មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់រដ្ឋទីក្រុងកឹងធើ ទើបចាត់តាំងវគ្គផ្សព្វផ្សាយទូទៅបទប្បញ្ញត្តិនៃច្បាប់នៅឃុំថាញ់ភូ ដែលទាក់ទាក់បានការយកចិត្តទុកដាក់ពីប្រជាជនច្រើនកុះករ។ បញ្ហាដែលត្រូវបានលើកឡើងក្នុងវគ្គផ្សព្វផ្សាយគឺមានភាពជិតស្និទ្ធជាមួយនឹងជីវភាព។ ក្នុងនោះមានបញ្ហាអំពីការបង្ការ និងប្រឆាំងអំពើហិង្សាគ្រួសារ។

លើកសារគមនាគមន៏ដែលមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់រដ្ឋទីក្រុងកឹងធើចាត់តាំងនៅឃុំថាញ់ភូ។
សារគមនាគមន៏ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ពីអំពើហិង្សាគ្រួសារ។ ទន្ទឹមនឹងអំពើហិង្សាដែលងាយមើលឃើញនោះគឺ "ការវាយដំ ប្រើកម្លាំងបាយ" នៅមានរូបភាពអំពើហិង្សាផ្សេងទៀត៖ អំពើហិង្សាខាងផ្លូវចិត្ត អំពើហិង្សាខាងសេដ្ឋកិច្ច និងអំពើហិង្សាខាងផ្លូវភេទ។ សកម្មភាពធ្វើទារុណកម្ម ប្រព្រឹត្តអាក្រក់ វាយដំ ឬចេតនាដទៃទៀតដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់សមាជិកគ្រួសារ គឺជារូបភាពនៃអំពើហិង្សាលើរាងកាយ។ អំពើហិង្សាលើរាងកាយតែងកើតឡើងចំពោះនារី កុមារ អ្នកវ័យចាស់ និងអ្នកពិការ ព្រោះនេះគឺជាបុគ្គលងាយរងគ្រោះ ដែលពឹងផ្អែកច្រើនលើហិរញ្ញវត្ថុ រាងកាយ ឬផ្លូវចិត្ត។ល។
ដើម្បីបង្ហាញព័ត៌មានប្រកបដោយភាពរស់រវើក ងាយយល់ អ្នកជំនួយការផ្នែកច្បាប់បានលើកយកហេតុការណ៍ជាក់ស្តែងមកពន្យល់។ ទន្ទឹមនឹងនោះ អ្នកជំនួយការផ្នែកច្បាប់ក៏បានផ្តល់បំណិនក្នុងការប្រឈមនឹងអំពើហិង្សាដែរ។ លោកលឺវង៉ុកស៊ី អ្នកជំនួយការនៃមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់រដ្ឋទីក្រុងកឹងធើ ចែករំលែក៖ ត្រូវតែចងចាំជានិច្ចនូវវិធី "គេចខ្លួនមុន - រាយការណ៍ក្រោយ" តាមជំហានគឺ៖ ការពារសុវត្ថិភាពផ្ទាល់ខ្លួនជាបន្ទាន់; ប្រសិនបើឃើញភាគីម្ខាងទៀតកំពុងខឹងសម្បារ មានអាវុធ ត្រូវរកវិធីរត់ទៅកន្លែងដែលមានមនុស្សច្រើន រត់ទៅផ្ទះអ្នកជិតខាង ឬចេញទៅផ្លូវធំ ឬចាក់សោទ្វារឱ្យជិតដើម្បីលាក់ខ្លួនក្នុងបន្ទប់ដែលមានសុវត្ថិភាព។ បន្ទាប់មកគឺរកជំនួយ៖ ទូរស័ព្ទ ឬទៅរាយការណ៍ភ្លាមៗដល់ប៉ូលិសភូមិ មណ្ឌល ប៉ូលិសឃុំ សង្កាត់ ប្រធានភូមិ ឬប្រធានមណ្ឌល។ លេខទូរស័ព្ទខ្សែទូរស័ព្ទជាតិការពារកុមារគឺលេខ ១១១ ប្រសិនបើអ្នករងគ្រោះជាកុមារ; ខ្សែទូរស័ព្ទបន្ទាន់គាំទ្រនារីគឺ ១៩០០៩៦៩៦៨០។ ជាចុងក្រោយ នៅពេលដែលមានសុវត្ថិភាព អ្នករងគ្រោះគួរថតរូបស្នាមរបួស រក្សាទុកសារជេរប្រមាថ គំរាមកំហែង ឬពឹងអ្នកជិតខាងឱ្យធ្វើជាសាក្សីប្រសិនបើពួកគេបានឮសំឡេងបោកបាច ឬឈ្លោះប្រកែកគ្នា។ នេះគឺជាឯកសារសំខាន់ណាស់ដើម្បីឱ្យស្ថាប័នដែនសមត្ថកិច្ចមានមូលដ្ឋានចាត់វិធានការ។
លោកលឺវង៉ុកស៊ី សង្កត់ធ្ងន់៖ ច្បាប់ចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអំពើហិង្សា ពុំនោះសោត អាចនឹងត្រូវផ្តន្ទាទោសតាមផ្លូវព្រហ្មទណ្ឌ។ មាត្រា ១៨៥ នៃក្រមព្រហ្មទណ្ឌចែងថា៖ អ្នកណាដែលប្រព្រឹត្តអាក្រក់ ឬមានអំពើហិង្សាលើរាងកាយចំពោះយាយតា ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ឬអ្នកមានឧបការគុណដែលចិញ្ចឹមបីបាច់ខ្លួន ដូចជាធ្វើឱ្យអ្នករងគ្រោះឈឺចាប់ផ្នែករាងកាយ និងផ្លូវចិត្តជាប្រចាំ; ដែលធ្លាប់ត្រូវបានពិន័យរដ្ឋបាលពីបទនេះហើយនៅតែបន្តប្រព្រឹត្តទៀត នោះនឹងត្រូវទទួលទោសព្រមាន កែប្រែដោយមិនឃុំខ្លួនរហូតដល់៣ ឆ្នាំ ឬជាប់ពន្ធនាគារពី ៦ ខែ ដល់៣ឆ្នាំ។ ទោសធ្ងន់ធ្ងរជាងនេះគឺជាប់ពន្ធនាគារពី២ដល់៥ឆ្នាំ ប្រសិនបើប្រព្រឹត្តចំពោះអ្នកអាយុក្រោម ១៦ ឆ្នាំ នារីមានផ្ទៃពោះ (ប្រសិនបើដឹង) អ្នកវ័យចាស់ជរា អ្នកពិការធ្ងន់ធ្ងរពិសេស ឬអ្នកមានជំងឺប្រចាំកាយ។ ប្រសិនបើអំពើហិង្សាក្នុងគ្រួសារប៉ះពាល់ដល់អាយុជីវិត សុខភាព កិត្តិយស នឹងត្រូវចាត់វិធានការតាមបទល្មើសដែលពាក់ព័ន្ធ។ ជាមួយនឹងបទល្មើសខាងលើ ក្នុងបរិបទគ្រួសារ ប្រសិនបើអត្រានៃការរងរបួសក្រោម ១១% ប៉ុន្តែស្ថិតក្នុងករណី៖ ប្រើប្រាស់អាវុធគ្រោះថ្នាក់ ប្រព្រឹត្តចំពោះអ្នកអាយុក្រោម១៦ឆ្នាំ នារីមានផ្ទៃពោះអ្នកវ័យចាស់ជរា អ្នកជំងឺ ឬអ្នកមិនមានសមត្ថភាពការពារខ្លួន។ល។ នោះនៅតែត្រូវចោទប្រកាន់ពីបទចេតនាបង្ករបួសស្នាម ជាមួយនឹងកម្រិតទោសពីការកែប្រែដោយមិនឃុំខ្លួនរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត (អាស្រ័យលើអត្រានៃការរងរបួស និងផលវិបាក)។ល។
អ្នកស្រីង្វៀងធីថៅនៅឃុំថាញ់ភូ ឱ្យដឹង៖ "ក្រោយពេលស្តាប់ការផ្សព្វផ្សាយ ខ្ញុំទទួលបានចំណេះដឹងផ្នែកច្បាប់ដែលមានប្រយោជន៍ជាច្រើន ជាពិសេសបញ្ហាអំពើហិង្សាគ្រួសារ ដើម្បីការពារខ្លួនឯង ហើយផ្សព្វផ្សាយបន្តដល់សាច់ញាតិ និងអ្នកជិតខាងឱ្យបានយល់ដឹងបន្ថែមទៀត"៕
ចឹងហ៊ឹង - លីសៀ