ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត មិនត្រឹមតែជាគន្លឹះជួយលើកកម្ពស់ទិន្នផល គុណភាព និងបង្កើនតម្លៃកសិផលប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរនូវផ្នត់គំនិតផលិតរបស់ប្រជាជន ព្រមទាំងពង្រីកប្រសិទ្ធភាព សក្កានុភាព ឧត្តមភាពរបស់ភូមិភាគ។

ទម្រង់ដាំដំណាំក្នុងរោងសំណាញ់នាំមកនូវប្រសិទ្ធភាពរបស់លោក ទ្រិញមិញទ្រី
នឃុំលិតហូយធឿង។
ការវិនិយោគកសាងទម្រង់ផលិតអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងរោងសំណាញ់ ប្រជាជនលែងពឹងផ្អែកទាំងស្រុងលើអាកាសធាតុទៀត ប៉ុន្តែអាចម្ចាស់ការក្នុងការគ្រប់គ្រងបរិស្ថានលូតលាស់របស់ដំណាំ ផ្តើមពីនោះ ជួយលើកកម្ពស់ទិន្នផល និងគុណភាពកសិផល។ តួយ៉ាងដូចជា ទម្រង់ដាំដំណាំក្នុងរោងសំណាញ់របស់លោក ទ្រិញមិញទ្រី នៅឃុំលិត ហូយធឿង ចាប់តាំងពីអនុវត្តទម្រង់នេះមក បានជួយលោកប្រឹតសំចៃបានជី ថ្នាំការពាររុក្ខជាតិ និងផលិតផលដែលផលិតបានធានាអនាម័យសុវត្ថិភាព។ លោកទ្រី ឱ្យដឹង៖ “កាលពីមុន ខ្ញុំតែងតែព្រួយបារម្ភអំពីអាកាសធាតុនិងសត្វល្អិតបំផ្លាញ ប៉ុន្តែដោយការអនុវត្តទម្រង់ដាំដំណាំក្នុងរោងសំណាញ់ បានជួយបន្ថយការចំណាយ បន្ថយសត្វល្អិតបំផ្លាញ ផ្ដល់ទិន្នផលខ្ពស់ បើប្រៀបធៀបនឹងវិធីដាំតាមទម្លាប់ប្រពៃណី ព្រមទាំងជួយឱ្យកសិករម្ចាស់ការបានលើរដូវកាល”។ ជាមួយនឹងផ្ទៃដីជិត ១.០០០ ម៉ែត្រការ៉េ ដាំស្ពៃបូកគោ ក្រោយពីរយៈពេល ៤០ ថ្ងៃ លោកទ្រី ប្រមូលផលបានទិន្នផលប្រមាណ ២ តោន។ អាស្រ័យបានផ្គត់ផ្គង់ដោយផ្ទាល់នៅទីផ្សារបោះដុំក្នុងភូមិភាគទើបលក់ បានថ្លៃចាប់ពី ១៥.០០០ ដល់ ២០.០០០ ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់ការចំណាយរួច លោកទទួលបានប្រាក់ចំណេញប្រមាណ ២០ លានដុងក្នុងមួយរដូវ។ លោកស្រី ឡេធីទ្រុកលីន អនុប្រធានសមាគមកសិករឃុំលិតហូយធឿង បញ្ជាក់៖ “ទម្រង់ដាំដំណាំក្នុងរោងសំណាញ់ មិនត្រឹមតែនាំមកនូវប្រភពចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវទិសដៅដ៏លំនឹងក្នុងការបង្កើនរដូវដាំដុះ និងផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាជនក្នុងភូមិភាគ”។
.jpg)
ប្រព័ន្ធស្រោចស្រពសម្រក់លើដំណាំខ្ទឹមស្លឹករបស់លោកថាច់ផលនៅឃុំញូយ៉ា។
ជាគ្រួសារមួយដាំដំណាំជាយូរយារណាស់មកហើយនៅឃុំញូយ៉ា លោកថាច់ផល ចែករំលែក៖ “កាលពីមុន នៅពេលមិនទាន់មានប្រព័ន្ធស្រោចស្រព សម្រក់ការផលិតគឺមានការលំបាកខ្លាំងណាស់។ ជាមួយផ្ទៃដី ២.០០០ ម៉ែត្រការ៉េ ដាំខ្ទឹមស្លឹក ការស្រោចស្រពនិងថែទាំគឺពិបាកណាស់ ក្នុងមួយថ្ងៃៗត្រូវចំណាយពេលច្រើនដើម្បីស្រោចស្រព ប៉ុន្តែចាប់តាំងពីមានប្រព័ន្ធស្រោចស្រពសម្រក់មក ការផលិតមានភាពងាយស្រួលជាងមុន គ្រាន់តែចេញទៅបើកជំពួយ ទឹកបន្ទាប់មកអាចទៅធ្វើការងារផ្សេងៗបានទៀត បន្ថយបានការចំណាយក្នុងការផលិត ជួយឱ្យដំណាំ ស្រូបជាតិបំប៉នបានលឿន និងលូតលាស់បានល្អ”។ ការអនុវត្តទម្រង់ស្រោចស្រពសម្រក់ជួយឱ្យដំណាំលូតលាស់បានល្អ បង្កើនបរិមាណផលពី ២០-៣០% បើប្រៀបធៀបនឹងវិធីស្រោចស្រពតាមទម្លាប់ប្រពៃណី។
“ការដំឡើងប្រព័ន្ធស្រោចស្រពសម្រក់ កំពុងតែជាវិធានការមានប្រសិទ្ធភាព ពិសេសគឺនៅរដូវប្រាំង ប្រព័ន្ធនេះជួយសំចៃ និងធានាបរិមាណទឹកស្រោចស្រព បន្ថយស្ថានភាពរេចរឹលដី ជួយឱ្យដុះពន្លក រឹងមាំក្នុងលក្ខណៈអាកាសធាតុអាក្រក់។ ជាពិសេស គឺសំចៃកម្លាំងពលកម្មបានជាង ៧០%, សំចៃបានអគ្គិសនីនិងទឹកជាង ៥០%, និងបន្ថយបរិមាណជី រួមចំណែកការពារបរិស្ថាន បង្កើនទិន្នផល និងគុណភាពបន្លែបង្ការ” - បងឡឹមត្រុងត្វឹង អនុប្រធានសមាគមកសិករឃុំញូយ៉ា បានឱ្យដឹងដូច្នេះ៕
ថាញ់វ៉ាង- ត្រឹងរ៉ូន