មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/08/2026 - 14:16

ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​បើក​ឱ​កាស​សម្រាប់​អភិវឌ្ឍ​​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​កំ​ពុង​រីក​សាយ​ភាយ​ជា​បណ្តើ​រៗដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ផ្ដើម​ពី​ការ​បង្ខិត​ជិត​សេ​វា​ រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ រហូត​ដល់​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​និង​ជីវ​ភាព​រស់​នៅ​ ប្រ​ជា​ជន​ជា​សន្សឹម​ៗបាន​ប្តូរ​ផ្នត់គំ​និត​និង​បង្កើត​ទម្លាប់​ថ្មី​ៗ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី​និង​ប្រើ​ប្រាស់​សេ​វា
រដ្ឋតាមប្រព័ន្ធអនឡាញ។

ជា​ច្រើន​ឆ្នាំ​មក​នេះ​ រួម​ជា​មួយ​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​របស់​ខេត្ត​អាង​យ៉ាង​ ឃុំ​ប៊ិញអាង​ បាន​ផ្សព្វ​ ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ដើម្បី​នាំ​យក​បច្ចេក​វិទ្យា​ឱ្យ​កាន់​តែ​ខិត​ជិត​ប្រ​ជា​ជន​។ នៅ​តាម​ភូមិ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គេ​តែង​ឃើញ​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ចុះ​ដល់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ណែ​នាំ​ដំ​ឡើង​កម្ម​វិធី​ បង្កើត​គណ​នី​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក និង​ជួយ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ សកម្ម​ភាព​ "ចាប់​ដៃ​បង្ហាត់​ផ្ទាល់​" ទាំង​នេះ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ចូល​ប្រើ​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទម្លាប់​បន្តិច​ម្ដង​ៗ ចាប់​ពី​ការ​ទៅ​ធ្វើ​បែប​បទ​ដោយ​ផ្ទាល់​នៅ​ស្ថា​ប័ន​រដ្ឋ​បាល​ មក​ប្រើ​ប្រាស់​វេទិកា​ឌីជី​ថល​ដែល​មាន​ភាព​ងាយ​ស្រួល​ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​។

លោក​ហ្វិញ​ថាញ​ស៊ើង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញអាង​ បាន​ឱ្យ​ដឹង​ ភូមិ​ភាគ​បាន​កំ​ណត់​ច្បាស់​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជា​ភារ​កិច្ច​សំ​ខាន់​មួយ​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​ បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។ សម្រាប់​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ការ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ត្រូវ​បាន​ព្យា​យាម​អនុ​វត្ត​ប្រ​កប​ដោយ​ភាព​បត់​បែន​ និង​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​។ ចំ​ណុច​លេច​ធ្លោ​មួយ​នៃ​ការ​អនុ​វត្ត​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​ឃុំ​ប៊ិញអាង​ គឺ​ការ​លើក​កម្ពស់​តួ​នា​ទី​របស់​វត្ត​អា​រាម​នៅ​ក្នុង​សហ​គម​ន៍។ ផ្ដើម​ពី​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ឃុំ​បាន​ផ្តល់​កុំ​ព្យូទ័រមួយ​សម្រាប់​ដល់​វត្ត​សិយាម​វង្សា​ ស្រែ​សៀម​ចាស់​ ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​វត្ត​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​និង​បណ្តុះ​បណ្តា​លជំ​នាញ​បច្ចេក​វិទ្យា​ឌីជី​ថល​ដល់​ប្រ​ជា​ជន​។

វត្ត​សិយាម​វង្សា​ ស្រែ​សៀម​ចាស់​ ទទួល​បាន​ការ​ឧបត្ថម្ភ​ម៉ាស៊ីន​កុំ​ព្យូទ័រ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ពី​បច្ចេក​វិទ្យា​ព័ត៌​មាន​ដល់​ជន​រួម​ជាតិ​ខ្មែរ​។

ព្រះ​តេជ​ព្រះ​គុណ​ ហា​វ៉ាំង​ពុង​ ព្រះ​ចៅ​អធិការ​វត្ត​សិយាម​វង្សា​ ស្រែ​សៀម​ចាស់​ មាន​ថេរ​ដីកា​ ការ​ទទួល​បាន​កំ​ព្យូទ័រមួយ​សម្រាប់​នេះ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​វត្ត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ និង​ការ​ឃោស​នា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ជួយ​ដល់​មា​មីង​ពុទ្ធ​បរិស័ទ​ ជា​ពិ​សេស​សិស្សា​នុសិស្ស​ យុវ​ជន​ និង​អ្នក​ដែល​មិន​ទាន់​មាន​លទ្ធ​ភាព​បង្ខិត​ជិត​ឧប​ករណ៍​បច្ចេក​វិទ្យា​។ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​មាន​ឱ​កាស​កាន់​តែ​ច្រើន​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ បម្រើ​ដល់​ការ​សិក្សា​ បង្កើន​ចំ​ណេះ​ដឹង​ និង​ជា​សន្សឹម​ៗកាន់​តែ​ថ្នឹក​នឹង​បរិស្ថាន​ឌីជី​ថល​។

មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ចូល​ប្រើ​សេ​វា​រដ្ឋ​ប៉ុណ្ណោះ​ទេ​  ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ ថែម​ទាំង​បង្ក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ការ​ផលិត​ និង​ការ​ធ្វើ​អា​ជីវ​កម្ម​របស់​ប្រ​ជា​ជន​។ នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ មាន​ទម្រង់​ "កសិ​ករ​ឌីជី​ថល​" កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ជួយ​ដល់​សមា​ជិក​កសិ​ករ​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ ឱ្យ​ផ្លាស់​ប្តូរ​ជា​បណ្តើ​រៗនូវ​របៀប​ផលិត​និង​ការ​ជួញ​ដូរ​។ ទម្រង់​នេះ​អា​ស្រ័យ​សមា​គម​កសិ​ករ​ឃុំ​ សហ​ការ​ជា​មួយ​សាខា​សម័្ពន្ធ​យុវ​ជន​តាម​ភូមិ​ និង​ក្រុម​ហ៊ុន​ទូ​ទាត់​តាម​អន​ឡាញ​សុក​ត្រាំង​បាន​អនុ​វត្ត​ ដោយ​ផ្តោត​លើ​ការ​ណែ​នាំ​សមា​ជិក​ឱ្យ​បើក​គណ​នី​ធនាគារ​ ប្រើ​ប្រាស់​វិធី​ទូ​ទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​ ព្រម​ទាំង​ចូល​ប្រើ​កម្ម​វិធី​ឌីជី​ថល​ដើម្បី​បម្រើ​ជីវ​ភាព​រស់​នៅ​។ តាម​រយៈ​វគ្គ​បណ្តុះ​បណ្តា​លនិង​ការ​ណែ​នាំ​ដោយ​ផ្ទាល់​ ប្រ​ជា​ជន​បាន​ស្គាល់​ពី​ជំ​ហាន​មូល​ដ្ឋាន​នៃ​ការ​វេរ​ប្រាក់​ ការ​ទូ​ទាត់​ថ្លៃ​អគ្គិ​សនី​ ថ្លៃ​ទឹក​ និង​ការ​ទិញ​ លក់​ទំនិញ​តាម​អន​ឡាយ​។

លោ​កថា​ច់សា​ដា​ សមា​ជិក​កសិ​ករ​នៅ​ភូមិ​ឈូង​ធំ​ ចែក​រំលែក​៖ "កាល​ពី​មុន​ ការ​លក់​ដូរ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ឈ្មួញ​ ឬ​អតិថិ​ជន​ដែល​ស្គាល់​គ្នា​ ដូច្នេះ​ទី​ផ្សារ​នៅ​មាន​កម្រិត​។ បច្ចុប្បន្ន​ ដោយ​ប្រើ​ប្រាស់​កម្ម​វិធី​ឌីជី​ថល​ ខ្ញុំ​អាច​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​អតិថិ​ជន​បាន​កាន់​តែ​ច្រើន​ ហើយ​ការ​ទូ​ទាត់​ក៏​មាន​ភាព​រហ័ស​និង​ងាយ​ស្រួល​ជាង​មុន​។ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​មិន​ត្រឹម​តែ​ជួយ​សន្សំ​ពេល​វេលា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​លក្ខ​ណៈឱ្យ​ខ្ញុំ​បង្ខិត​ជិត​ទី​ផ្សារ​កាន់​តែ​ទូ​លំ​ទូ​លាយ​ បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​"។ លោក​ក្វា​ច់វ៉ាំង​ដែប ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡាយ​ហ្វា​ បាន​ឱ្យ​ដឹង​ ទិស​ដៅ​របស់​ទម្រង់​ "កសិ​ករ​ឌីជី​ថល​" មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ចេះ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ ឬ​ការ​ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និកប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឆ្ពោះ​ដល់​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​មក​អនុ​វត្ត​ក្នុង​ការ​ផលិត​និង​ការ​ធ្វើ​អា​ជីវ​កម្ម​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ពង្រីក​ទី​ផ្សារ​ និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​សមា​ជិក​កសិ​ករ​។

អាច​និយាយ​បាន​ថា​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ មិន​ត្រឹម​តែ​ជា​ការ​នាំ​យក​បច្ចេក​វិទ្យា​មក​អនុ​វត្ត​ក្នុង​ជីវ​ភាព​រស់​នៅ​នោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណើរ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​ ជា​សន្សឹម​ៗក្លាយ​ជា​បំ​ណិន​ឌីជី​ថល​សម្រាប់​ប្រ​ជា​ជន​។ នៅ​ពេល​ដែល​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ខិត​ជិត​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​នឹង​ក្លាយ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ និង​រួម​ចំ​ណែក​កសាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ កាន់​តែ​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​៕ 

ហុង​ទើ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ