មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/08/2026 - 22:10

ទី​ក្រុង​កឹង​ធើ ប្រ​កាស​ដាក់​ចេញ​ផែន​ការ​អភិវឌ្ឍ​ន៍កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ 

(អ.ឡ​) - គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​តែ​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​លេខ​ ៣៧១​/KH-UBND អនុ​វត្ត​គម្រោង​លេខ​ ០៦​-ĐA/​TU របស់​គណៈ​ប្រតិ​បត្តិ​បក្ខ​ភាគ​ទី​ក្រុង​ ស្តី​ពី​ការ​អភិវឌ្ឍ​កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល​ ២០២៦-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។

តាម​នោះ​ ទី​ក្រុង​បាន​ដាក់​ចេញ​ទិស​ដៅ​អភិវឌ្ឍ​ន៍កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទី​ក្រុង​ ឱ្យ​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​បញ្ញវន្ត​គុណ​ភាព​ខ្ពស់​ មាន​គោល​ជំ​ហ​រន​យោ​បាយ​រឹង​មាំ​ មាន​គុណ​ធម៌​សីល​ធម៌​ កម្រិត​មុខ​ជំ​នាញ​ខ្ពស់​ មាន​គំ​និត​ផ្លាស់​ថ្មី​ និង​សមត្ថ​ភាព​ឌីជី​ថល​ ឆ្លើយ​តប​ តម្រូវ​ការ​ដឹក​នាំ​ គ្រប់​គ្រង​ ធ្វើ​សេ​នា​ធិ​ការ​ និង​ចាត់​តាំង​អនុ​វត្ត​បណ្តា​ភារ​កិច្ច​អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​នូវ​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​របស់​ទី​ក្រុង​ ដំ​ណាក់​កាល​ ២០២៦-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។

លំ​ហរ​តាំង​ពិព័រណ៍​បណ្តា​គម្រោង​ ផលិត​ផល​ចូល​រួម​ការ​ប្រឡង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ ឆ្នាំ​ ២០២៥ ដែល​ចាត់​តាំង​ដោយ​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ FPT - សាខា​ទី​ក្រុង​កឹង​ធើ។

អំ​ពី​ទិស​ដៅ​ជាក់​ស្តែង​ ដំ​ណាក់​កាល​ ២០២៦-២០៣០ ទី​ក្រុង​បាន​ដាក់​ចេញ​ភាគ​កម្រិត​សំ​ខាន់​ៗចំ​នួន​ ១៤ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ គឺ​កសាង​កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ឱ្យ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ មាន​គុណ​ភាព​ខ្ពស់​ មាន​រចនា​សម្ព័ន្ធ​សម​ស្រប​ មាន​កម្រិត​វិជ្ជា​ និង​សមត្ថ​ភាព​ប្រ​ហាក់​ប្រហែល​នឹង​បទ​ដ្ឋាន​តំ​បន់​ មាន​វិស័យ​មួយ​ចំ​នួន​សម្រេច​បទ​ដ្ឋាន​អន្តរ​ជាតិ​ ៖ មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ​យុទ្ធ​សាស្ត្រ​ ចាត់​តាំង​អនុ​វត្ត​ និង​ម្ចាស់​ការ​លើ​ការ​អនុ​វត្ត​ ផ្ទេរ​បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ឌីជី​ថល​ និង​ផ្លាស់​ថ្មី​ទម្រង់​គ្រប់​គ្រង​រដ្ឋ​ ធ្វើ​ជា​ស្នូល​តភ្ជាប់​ក្នុង​ការ​ស្រាវ​ជ្រាវ​និង​អនុ​វត្ត​ជាក់​ស្តែង​។

ទិស​ដៅ​អភិវឌ្ឍ​ន៍កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ ការ​ប្តូរ​ឌីជី​ថល​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល​ ២០២៦-២០៣០

(១) - ១០០% កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ទទួល​បន្ទុក​បច្ចេក​វិទ្យា​ព័ត៌​មាន​ បរិវត្ត​កម្ម​ឌីជី​ថល​ បា​នប​ណ្តុះ​បណ្តា​លមាន​វិញ្ញាបនបត្រ​គ្រប់​គ្រង​ទិន្ន​ន័យ​មូល​ដ្ឋាន​។

(២) - ១០០% កម្មា​ភិបាល​ទទួល​បន្ទុក​បច្ចេក​វិទ្យា​ព័ត៌​មាន​ បរិវត្ត​កម្ម​ឌីជី​ថល​ ជាង​រៀង​រាល់​ឆ្នាំ​បា​នប​ណ្តុះ​បណ្តា​ល បំប៉ន​ ហ្វឹក​ហ្វឺន​អំ​ពី​បច្ចេក​វិទ្យា​ឌីជី​ថល​ និង​បាន​វាយ​តម្លៃ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​លើ​លទ្ធ​ផលប​ណ្តុះ​បណ្តា​ល តាម​រយៈ​ប្រ​ព័ន្ធ​វាយ​តម្លៃ​និង​ប្រឡង​បទ​ដ្ឋាន​ជំ​នាញ​ឌីជី​ថល​ថ្នាក់​ជាតិ​។

(៣) - ១០០% កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ថ្នាក់​ឃុំ​ឡើង​ទៅ​ បាន​បំប៉ន​ចំ​ណេះ​ដឹង​អំ​ពី​បរិវត្ត​កម្ម​ឌីជី​ថល​ ជំ​នាញ​ឌីជី​ថល​ បច្ចេក​វិទ្យា​ឌីជី​ថល​មូល​ដ្ឋាន​ ចេះ​ប្រើ​ប្រាស់​នូវ​បណ្តា​វេទិកា​សេ​វា​ឌីជី​ថល​បម្រើ​ការ​ងារ​។

(៤) - កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ចំ​នួន​ ១.០០០ នាក់​ បា​នប​ណ្តុះ​បណ្តា​លថ្នាក់​អនុ​បណ្ឌិត​លើ​បណ្តា​មុខ​ជំ​នាញ​ វិស័យ​; ដោយ​អាទិ​ភាព​បណ្តុះ​បណ្តា​លលើ​វិស័យ​បច្ចេក​ទេស​ បច្ចេក​វិទ្យា​ឌីជី​ថល​ បញ្ញា​សិប្ប​និម្មិត និង​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​។

(៥) - កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ចំ​នួន​ ១៥០ នាក់​ បា​នប​ណ្តុះ​បណ្តា​លថ្នាក់​បណ្ឌិត​ក្នុង​ប្រ​ទេស​ លើ​បណ្តា​មុខ​ជំ​នាញ​ វិស័យ​; ដោយ​អាទិ​ភាព​បណ្តុះ​បណ្តា​លលើ​វិស័យ​បច្ចេក​ទេស​ បច្ចេក​វិទ្យា​ឌីជី​ថល​ បញ្ញា​សិប្ប​និម្មិត និង​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​។

(៦) - កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ចំ​នួន​ ២០ នាក់​ បា​នប​ណ្តុះ​បណ្តា​លថ្នាក់​បណ្ឌិត​ក្រៅ​ប្រ​ទេស​ លើ​បណ្តា​មុខ​ជំ​នាញ​ វិស័យ​; ដោយ​អាទិ​ភាព​បណ្តុះ​បណ្តា​លលើ​វិស័យ​បច្ចេក​ទេស​ បច្ចេក​វិទ្យា​ឌីជី​ថល​ បញ្ញា​សិប្ប​និម្មិត និង​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​។

(៧) - កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ចំ​នួន​ ២០០ នាក់​ បាន​ចាត់​បញ្ជូន​ទៅ​សិក្សា​ដក​ពិសោធន៍​ ជំ​នាញ​ ចំ​ណេះ​ដឹង​អំ​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ នវា​នុវត្ត​ន៏​ និង​បរិវត្ត​កម្ម​ឌីជី​ថល​ពី​បណ្តា​ប្រ​ទេស​អភិវឌ្ឍ​ន៍។

(៨) - កម្មា​ភិបាល​វិទ្យា​សាស្ត្រ​វ័យ​ក្មេង​ចំ​នួន​ ១០០ នាក់​ បាន​ឧបត្ថម្ភ​ថវិកា​ចូល​រួម​សន្និ​សីទ​ សិក្ខា​សា​លា​អន្តរ​ជាតិ​ ចូល​រួម​របាយ​ការណ៍​ស្នា​ដៃ​ស្រាវ​ជ្រាវ​ឆ្នើម​នៅ​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​អន្តរ​ជាតិ​ឯក​ទេស​។

(៩) - កម្មា​ភិបាល​វិទ្យា​សាស្ត្រ​ចំ​នួន​ ១០០ នាក់​ បាន​ឧបត្ថម្ភ​ថវិកា​ប្រ​កាស​ស្នា​ដៃ​វិទ្យា​សាស្ត្រ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។

(១០) - ជ្រើស​រើស​ ទាក់​ទាញ​យ៉ាង​ហោច​ណាស់​ ៥០ នាក់​ដែល​មាន​ទេព​កោស​ល្យ អ្នក​ឯក​ទេស​ អ្នក​វិទ្យា​សាស្ត្រ​ ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ តាម​តម្រូវ​ការ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ ឱ្យ​ចូល​មក​ធ្វើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​ អង្គ​ភាព​នា​នា​។

(១១) - លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​លថ្នាក់​បរិញ្ញាបត្រ​ និង​ក្រោយ​បរិញ្ញាបត្រ​លើ​វិស័យ​បច្ចេក​ទេស​ បច្ចេក​វិទ្យា​ឌីជី​ថល​ បញ្ញា​សិប្ប​និម្មិត បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​ ពី​បណ្តា​សា​កល​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ទី​ក្រុង​ ដើម្បី​បង្ក​ប្រ​ភព​កម្មា​ភិបាល​នា​ពេល​អនាគត​។

(១២) - ធា​នា​យ៉ាង​ហោច​ណាស់​ ៤០% នា​រី​ចូល​រួម​ក្នុង​បណ្តា​មុខ​តំ​ណែង​ការ​ងារ​ ស្រាវ​ជ្រាវ​ បង្រៀន​ និង​ដឹក​នាំ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​។

(១៣) - ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្នាក់​ទី​ក្រុង​យ៉ាង​ហោច​ណាស់​ចំ​នួន​ ៥ ជា​មួយ​បណ្តា​ភូមិ​ភាគ​ ដៃ​គូ​អន្តរ​ជាតិ​; ចូល​រួម​ជា​មួយ​អង្គ​ការ​អន្តរ​ជាតិ​ និង​វេទិកា​ពហុភា​គី​យ៉ាង​ហោច​ណាស់​ចំ​នួន​ ៣ ដែល​មាន​គោល​សីល​ធម៌​សកម្ម​ភាព​សម​ស្រប​នឹង​ទិស​ដៅ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​។

(១៤) - មាន​ហោច​ណាស់​ ៥០% បញ្ញវន្ត​អាយុ​ក្រោម​ ៤៥ ឆ្នាំ​ក្នុង​វិស័យ​រដ្ឋ​ បា​នប​ណ្តុះ​បណ្តា​លនិង​បំប៉ន​តាម​បណ្តា​កម្ម​វិធី​បង្កើន​មុខ​ជំ​នាញ​វិជ្ជា​ជី​វៈ​ ការ​គ្រប់​គ្រង​ និង​ដឹក​នាំ​៕

ក្វឹក​ថា​យ - សុផន​

ចែករំលែកអត្ថបទ