មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/08/2026 - 05:50

ឡុង​វិញ ពង្រីក​ឧត្ដម​ភាព,​ជល​ផល​តំ​បន់​ឆ្នេរ​សមុទ្រ​ 

ពង្រីក​ឧត្ដម​ភាព​តំ​បន់​ឆ្នេរ​សមុទ្រ ឃុំ​ឡុង​វិញ (ខេត្ត​វិញ​ឡុង) កំ​ពុង​ជំ​រុញ​ការ​អភិវឌ្ឍ​វា​រី​វប្ប​កម្ម​តាម​ទិស​ដៅ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស លើក​កម្ពស់​គុណ​ភាព​តំ​បន់​ចិញ្ចឹម និង​បើក​ទូ​លាយ​ការ​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់។ ទិស​ដៅ​នេះ រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ផលិត បង្ក​ការ​ងារ​ធ្វើ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​មា​មីង។

ស្រះ​ចិញ្ចឹម​បង្គា​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​ក្រាល​កម្រាល​កៅ​ស៊ូ​ប្លា​ស្ទិច នៅ​ឃុំ​ឡុង​វិញ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​បង្ក​ឧត្តម​ភាព​អភិ​វឌ្ឍន៍​ផ្នែក​ជល​ផល​នៅ​ភូមិ​ភាគ។

ដោយ​អា​ស្រ័យ​ជាតិ​អំ​ណោយ​ផល ឃុំ​ឡុង​វិញ​បាន​កំ​ណត់​ច្បាស់​ជល​ផល​ជា​ផ្នែក​សេដ្ឋ​កិច្ច​ស្នូល​ក្នុង​ការ​អភិ​វឌ្ឍ​កសិ​កម្ម។ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ភូមិ​ភាគ​ជំ​រុញ​ទឹក​ចិត្ត​មា​មីង​ផ្លាស់​ប្តូរ​ពី​វិធី​ចិញ្ចឹម​តាម​បែប​ប្រ​ពៃ​ណី​មក​ជា​ទម្រង់​ប្រ​ពល​វប្ប​កម្ម និង​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន ដើម្បី​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​ផលិត។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ ឆ្នាំ ២០២៥ តម្លៃ​ផលិត​សរុប​នៃ​ផ្នែក​កសិ​កម្ម​ជលផល​សម្រេច​បាន​ជាង​ ១.៣១៥ ពាន់​លាន​ដុង​ លើស​ផែន​ការ​កំ​ណត់​។ ដោយ​ឡែក​វិស័យ​ជល​ផល​សម្រេច​ បាន​ជិត​ ១.២៤៦ ពាន់​លាន​ដុង​ ស្រូប​សមា​មា​ត្រ​ធំ​បំ​ផុត​ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិ​កម្ម​។ ទិន្ន​ផល​ជល​ផល​សរុប​សម្រេច​បាន​លើស​ពី​ ១៦.៨០០ តោន​ កើន​ ២,៥% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន​។ ក្នុង​នោះ​ បង្គា​ជើង​សនៅ​តែ​ជា​មុខ​សញ្ញា​ចិញ្ចឹម​ចម្បង​ ដោយ​មាន​ទិន្ន​ផល​ជាង​ ៧.៤០០ តោន​។ ជាក់​ស្តែង​ ដូច​ជា​ ទម្រង់​ចិញ្ចឹម​តាម​បែប​ប្រ​ពល​វប្ប​កម្ម​កម្រិត​ខ្ពស់​ក្នុង​ស្រះ​ក្រាល​កម្រាល​កៅ​ស៊ូ​ប្លា​ស្ទិច​ សម្រេច​បាន​ទិន្ន​ផល​ជា​មធ្យម​ប្រ​មា​ណ​ ៥៦ តោន​ក្នុង​មួយ​ហិក​តា​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ទន្ទឹម​នឹង​នោះ​ បង្គា​នាគ​ ក្តាម​សមុទ្រ​ ត្រី​ពោ​ បង្កង​សាវ​ទាវ​ និង​គ្រែង​ បន្ត​បាន​រក្សា​ស្ថិរ​ភាព​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​ បែប​មុខ​សញ្ញា​ចិញ្ចឹម​ និង​លើក​កម្ពស់​តម្លៃ​ផលិត​។ ស្រប​គ្នា​នឹង​ការ​ពង្រីក​ទ្រង់​ទ្រាយ​ ឃុំ​ឡុង​វិញ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​តំ​បន់​ចិញ្ចឹម​។ គិត​មក​ទល់​ពេល​នេះ​ មាន​មូល​ដ្ឋាន​ចិញ្ចឹម​ជល​ផល​ ៦៦ កន្លែង​ ត្រូវ​បាន​ផ្ដល់​វិញ្ញាបនបត្រ​ VietGAP បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ការក​សាង​តំ​បន់​ចិញ្ចឹម​សុវត្ថិ​ភាព​ និង​ឈាន​ទៅ​បើក​ទូ​លាយ​ចង​សម្ព័ន្ធ​ការ​ប្រើ​ប្រាស់​។

លោក​ស៊ើង​សុភាព​ ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ ឃុំ​ឡុង​វិញ​ ឱ្យ​ដឹង​ ភូមិ​ភាគ​សហ​ការ​ជា​ប្រ​ចាំ​ជា​មួយ​ផ្នែក​ជំ​នាញ​ រៀប​ចំ​ការ​ហ្វឹក​ហាត់​ ផ្ទេរ​បច្ចេក​ទេស​ ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​ដំ​ណាក់​ការ​ចិញ្ចឹម​សុវត្ថិ​ភាព​ និង​លើក​ទឹក​ចិត្ត​អភិវឌ្ឍ​ន៍ទម្រង់​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​។ តាម​រយៈ​នោះ​ ជួយ​លើក​កម្ពស់​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​។

ទោះ​បី​ដូច្នោះ​ក្ដី​ ផ្នែក​ជល​ផល​ភូមិ​ភាគ​នៅ​តែ​រង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ ជំងឺ​លើ​បង្គា​ ការ​បាក់​ស្រុត​ភ្លឺ​ទំ​នប់​សមុទ្រ​ និង​ការ​ប្រែ​ប្រួល​តម្លៃ​នៅ​លើ​ទី​ផ្សារ​។ នា​ពេល​ខាង​មុខ​ ឃុំ​ឡុង​វិញ​បន្ត​ ពង្រីក​អ្នក​ចិញ្ចឹម​ចម្បង​ៗ បើក​ទូ​លាយ​តំ​បន់​ចិញ្ចឹម​ឱ្យ​សម្រេច​បទ​ដ្ឋាន​ VietGAP, ASC, BAP ព្រម​ទាំង​ពង្រឹង​ការត​ភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិត​ផល​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​ប្រ​កប​ដោយ​ចីរ​ភាព​៕              

                                     ទីទុយ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ