ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/04/2026 - 16:24

លើកកម្ពស់ប្រសិទ្ធភាពការងារឃោសនាអប់រំ ប្រជាចលនា សាសនានិងជនជាតិ 

អនុលេខាគណៈកម្មាធិការបក្សក្រុងកឹងធើ លោក ត្រឹងវ៉ាំងហ្វៀង បានស្នើឱ្យគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ចេញបទបញ្ញត្តិស្តីពីការសហការរវាងគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង ជាមួយនឹងគណៈកម្មាធិការប្រជាជន ស្តីពីការអនុវត្តភារកិច្ចសំណង ឧបត្ថម្ភតាំងទីលំនៅថ្មី នៅពេលរដ្ឋដកហូតដីធ្លីដើម្បីឱ្យស្ថាប័ននានាចូលរួមតាំងពីដំបូង ក្នុងការអនុវត្តសំណង់ និងគម្រោងព្រមៗគ្នា​ មានប្រសិទ្ធភាព។

គណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបការងារឃោសនាអប់រំ និងប្រជាចលនា គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សក្រុង និងគណៈ ចង្អុលការការងារសាសនានិងជនជាតិរបស់ទីក្រុង ក្នុងត្រីមាសទី ១ ឆ្នាំ២០២៦។ កិច្ចប្រជុំបានចាត់តាំងឡើងដោយរូបភាពផ្ទាល់នៅសាលប្រជុំនៃគណៈកម្មាធិការបក្សក្រុង និងបន្តផ្ទាល់តាមប្រព័ន្ធអនឡាញទៅកាន់ ១០៣ ឃុំ សង្កាត់ទូទាំងក្រុង។

អញ្ជើញចូលរួមនៅទីសាលប្រជុំនៃគណៈកម្មាធិការបក្សក្រុង រួមមាន៖ លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាបក្សក្រុង ប្រធានគណៈចង្អុលការ ៣៥ ​នៃគណៈកម្មាធិការបក្សក្រុង និងជាប្រ ធានគណៈចង្អុលការការងារសាសនានិងជនជាតិក្រុង; លោក ង្វៀងង៉ុកតឹម សមាជិក គណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈ កម្មាធិការបក្សក្រុង; តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក រណសិរ្សមាតុភូមិ និងអង្គការនយោ បាយ-សង្គមក្រុង; ព្រមទាំងគណៈកម្មាធិការបក្សនានាចំណុះគណៈកម្មាធិការបក្សក្រុង...

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាបក្សក្រុងថ្លែងក្នុងកិច្ចប្រជុំ។

ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោក ត្រឹងវ៉ាំងហ្វៀង បានស្នើឱ្យគណៈកម្មាធិការបក្ស ប្រព័ន្ធឃោសនាអប់រំ ប្រជាចលនា បណ្តាគណៈចង្អុលការនៃគណៈកម្មាធិការបក្សក្រុង បន្តអនុវត្តការផ្សព្វផ្សាយ និងបញ្ជ្រាបយ៉ាងទូលំទូលាយដល់បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមា គម និងប្រជាជនគ្រប់ជាន់ស្រទាប់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រ ទេសលើកទី XIV របស់បក្ស ក៏ដូចជាសេចក្តីសម្រេចចិត្តសំខាន់ៗរបស់មជ្ឈិមដែលបានប្រ កាសឱ្យប្រើ; អង្គភាព និងភូមិភាគនានាគប្បីប្រញាប់ប្រកាសឱ្យប្រើកម្មវិធីសកម្មភាព ដោយមានដំណោះស្រាយ ភាគកម្រិតច្បាស់លាស់ ទន្ទឹមនឹងនោះបង្កើនការផ្សព្វផ្សាយ ដើម្បីបង្កការគាំទ្រពីសំណាក់ប្រជាជន; បន្តធ្វើជាសេនាធិការជូនគណៈកម្មាធិការបក្សក្រុង ក្នុងការចាត់តាំងកិច្ចប្រជុំបណ្តោះអាសន្ន បូកសរុបបណ្តាសេចក្តីសម្រេចចិត្ត បទបញ្ជានិងសេចក្តីសន្និ ដ្ឋានរបស់មជ្ឈិម និងគណៈកម្មាធិការបក្សក្រុង ឱ្យមានគុណភាព និងប្រសិទ្ធភាព។ ពង្រឹងការងារចលនាមហាជន ដើម្បីឱ្យប្រជាជនបានយល់និងចូលរួមយ៉ាងសកម្មក្នុងចលនានានានៅភូមិ​ភាគ ជាពិសេសគឺគាំទ្រក្នុងការអនុវត្តសំណង់ និងគម្រោងសំខាន់ៗនៅក្នុងទីក្រុង។ គណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រកាសឱ្យប្រើលក្ខន្តិកៈសហការរវាងគណៈឃោសនាអប់រំ ប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង អំពីការអនុវត្តភារកិច្ចសំណង ឧបត្ថម្ភតាំងទីលំនៅថ្មី នៅពេលរដ្ឋដកហូតដីធ្លីដើម្បីឱ្យស្ថាប័ននានាចូលរួមតាំងពីដំបូងក្នុងការអនុវត្តសំណង់ និងគម្រោងនានាឱ្យបានព្រមៗគ្នា និងមានប្រសិទ្ធភាព។ បង្កើនការផ្សព្វផ្សាយអំពីថ្ងៃបុណ្យ ខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ជាពិសេសគឺបង្កបរិយាកាសប្រឡងប្រណាំងអំណរបុណ្យរំលឹកគុណក្សត្រហុងវឿង ខួបអនុ​ស្សាវរីយ៍៣០មេសា និងទិវាពលកម្មអន្តរជាតិ ១ ឧសភា។

លោក ត្រឹងវ៉ាំងហ្វៀង បានសង្កត់ធ្ងន់លើការបន្តពង្រឹងគណៈចង្អុលការ ៣៥; ចាត់តាំងវគ្គបណ្តុះបណ្តាលជំនាញដល់កងកម្លាំងសេនាធិការ; ជំនួយការគណៈចង្អុលការ ៣៥; ពង្រឹងការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍រាល់ទស្សនៈខុសឆ្គង; វិនិយោគលើការលើកកម្ពស់គុណភាពអត្ថបទចូលរួមប្រឡងអំពីមតិយោបល់ផ្នែកនយោបាយមូលដ្ឋាន សតិអារម្មណ៍របស់បក្សលើកទី ៤ ឆ្នាំ២០២៦; បន្តអនុវត្តល្អនូវការងារសាសនា និងជនជាតិ...

អ្នកតំណាំងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំ អង្គភាពនានាបានចូលរួមមតិពិភាក្សាអំពីស្ថានភាព លទ្ធផលនៃការអនុវត្តការងារការពារមូលដ្ឋានសតិអារម្មណ៍របស់បក្សក្នុងរយៈពេលកន្លង និងទិសដៅភារកិច្ចសំ ខាន់ៗនាពេលខាងមុខ; បទពិសោធន៍ក្នុងការចាត់តាំងសកម្មភាព និងកសាងបណ្តាញផ្សព្វ ផ្សាយតាមអ៊ីនធឺណិត បណ្តាញសង្គម កំណត់ទិសផ្សព្វផ្សាយក្នុងកងកម្លាំងយុវជន; លទ្ធផលអនុវត្តគោលការណ៍ និងគោលនយោបាយពាក់ព័ន្ធដល់ជនជាតិភាគតិច...៕

ង៉ុកក្វៀង-វ៉ាន់តឹន

ចែករំលែកអត្ថបទ