- នគរបាលទីក្រុងកឹងធើ ទើបចាត់តាំងកិច្ចប្រជុំវាយតម្លៃអំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តកម្មវិធីចលនាឧបត្ថម្ភសាងសង់ផ្ទះ ១.០០០ ខ្នង ជូនដល់កម្មាភិបាល យុទ្ធជន កងកម្លាំងចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន សមាជិកសមាគមអតីតនគរបាលប្រជាជន គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងក្បែរក្រដែលជួបលំបាកខាងលំនៅឋាននៅលើភូមិឋាន។
.webp)
វរសេនីយ៍ឯក ង្វៀងថាញត្រាង នាយករងនគរបាលទីក្រុងកឹងធើ ជូនប័ណ្ណនិមិត្តរូបនៃថវិកាឧបត្ថម្ភសាងសង់ផ្ទះដល់គ្រួសារដែលជួបលំបាកខាងលំនៅឋាន។ រូបថត៖ នគរបាលទីក្រុងកឹងធើ
នេះជាកម្មវិធីសុខុមាលភាពសង្គម អាស្រ័យនគរបាលទីក្រុងកឹងធើ ចលនាសម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ ឧបត្ថម្ភថវិកា និងទទួលថវិកានៅខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងដំណាក់កាលទី១ ឆ្នាំ២០២៦ គណៈចង្អុលការបានពិនិត្យអនុម័តឧបត្ថម្ភផ្ទះ បានឯកភាពអនុវត្តការសាងសង់និងជួសជុលផ្ទះ ១៨ ខ្នងក្នុងនោះ រួចរាល់បាន ៥ ខ្នង។ នគរបាលទីក្រុងម្ចាស់ការសហការជាមួយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ជ្រើសរើសមុខសញ្ញាទទួលផលឱ្យបានត្រឹមត្រូវ; ព្រមទាំងកៀរគរប្រភពធនធានក្នុងសង្គម ដើម្បីចាត់ចែងសាងសង់។ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ក៏នៅមានការលំបាកមួយចំនួន ដូចជា៖ តម្លៃសម្ភារៈសាងសង់មានការប្រែប្រួល ចំណាយក៏កើនឡើងខ្ពស់; ហើយមានភូមិភាគមួយចំនួនខ្វះកម្លាំងពលកម្ម។
វរសេនីយ៍ឯក ង្វៀងថាញត្រាង នាយករងនគរបាលទីក្រុង ប្រធានគណៈចង្អុលការពិនិត្យអនុម័តឧបត្ថម្ភផ្ទះ បានសំណូមពរដល់អង្គភាពនានាបន្តពង្រឹងការត្រួតពិនិត្យ តាមដាន ដើម្បីធានាឱ្យការផ្សព្វផ្សាយអនុវត្តប្រព្រឹត្តទៅត្រឹមត្រូវតាមបទប្បញ្ញត្តិ ព្រមទាំងខិតខំសម្រេចរួចរាល់គោលដៅនៃការសាងសង់ផ្ទះ ៥០០ ខ្នងក្នុងឆ្នាំ២០២៦ តាមផែនការ ក្នុងនោះ ធានារួចរាល់និងប្រគល់ផ្ទះ ១៨ ខ្នងក្នុងដំណាក់កាលទី១ ត្រូវតាមពេលកំណត់។
នាយករងនគរបាលទីក្រុង សង្កត់ធ្ងន់ ពង្រីកតួនាទីឈានមុខរបស់សមាជិកសម្ព័ន្ធយុវជននិងការកៀរគរកម្លាំងពលកម្មរបស់កម្មាភិបាល យុទ្ធជនចូលរួមជួយសាងសង់ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្ត។ នាយករងនគរបាលទីក្រុងកឹងធើ នឹងបន្តសហការពិនិត្យឡើងវិញចំពោះករណីដែលគ្រប់លក្ខខណ្ឌ ដើម្បីដាក់បញ្ចូលក្នុងក្របខណ្ឌដែលត្រូវបានឧបត្ថម្ភសាងសង់ផ្ទះ ព្រមទាំងផ្តុំកម្លាំងកៀរគរប្រភពធនធាននានា ជំរុញដំណើរការសាងសង់ និងប្តេជ្ញាអនុវត្តសម្រេចជាស្ថាពរភាគកម្រិតដែលបានដាក់ចេញ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន៕
កេវជិញ-ពេជ្រសឿន