នៅក្នុងបរិការណ៍ផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា កសិករខ្មែរនៅទីក្រុងកឹងធើ បានម្ចាស់ការចាប់យកនិន្នាការផ្លាស់ថ្មីគំនិត និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត ឆ្លងតាមរយៈនោះ ជាជំហានលើកកម្ពស់ប្រាក់ចំណូល និងកែលម្អគុណភាពការរស់នៅ។

ទម្រង់ចិញ្ចឹមគោទឹកដោះបានជួយឱ្យគ្រួសារ បងយ័ញស៊ឹម មានប្រាក់ចំណូលលំនឹងរាល់ថ្ងៃ។
តួយ៉ាងដូច៖ បងយ័ញស៊ឹម កសិករខ្មែរនៅភូមិចាក់ទទឹង ឃុំតាយវ៉ាំង។ ដោយជ្រើសរើសទិសដៅសមស្របនឹងលក្ខណៈគ្រួសារ បងបានអភិវឌ្ឍទម្រង់ចិញ្ចឹមគោទឹកដោះ គួបផ្សំនឹងការធ្វើស្រូវគុណភាពខ្ពស់។ ចាប់ផ្តើមពីទម្រង់តូចតាច មកដល់ពេលនេះ ហ្វូងគោរបស់គ្រួសារបងបានកើនឡើងដល់ ១៥ ក្បាល។ ដើម្បីធានាប្រភពចំណីសម្រាប់គោ ក្រៅពីការឆ្លៀតប្រើប្រាស់ចំបើង បងស៊ឹម នៅទាំងដាំស្មៅលើផ្ទៃដី ៨ កុង និងវិនិយោគទិញម៉ាស៊ីនកាត់ស្មៅ ព្រមទាំងម៉ាស៊ីនច្របាច់ទឹកដោះទៀតផង។ ជារៀងរាល់ថ្ងៃ គ្រួសារបងផ្គត់ផ្គង់ទឹកដោះជាង ១០០ លីត្រទៅកាន់ទីផ្សារ បង្កបានប្រភពចំណូលលំនឹង។
បងយ័ញស៊ឹម បានចែករំលែក៖ “ការចិញ្ចឹមគោទឹកដោះ ទោះបីជាមានការនឿយហត់បន្តិចមែន ប៉ុន្តែវាផ្តល់មកវិញនូវប្រភពចំណូលប្រចាំថ្ងៃ ប្រាក់ចំណេញលំនឹងនិងស្ថិរភាព។ បច្ចុប្បន្ន ដោយការកៀកជិតការផ្លាស់ប្តូរឌីជីថល របៀបចិញ្ចឹមក៏កាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុន”។
មិនត្រឹមតែការចិញ្ចឹមសត្វនោះទេ បងស៊ឹមនៅទាំងសកម្មសហការជាមួយសហករណ៍ និងអាជីវកម្ម ដើម្បីធានាបានការលក់ចេញផលិតផល ព្រមទាំងផ្លាស់ប្តូរមកធ្វើពូជស្រូវដែលមានគុណភាពខ្ពស់ដូចជា ST និងដាយធើម លើផ្ទៃដី ៣ ហិកតា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ការគួបផ្សំរវាងការផលិតជាមួយនឹងការគណនាទីផ្សារ ការអនុវត្តបច្ចេកទេស និងគ្រឿងយន្ត បានជួយឱ្យគ្រួសារបងជាជំហានក្លាយជាគ្រួសារធូរធារ មានផ្ទះសម្បែងស្កឹមស្កៃ និងពង្រីកទ្រង់ទ្រាយការផលិត។

អនុវត្តគ្រឿងយន្ត បានជួយឱ្យលោកថាច់យ្វៀង បន្ថយប្រាក់ចំណាយ និងបង្កើនប្រសិទ្ធភាពការផលិត។
ក្រៅពីបងស៊ឹម គឺលោក ថាច់យ្វៀង កសិករខ្មែរនៅភូមិប៊ឹងទ្រៀត ឃុំលីវទូ ក៏ជាបុគ្គលគំរូមួយរូបក្នុងការហ៊ានអនុវត្តបច្ចេកវិទ្យាទៅ ក្នុងការផលិតកសិកម្ម។ តាំងពីវិធីសាស្ត្រវប្បកម្មតាមបែបប្រពៃណី លោកបានម្ចាស់ការវិនិយោគលើគ្រឿងយន្ត ដូច៖ ម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនច្រូតកាត់ចម្រុះ ពិសេសគឺដ្រូន ដើម្បីបម្រើឱ្យការផលិត។ អាស្រ័យហេតុនេះ ដំណាក់កាលសាបព្រោះ បាចជី និងបាញ់ថ្នាំ គឺបានអនុវត្តយ៉ាងរហ័ស ជាក់លាក់ និងព្រមៗគ្នា រួមចំណែកប្រិតសំចៃថ្លៃឈ្នួលពលកម្ម បន្ថយបរិមាណពូជ និងលើកកម្ពស់ប្រសិទ្ធភាពការផលិត។
មិនត្រឹមតែគ្រឿងយន្តប៉ុណ្ណោះទេ លោកថាច់យ្វៀង នៅទាំងសកម្មចលនាប្រជាជន ក្នុងការបង្កើតសហករណ៍ផលិតស្រូវសរីរាង្គ និងចងសម្ព័ន្ធជាមួយអាជីវកម្មដើម្បីធានាទិញផលិតផល។ ទន្ទឹមនឹងនោះ លោកបានអនុវត្តមានប្រសិទ្ធភាពនូវវិធីសាស្ត្របច្ចេកទេសកម្រិតខ្ពស់ ដូច៖ “៣បន្ថយ ៣បង្កើន” “១ត្រូវ ៥បន្ថយ” គ្រប់គ្រងសត្វល្អិតបំផ្លាញ់ (IPM) និងអាទិភាពប្រើប្រាស់ផលិតផលជីវសាស្ត្រ តាមរយៈនោះ លើកកម្ពស់ទិន្នផល គុណភាពស្រូវ បន្ថយចំណាយនិងការពារបរិស្ថាន។
លោក ថាច់យ្វៀង បានរៀបរាប់៖ “បច្ចុប្បន្ន កសិករភាគច្រើនផលិតស្រូវ សុទ្ធតែចុះពូជព្រមៗគ្នាតាមកាលវិភាគរដូវកាលរបស់ភូមិភាគ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក ការពារជំងឺនិងសត្វល្អិត ព្រមទាំងការប្រមូលផល។ គ្រួសារខ្ញុំមានដីជាង ៥ ហិកតា ដូច្នេះបើចង់ធ្វើឱ្យមានប្រសិទ្ធភាព គឺត្រូវតែហ៊ានវិនិយោគ និងអនុវត្តគ្រឿងម៉ាស៊ីន ដើម្បីម្ចាស់ការលើការផលិត និងធ្វើម្ចាស់រដូវកាល”។
តាមប្រសាសន៍របស់លោក ដាំងតឹងយ៉ាង – អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានឱ្យដឹង៖ រយៈពេលកន្លង ការងារជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតផលិតរបស់កសិករ ពិសេសគឺជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈកម្មវិធីហ្វឹកហ្វឺន និងឧបត្ថម្ភបច្ចេកទេស កសិករជាច្រើនជាជំឈានកៀកជិតបច្ចេក វិទ្យាឌីជីថល និងអនុវត្តគ្រឿងយន្តក្នុងការផលិត; ហ៊ានអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត បង្កើនទិន្នផល និងប្រាក់ចំណូល។ ជាពិសេស កសិករថែមទាំងម្ចាស់ការចងសម្ព័ន្ធផលិតក្នុងការប្រើប្រាស់កសិផល ធានាការលក់ចេញផលិតផលលំនឹងនិងទទួលបានប្រាក់ចំណេញ៕
ហុងទើ - មេងលី