មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/04/2026 - 06:26

ឡុង​ភូ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន 

ផ្តើម​ពី​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ រហូត​ដល់​ទម្លាប់​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ប្រាក់​ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​យ៉ាង​ជាក់​ស្តែង រួម​ចំ​ណែក​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា​ឌីជី​ថល​កាន់​តែ​ខិត​ជិត​នឹង​ជីវ​ភាព​ប្រ​ជា​ជន។

ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​នៅ​មជ្ឈ​មណ្ឌល​សេវា​រដ្ឋ​បាល​ឃុំ​ឡុង​ភូ។

នៅ​ឃុំ​ឡុង​ភូ បច្ចុប្បន្ន មាន ១០០% កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ បាន​បំ​ពាក់​កុំ​ព្យូ​ទ័រ​ដោយ​តភ្ជាប់​អ៊ីន​ធឺ​ណិត ដើម្បី​បម្រើ​ដល់​ការ​ដោះ​ស្រាយ​ការ​ងារ​លើ​បរិ​ស្ថាន​អ៊ីន​ធឺ​ណិត។ ប្រ​ព័ន្ធ​ទូរ​គមនា​គមន៍​បាន​គ្រប​ដណ្តប់​យ៉ាង​ទូ​លំ​ទូ​លាយ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន។ ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​នូវ​ប្រ​ព័ន្ធ​ឧគ្ឃោស​នស័ព្ទ​ទំ​នើប ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​ផ្សព្វ​ផ្សាយ ជួយ​ផ្តល់​ព័ត៌​មាន​ដល់​ប្រ​ជា​ជន​បាន​យ៉ាង​ឆាប់​រហ័ស​និង​ទាន់​ពេល។

ក្នុង​ការ​កសាង​រដ្ឋ​បាល​ឌីជី​ថល ឃុំ​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន។ សំ​ណុំ​ឯក​សារ​ការ​ងារ​ទាំង ១០០% បាន​ដោះ​ស្រាយ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត។ អត្រា​សំ​ណុំ​ឯក​សារ​រដ្ឋ​បាល​ដែល​បាន​ដោះ​ស្រាយ​តាម​ប្រ​ព័ន្ធ​អន​ឡាញ តែង​សម្រេច​បាន​កម្រិត​ខ្ពស់ ជួយ​ឱ្យ​ប្រ​ជា​ជន​ប្រិត​សំ​ចៃ​ពេល​វេលា​និង​ថវិកា។ ការ​អនុវត្ត​ចុះ​ហត្ថ​លេខា​ឌីជី​ថល កម្ម​វិធី​គ្រប់​គ្រង និង​អ៊ី​មែល បាន​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​ងារ​របស់​កង​ជួរ​កម្មា​ភិបាល រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង។

ការ​ផ្លាស់​ប្តូរ​ឌីជី​ថល មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​គ្រប់​គ្រង​រដ្ឋ ថែម​ទាំង​បាន​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ទៅ​ក្នុង​ជីវ​ភាព​សេដ្ឋ​កិច្ច - សង្គម។ គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​និង​សហ​គ្រាស​ជា​ច្រើន​ជា​ជំ​ហាន​អនុ​វត្ត​លើ​មូល​ដ្ឋាន​ឌីជី​ថល ក្នុង​សកម្ម​ភាព​ផលិត​និង​អា​ជីវ​កម្ម។ ទូ​ទាត់​មិន​ប្រើ​ប្រាក់​កាន់​តែ​ពេញ​និយម​នៅ​តាម​ផ្សារ​និង​ហាង​នា​នា។ ក្នុង​វិស័យ​កសិ​កម្ម ប្រ​ជា​ជន​តែង​បាន​ជំ​នួយ​ការ​ដាក់​លក់​ផលិត​ផល​លើ​វេទិ​កា​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក ប្រើ​ប្រាស់​កូដ QR ដើម្បី​បញ្ជាក់​ពី​ប្រ​ភព​ដើម រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ទំ​និញ។

លោក ង្វៀង​ថាញ់​ថាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “សម្ព័ន្ធ​យុវ​ជន​បាន​កំ​ណត់​ច្បាស់​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល គឺ​ជា​ភារ​កិច្ច​សំ​ខាន់ ផ្សារ​ភ្ជាប់​ជា​មួយ​តួនា​ទី​ឈាន​មុខ​របស់​យុវ​ជន។ រយៈ​ពេល​កន្លង សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល សហ​គមន៍​ចាត់​តាំង​បើក​យុទ្ធ​នា​ការ “ចុះ​ដល់​គ្រប់​ច្រក​ល្ហក គ្រប់​ផ្ទះ” ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​ដាក់​បញ្ចូល​កម្ម​វិធី​ឌីជី​ថល ប្រើ​ប្រាស់​សេវា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​ទូ​ទាត់​មិន​ប្រើ​ប្រាក់។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​បង្ក​ទម្លាប់​ឌីជី​ថល​ក្នុង​សហ​គមន៍ ជា​ពិ​សេស​នៅ​តំ​បន់​ជន​បទ”។

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ការ​ងារ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​ឃុំ​នៅ​ជួប​ការ​លំ​បាក​មួយ​ចំ​នួន ដូច​ជា៖ បំ​ណិន​ឌីជី​ថល​របស់​ប្រ​ជា​ជន​មួយ​ផ្នែក​នៅ​មាន​កម្រិត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ខ្លះ​មិន​ទាន់​មាន​ភាព​ស៊ី​សង្វាក់​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ឃុំ​ឡុង​ភូ​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់​ដឹង​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍៕ 

                                         ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ