ឡាយហ្វានិងតឹងថាញ់
អនុវត្តតាមគោលការណ៍ផ្លាស់ប្តូរឌីជីថល នៅទីក្រុងកឹងធើ បច្ចេកវិទ្យាមិនត្រឹមតែផ្អាកត្រឹមទិសដៅម៉ាក្រូប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលលើគ្រប់វិស័យនៃជីវភាពនៅថ្នាក់មូលដ្ឋានយ៉ាងពិតប្រាកដ។ ចាប់តាំងពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅច្រកតែមួយ រហូតដល់ការធ្វើឌីជីថលកម្មរាល់ពេលប្រជុំបក្សម្តងៗ ការងារផ្លាស់ប្តូរឌីជីថលកំពុងសន្សឹមៗធ្វើឱ្យផ្លាស់ប្តូររបៀបដំណើរការពីបែបប្រពៃណី ទៅជាបរិយាកាសឌីជីថលទំនើប ងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
នាំយកបញ្ញាសិប្បនិម្មិត AI មកបម្រើរដ្ឋបាល។


ការទទួលនិងដោះស្រាយនីតិវិធីនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលឃុំឡាយហ្វា។
រូបថត៖ ថាញហ៊ុង
នៅឃុំឡាយហ្វា ទីក្រុងកឹងធើ ការងារកែទម្រង់នីតិវិធីរដ្ឋបាលកំពុងបោះជំហានលោតផ្លោះយ៉ាងខ្លាំង នៅពេលដែលបញ្ញាសិប្បនិម្មិតបាននាំចូលផ្ទាល់ក្នុងដំណើរការទទួលប្រជាជន តាមរយៈ "បុគ្គលិក" ម្នាក់ ពិសេសនោះគឺរ៉ូបូត ទទួលភ្ញៀវវៃឆ្លាត។ ដោយបានរួមបញ្ចូលបច្ចេកវិទ្យា AI ជំនួយការនិម្មិត និងប្រព័ន្ធសួរ-ឆ្លើយស្វ័យប្រវត្តិ រ៉ូបូតនេះមានសមត្ថភាពណែនាំប្រជាជនមួយជំហានម្តងៗ អនុវត្តនីតិវិធីជាភាសាវៀតណាមយ៉ាងច្បាស់លាស់ និងងាយយល់។ ឥឡូវនេះ ប្រជាជនដែលមកធ្វើនីតិវិធីគ្រាន់តែធ្វើអន្តរកម្មជាមួយរ៉ូបូត គឺទទួលបានការណែនាំយ៉ាងលម្អិត និងមានភាពងាយស្រួលបំផុត។ ការវត្តមាននៃបច្ចេកវិទ្យាមិនត្រឹមតែនាំមកនូវការពេញចិត្តដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយចែករំលែកការងារ និងជាជំនួយការដ៏សំខាន់សម្រាប់កម្មាភិបាលមូលដ្ឋានផងដែរ។ លោកស្រីង្វៀងធីយ្វ៉ន កម្មាភិបាលមជ្ឈមណ្ឌលបម្រើរដ្ឋបាលឃុំឡាយហ្វា ឱ្យដឹង៖ "ចាប់តាំងពីមានរ៉ូបូតជួយណែនាំប្រជាជន ជួយឱ្យខ្ញុំកាត់បន្ថយពី៦០ទៅ៧០%ពេលវេលាណែនាំដំបូងសម្រាប់នីតិវិធីនានា។ អាស្រ័យហេតុនោះ កងជួរកម្មាភិបាលដូចជាយើងខ្ញុំ អាចនឹងផ្តុំកម្លាំងជាអតិបរមាលើមុខជំនាញ ដោះស្រាយសំណុំឯកសារបានយ៉ាងឆាប់រហ័ស ដើម្បីប្រគល់លទ្ធផលជូនប្រជាជនបានមុនកំណត់"។
ប្រសិទ្ធភាពពីការផ្លាស់ប្តូរឌីជីថលនៅទីនេះ បានបង្ហាញឱ្យឃើញតាមរយៈតួលេខដ៏គួរឱ្យចាប់អារម្មណ៍។ គិតត្រឹមតែរយៈពេល៦ខែដើមឆ្នាំ២០២៦ មជ្ឈមណ្ឌលបានទទួលសំណុំឯកសារចំនួន ៣.៦០២ ក្នុងនោះទទួលតាមប្រព័ន្ធអនឡាញ សម្រេចបាន ៣.៥៩៧ សំណុំឯកសារ ស្មើនឹង ៩៩,៨៦%។ អត្រាសំណុំឯកសារដែលបានដោះស្រាយត្រឹមត្រូវ និងមុនកាលកំណត់ឡើងដល់ ៩៩,៩៧% ជាមួយគ្នានោះ គឺការងារធ្វើឌីជីថលកម្មសមាសភាគឯកសារសម្រេចបាន ៩៩,៨៧%។
ផ្តើមពីការអនុវត្តកម្មវិធីឌីជីថលផ្សេងៗ ជំនួយការនិម្មិត រហូតដល់ការបញ្ចូល AI មកធ្វើអន្តរកម្មផ្ទាល់ជាមួយប្រជាជន ការកែទម្រង់រដ្ឋបាលនៅឃុំកំពុងបោះជំហានផ្លាស់ប្តូរបន្តិចម្តងៗ ពីរបៀបបម្រើបែបប្រពៃណីទៅជាបរិយាកាសឌីជីថល។ គម្លាតរវាងបច្ចេកវិទ្យាជាមួយប្រជាជននៅមូលដ្ឋានកំពុងបានបង្រួមឱ្យកាន់តែខិតជិត។ រាល់ការផ្លាស់ថ្មីនៅឃុំឡាយហ្វា កំពុងបោះជំហានកសាងប្រព័ន្ធរដ្ឋបាលទំនើប តម្លាភាព ជិតប្រជាជន និងបម្រើប្រជាជនល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ការប្រជុំបក្ស "មិនមានក្រដាស"


បក្ខជនប្រើប្រាស់សៀវភៅកត់ត្រាបក្ខជនអេឡិចត្រូនិកក្នុងពេលប្រជុំសាខាបក្សភូមិតឹងគ្វីA ឃុំតឹថាញ់ ទីក្រុងកឹងធើ។ រូបថត៖ ភូមិភាគផ្តល់ជូន។
មិនត្រឹមតែផ្នែករដ្ឋបាលប៉ុណ្ណោះទេ ការងារធ្វើឌីជីថលកម្មថែមទាំងបានបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការងារកសាងបក្សនៅឃុំតឹងថាញ់ ទីក្រុងកឹងធើ តាមរយៈការអនុវត្តកម្មវិធីសៀវភៅកត់ត្រាអេឡិចត្រូនិកទៀតផង។ នៅសាខាបក្សភូមិតឹងគ្វីA រូបភាពធ្លាប់ឃើញក្នុងការប្រជុំតាមកាលកំណត់ម្តងៗ គឺបក្ខជនម្នាក់ៗប្រើប្រាស់ទូរសព្ទវៃឆ្លាត ដើម្បីរាប់ឈ្មោះវត្តមាន និងធ្វើបច្ចុប្បន្នភាពខ្លឹមសារប្រជុំដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។ រាល់សេចក្តីព្រាងសេចក្តីសម្រេច របាយការណ៍ និងឯកសារណែនាំផ្សេងៗ ត្រូវបានផ្ញើជូនបក្ខជនជាមុនតាមរយៈកម្មវិធីនេះ។ ការងារនេះជួយឱ្យកិច្ចប្រជុំមិនបាត់ពេលវេលា ដើម្បីអានឯកសារក្រដាសឡើងវិញ ផ្តើមពីនោះជួយឱ្យការប្រជុំសាខាបក្សមានភាពផុសផុល និងផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើបញ្ហាជាក់ស្តែងរបស់ភូមិភាគ។
ដោយកំណត់ច្បាស់ផ្សព្វផ្សាយប្រើប្រាស់កម្មវិធីសៀវភៅកត់ត្រាអេឡិចត្រូនិក គឺជាភារកិច្ចដ៏សំខាន់មួយ ដើម្បីធ្វើឱ្យជាក់ស្តែងនូវគោលការណ៍ផ្លាស់ប្តូរឌីជីថលតាមសេចក្តីសម្រេចលេខ៥៧ របស់ការិយាល័យនយោបាយ គណៈកម្មាធិការបក្សឃុំតឹងថាញ់ បានផ្តុំកម្លាំងជំរុញការងារឃោសនា ណែនាំបក្ខជនកៀកជិត ប្រើប្រាស់កម្មវិធីក្នុងទូទាំបក្ខភាគ។ ដំណើរការផ្សព្វផ្សាយដំបូងក៏ប្រឈមនឹងការលំបាកមិនតិចដែរ ទូទាំងបក្ខភាគឃុំមានបក្ខជនចំនួន៧៧៧រូប នៅតាមសាខាបក្សដែលចំណុះចំនួន៣៤ ក្នុងនោះសមមិត្តវ័យចាស់ជាច្រើន មិនសូវមានកម្រិតលើជំនាញបច្ចេកវិទ្យាព័ត៌មាន។ ដើម្បីដោះស្រាយបញ្ហានេះ គណៈកសាងបក្សឃុំបានចាត់ឱ្យជំនាញការ បក្ខជនវ័យក្មេងមកជួយណែនាំផ្ទាល់ដៃ ណែនាំដោយផ្ទាល់ដល់លេខា និងអនុលេខា។ ចំពោះបក្ខជនវ័យចាស់ ភូមិភាគបានប្រគល់ភារកិច្ចទៅឱ្យកូនចៅ សាច់ញាតិក្នុងគ្រួសារដែលមានការយល់ដឹងពីបច្ចេកវិទ្យាដើម្បីជួយគាំទ្រ។ លោកថាយ ថាញហ្វាយ លេខាសាខាបក្សភូមិតឹងគ្វីA ឃុំតឹងថាញ់ ទីក្រុងកឹងធើ ចែករំលែក៖ "សាខាបក្សភូមិតឹងគ្វីA មានបក្ខជនសរុបចំនួន២៨រូប ក្នុងនោះមានបក្ខជនបម្រុង១ រូប និងសមមិត្តចំនួន១៣រូប ត្រូវបានលើកលែងការប្រជុំ និងសមមិត្តចំនួន១៥រូប កំពុងប្រជុំនាពេលបច្ចុប្បន្ន។ សមមិត្តទាំង១៥រូបនេះ បន្ទាប់ពីបានហ្វឹកហាត់ ណែនាំយ៉ាងយកចិត្តទុកដាក់ពីសមមិត្តនានាក្នុងសាខាបក្ស គឺសុទ្ធតែអាចអនុវត្តបានយ៉ាងស្ទាត់ជំនាញ ការអនុវត្តសៀវភៅកត់ត្រាបក្ខជនអេឡិចត្រូនិក គឺជាជំហានមួយទៅមុខយ៉ាងសំខាន់ ជួយឱ្យការងារកសាងបក្សកាន់តែទំនើប មានប្រសិទ្ធភាព និងស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថល"។
ដោយសារអត់ធ្មត់និងការប្តេជ្ញាចិត្ត មកទល់ពេលនេះ មានបក្ខជនជាង៩៥% ក្នុងទូទាំបក្ខភាគប្រើប្រាស់កម្មវិធីសៀវភៅកត់ត្រាបក្ខជនអេឡិចត្រូនិកយ៉ាងស្ទាត់ជំនាញ។ លទ្ធផលនេះបានជួយឱ្យតឹងថាញ់មានឈ្មោះក្នុងក្រុមភូមិភាគនានា ដែលមានអត្រាបក្ខជនប្រើប្រាស់កម្មវិធីខ្ពស់ជាងគេលំដាប់នាំមុខរបស់ទីក្រុងកឹងធើ ផ្តើមពីនោះបាននាំយកគោលការណ៍ សេចក្តីសម្រេចផ្សេងៗរបស់បក្សឱ្យកាន់តែកៀកជិត រហ័សជាងមុនដល់បក្ខជនម្នាក់ៗ។
ផ្តើមពីស្ថានភាពជាក់ស្តែងនៅភូមិភាគទាំងពីរខាងលើ អាចឃើញថា គម្លាតបច្ចេកវិទ្យានៅថ្នាក់មូលដ្ឋានកំពុងបានបង្រួមឱ្យកាន់តែតូចទៅៗ។ ការផ្លាស់ថ្មីព្រមៗគ្នាទាំងនេះ កំពុងបង្កើតបានជាបុព្វបទដ៏រឹងមាំដើម្បីកសាងអង្គការបក្សរឹងមាំ ព្រមទាំងបង្កើតនូវប្រព័ន្ធរដ្ឋបាលទំនើប តម្លាភាព ជិតប្រជាជន និងបម្រើប្រជាជនបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
ថាញហ៊ុង - លីសៀ