិក។

ជាក់​ស្តែង សមា​គម​អតីត​យុទ្ធ​ជន​សង្កាត់ បាន​ជួ​យស​មា​ជិក​អតីត​យុទ្ធ​ជន និង​ប្រ​ជា​ជន​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដោយ​មាន​ទឹក​ប្រាក់​បំ​ណុល​សរុប​ជិត ៦៦ ពាន់​លាន​ដុង; បង្ក​មូល​និធិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ចំ​នួន ១៩០ លាន​ដុង; ឧទ្ទេស​នា​ការ​ងារ​ជូន​សមា​ជិក​អតីត​យុទ្ធ​ជន និង​កូន​របស់​សមា​ជិក​ចំ​នួន ២៥០ នាក់; ពង្រឹង​ក្រុម​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ចំ​នួន ២ ដែល​ដឹក​នាំ​ដោយ​អតីត​យុទ្ធ​ជន។

សមា​គម​អតីត​យុទ្ធ​ជន​សង្កាត់ បាន​បង្កើត​ទម្រង់ “ខាប់​អង្ករ​មេត្តា​ធម៌ អតីត​យុទ្ធ​ជន”។ ជា​រៀង​រាល់​ខែ សមា​គម​បាន​ចល​នា រួម​វិភាគ​ទាន ដើម្បី​ផ្តល់​ជូន​ជា​អំ​ណោយ​ដល់​សមា​ជិក​អតីត​យុទ្ធ​ជន និង​ប្រ​ជា​ជន​មាន​ជីវ​ ភាព​លំ​បាក​ចំ​នួន ១២ នាក់។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក មាន​តម្លៃ​ប្រ​មាណ ៥០០​.០០០ ដុង។

ទន្ទឹម​នឹង​នោះ សមា​គម​អតីត​យុទ្ធ​ជន​សង្កាត់ សហ​ការ​ជា​មួយ​គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ការ​ក​សាង​ថ្មី​និង​ជួស​ជុល​ស្ពាន​គម​នា​គមន៍​ចំ​នួន ២; រៀប​ចំ​យុទ្ធ​នា​ការ​សម្អាត​បរិ​ស្ថាន និង​ប្រ​មូល​សំ​រាម​ចំ​នួន ៤ លើក; ជួស​ជុល​និង​បង្កើន​កម្រិត​ផ្លូវ​គមនា​គមន៍​ប្រ​វែង ៣,៨ គី​ឡូ​ម៉ែត្រ; ស្តារ​ប្រ​ឡាយ​និង​លូ​ទឹក​ប្រ​វែង ៥,២ គី​ឡូ​ម៉ែត្រ; ដាំ​ផ្កា​លម្អ​តាម​ដង​ផ្លូវ​ប្រ​វែង ៣,២ គី​ឡូ​ម៉ែត្រ។ គម្រោង​ទាំង​នេះ​មាន​តម្លៃ​សរុប​ជាង ១ ពាន់​លាន​ដុង៕

                                              ជុង​កឿង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ