រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពី “ផ្លាស់ថ្មីការគិត របៀបធ្វើការជាមួយនឹងស្មារតីហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ” លោក ឡឹមមិញហា លេខាសាខាបក្សភូមិដាយ ង៉ៀថាំង សង្កាត់មីស្វៀង ទីក្រុងកឹងធើ បានសកម្មអនុវត្តល្អការងារប្រជាចលនាប៉ិនប្រសប់។ រួមចំណែកកសាងសាខាបក្សស្អាតស្អំ ហេដ្ឋារចនាសម្ព័ន្ធជនបទសុក្រឹត និងជីវភាពរបស់ប្រជាជនបានលើកកម្ពស់។

លោក ឡឹមមិញហា (ខាងឆ្វេង) លេខាសាខាបក្សភូមិដាយង៉ៀ ថាំងតែងចុះទៅកាន់មូលដ្ឋានសាកសួរអំពីស្ថានភាពរស់នៅរបស់ប្រជាជន។
ជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងការងារនៅមូលដ្ឋាន ឆ្លងកាត់តួនាទីនិងតំណែងជាច្រើន ចាប់ពីប្រធានភូមិ និងលេខាសាខាបក្សភូមិ រហូតដល់ប្រធានមណ្ឌល។ ក្រោយពេលរៀបចំមណ្ឌលឡើងវិញ លោកបានផ្ដល់ទំនុកចិត្តម្តងទៀត ធ្វើជាលេខាសាខាបក្ស។ សាខាបក្សភូមិដាយង៉ៀថាំង មានបក្ខជនចំនួន ៣៤ រូប និងប្រជាជនជាង ១.០០០ គ្រួសារ ជីវភាពភាគច្រើនពឹងផ្អែកលើកសិកម្ម។ ដោយកំណត់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកឈានមុខ រយៈពេលកន្លង លោកហាបានរួមជាមួយអង្គការមហាជននៅក្នុងភូមិ អនុវត្តតាមគោលលំនាំ “ធ្វើប្រជាចលនាគឺត្រូវជិតស្និទ្ធនឹងប្រជាជន យល់ពីប្រជាជន និងធ្វើឱ្យប្រជាជនជឿ” ព្រមទាំងប្រតិបត្តិ តាមគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ។ ជាមួយ នឹងតួនាទីជា “ស្ពានតភ្ជាប់” រវាងបក្ស រដ្ឋអំណាច និងប្រជាជន លោកតែងតែជិតស្និទ្ធ ស្ដាប់បំណងប្រាថ្នារបស់ប្រជាជន ដើម្បីរាយការណ៍ស្នើសុំ និងដោះស្រាយការលំបាក និងបញ្ហាជាប់ជំពាក់បានទាន់ពេល ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ ជាក់ច្បាស់បំផុតគឺក្នុងការចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ។ ដើម្បីឱ្យប្រជាជនយល់ស្របនិងឯកភាពនោះ លោកជាមួយកម្មាភិបាលភូមិ ស្វែងរកវិធីសាស្ត្រ “ប្រជាចលនាប៉ិនប្រសប់” ដើម្បីនាំយកគោលនយោបាយរបស់បក្សឱ្យកាន់តែខិតជិតប្រជាជន។ លោកហា ចែករំលែក៖ “ដើម្បីឱ្យមាមីងយល់ស្របជាមួយនឹងគោលនយោ បាយរបស់បក្សនិងរដ្ឋ ជាពិសេសគឺការចលនាបរិច្ចាគដី ខ្ញុំបាន “ចុះទៅគ្រប់ច្រកល្ហក និងគ្រប់ផ្ទះ” ដើម្បីពន្យល់ណែនាំមាមីងដំបូងបង្អស់ គឺខ្លួនឯងផ្ទាល់ត្រូវ តែធ្វើជាគំរូឈានមុខគេ ដោយចលនាសាច់ញាតិឱ្យគាំទ្រគោលនយោបាយរបស់បក្ស និងរដ្ឋអំណាចជាមុនសិន”។ ដោយស្មារតីធ្វើជាគំរូ នៅឆ្នាំ ២០២០ លោកចលនាបានប្រជាជនជាង ១០០ គ្រួសារ បរិច្ចាគ ដីដើម្បីធ្វើដងផ្លូវចំនួន ១០... ជាមួយនឹងទឹកចិត្តខិតខំប្រឹងប្រែង និង “ប្រជាចលនាប៉ិនប្រសប់” លោកហា បានពង្រីកកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល រួមចំណែកសម្រេចល្អនូវភារកិច្ចនយោបាយរបស់ភូមិភាគ។ បង ស៊ើងហូវភឿង ប្រជាជននៅភូមិភាគ ចែករំលែក៖ “ទន្ទឹមនឹងប្រជាចលនាប៉ិនប្រសប់ដើម្បីសម្រេចហេដ្ឋារចនាសម្ព័ន្ធជនបទ លោកហា នៅទាំងមកសួរសុខទុក្ខជារឿយៗអំពីស្ថានភាពផលិត។ ណែនាំមាមីងផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ ចុះពូជឱ្យត្រូវតាមរដូវកាលដើម្បីកសិផលលូតលាស់ល្អ សម្រេចទិន្នផលខ្ពស់ និងលក់បានថ្លៃ...”។ ចាប់តាំងពីនោះមក ទម្រង់ដាំដុះជាច្រើនដូចជា៖ ស្ពៃមើម ខ្ទឹម គូឆាយ បាននាំមកប្រភពចំណូលលំនឹងជូនប្រជាជន។
“ដោយសារភាពប៉ិនប្រសប់ក្នុងវិធីសាស្ត្រចលនា ជាមួយនឹងសកម្មភាពដឹកនាំ កិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស លោកមិញហា បានពង្រីកនូវកម្លាំងរបស់កម្មាភិបាល បក្ខជន ដើម្បីអនុវត្តសម្រេចជោជ័យនូវភាគកម្រិត និងភារកិច្ចដែលបានដាក់ចេញ។ រួមចំណែកកសាងតំបន់តាំងទីលំនៅមានការអភិវឌ្ឍអត្រាគ្រួសារក្រីក្រថយចុះតាំងពីជាង ១០០ គ្រួសារនៅឆ្នាំ ២០១៣ បច្ចុប្បន្នថយចុះនៅសល់តែ ១៦ គ្រួសារប៉ុណ្ណោះ” - លោកស្រី យឿងធីគឹមធ្វី លេខាគណៈកម្មាធិការបក្សឃុំសង្កាត់មីស្វៀង បានផ្តល់ព័ត៌មានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង - មេងលី