យោងតាមធនាគាររដ្ឋវៀតណាម សាខាមណ្ឌលទី ១៤ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ បណ្តាអង្គការឥណទានលើភូមិឋានទីក្រុងកឹងធើ បន្តផ្តុំកម្លាំងផ្តល់ប្រាក់កម្ចីសម្រាប់ កម្មវិធីឥណទានសំខាន់ៗ។ ក្នុងនោះ បំណុលឥណទានសម្រាប់ដាំដុះ ប្រមូលទិញ រក្សាទុកស្រូវ-អង្ករសម្រាប់នាំចេញ និងប្រើប្រាស់ក្នុងប្រទេស សម្រេចបាន២៧.៨២១ ពាន់លាន ដុង; ប្រាក់កម្ចីសម្រាប់ការចិញ្ចឹមនិងដាំដុះ កែច្នៃ រក្សាទុកជលផល សម្រេចបាន ២៨. ៥៨៧ ពាន់លានដុង។ បណ្តាអង្គការឥណទាន ក៏បានផ្តល់កម្ចីលើវិស័យសេដ្ឋកិច្ចសមូហភាពដោយមានបំណុលឥណទាន៧៦៧ ពាន់លានដុង; ប្រាក់កម្ចីសម្រាប់កសាងជនបទថ្មីដោយមានឥណទាន ១៣៤.២៦៧ពាន់លានដុង; និងកម្ចីឥណទានបៃតងដោយមានបំណុល៨.៧១៧ ពាន់លានដុង។
%20(1).jpg)
តាមការប៉ាន់ស្មានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ បំណុលឥណទានសម្រាប់ដាំដុះ ប្រមូលទិញ រក្សាទុកស្រូវ-អង្ករសម្រាប់នាំចេញ និងប្រើប្រាស់ក្នុងប្រទេសសម្រេចបាន ២៧.៨២១ ពាន់លានដុង។
ដើម្បីរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ច ធនាគាររដ្ឋវៀតណាម សាខាមណ្ឌលទី ១៤ បន្តចង្អុលការបណ្តាអង្គការឥណទានលើភូមិឋាន ឱ្យយកចិត្តទុកដាក់វិនិយោគទៅក្នុងកម្ម វិធី គោលនយោបាយឥណទាន សម្រាប់បម្រើដល់ផលិតនិងអាជីវកម្ម វិស័យដែលអាទិភាពនិងវិស័យផ្សេងៗដែលមានសក្តានុភាពរបស់ទីក្រុង ។ល។ បណ្តាអង្គការឥណទានក៏បានផ្តុំកម្លាំងធានាពង្រីកឥណទានដោយសុវត្ថិភាព មានប្រសិទ្ធភាព និងគ្រប់គ្រងគុណភាពឥណទានបានល្អតាមសេចក្ដីកំណត់៕
មិញហ្វៀង - លីសៀ