20/03/2026 - 07:24

ដំ​ណើរ​ការ​បង្កើត​និង​ការ​ខិត​ខំ​អភិ​រក្ស​របរ​ត្បាញ​ហូល​ខ្មែរ​នៅ​ឃុំ​អាង​កឺ 

របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ឃុំ​អាង​កឺ ខេត្ត​អាង​យ៉ាង មាន​ប្រ​វត្តិ​ជាង​១០០​ឆ្នាំ ប្រ​ជា​ជន​ទី​នេះ​មាន​កី​តម្បាញ​សឹង​រាល់​គ្រួ​សារ។ ថ្វី​ដ្បិតក្នុង​សម័យ​សង្គ្រាម​ព្រំ​ដែន​តី​ណាម​នៅ​ឆ្នាំ​១៩៧៨ ប្រ​ជា​ជននៅ​ទី​នេះ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ខេត្ត​កឹង​ធើ វិញ​ឡុង កា​ម៉ាវ​។ល។ មួយ​រយៈ​ពេលធ្វើ​ឱ្យ​របរ​ប្រ​ពៃ​ណី​រង​ការ​សាប​រលាប​បន្តិច​ម្តងៗ។

សិប្ប​ករ​សហ​ករណ៍​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ​កំ​ពុង​ត្បាញ​ហូល។

ឆ្នាំ​១៩៩២ ហូល​វ៉ាន់​យ៉ាវ​ចាប់​ផ្តើម​បង្ហាញផលិត​ផល​ឡើង​វិញ​លើ​ទី​ផ្សារ​ដោយ​ផ្លាក​យី​ហោ “Khmer Silk”។ ឆ្នាំ​១៩៩៨ គម្រោងស្តារ​ឡើង​វិញ​របរ​ត្បាញ​ហូល ដោយ​អង្គ​ការ CARE ប្រ​ចាំ​នៅ​វៀត​ណាម ​ឧបត្ថម្ភ​អនុ​វត្ត ជួយ​លើក​កម្ពស់​បច្ចេក​ទេស​ជ្រ​លក់​សូត្រ ប្រ​ព្រឹត្តិ​កម្ម ទឹក​កខ្វក់​និង​បំ​ពាក់​ឧប​ករណ៍​កីត​ម្បាញ។ ឆ្នាំ ២០០០ សហ​ករណ៍​ត្បាញ​ហូល​វ៉ាន់​យ៉ាវ បាន​បង្កើត​ឡើង​ដោយ​មាន ៧១ គ្រួ​សារ មាន​សមា​ជិក​សហ​ករណ៍ ១២៦ នាក់ ដើម្បី​ចង​សម្ព័ន្ធ​ផលិត​និង​ផ្សព្វ​ផ្សាយ​ផលិត​ផល។ បច្ចុប្បន្ន សហ​ករណ៍​មាន ៣៦ គ្រួ​សារ ដោយ​មាន​សមា​ជិក ៦៣ នាក់ ក្នុង​នោះ មាន​សិប្ប​ករ​ឆ្នើម​២​នាក់ និង​ជាង​ជំ​នាញ​២​នាក់។

ឆ្នាំ ២០០៦ ផលិត​ផល​តម្បាញ “ហូល​វ៉ាន់​យ៉ាវ” បាន​កសាង​និង​អភិ​រក្ស​ដោយ​ពា​ណិជ្ជ​សញ្ញា សមូ​ហ​ភាព។ ឆ្នាំ ២០០៧ ភូមិ​របរ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ទទួល​ស្គាល់​ជា​ភូមិ​របរ​ប្រ​ពៃ​ណី​សិប្ប​កម្ម​ខ្នាត​តូច។ នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៦ ផលិត​ផល​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទ​គំរូ​ថ្នាក់​ខេត្ត។

ផ្តើម​ពី​ហូល​ប្រ​ពៃ​ណី ភូមិ​របរ​ត្បាញ​ហូល​ខ្មែរវ៉ាន់​យ៉ាវ បាន​អភិ​វឌ្ឍ​ផលិត​ផល​មាន​ផ្លាក​យី​ហោ “Khmer Silk” បើក​របត់​ដ៏​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​របរ​តម្បាញ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង។ ផលិត​ផល​សា​រុង​របស់​ភូមិ​របរ បាន​ទទួល​ស្គាល់​ជា​ផលិត​ផល OCOP លំ​ដាប់​ផ្កាយ​៣ និង​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទ​គំរូ​ថ្នាក់​តំ​បន់​ភាគ​ខាង​ត្បូង​នៅ​ឆ្នាំ​២០២៣។ បច្ចុប្បន្ន ផលិត​ផល​របស់​ភូមិ​របរ​ត្បាញ​ហូល​ខ្មែរវ៉ាន់​យ៉ាវ មិន​ត្រឹម​តែ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សា​របរ​ទេស​ទៀត​ផង។

បង​ស្រីនាង​ចន្ធី ប្រ​ធាន​សហ​ករណ៍​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​តែង​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​របរ​ត្បាញ​ហូល​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ព្រម​ទាំង​ធ្វើ​ការ​កែ​ច្នៃ​ម៉ូដ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ”។

លោក​ង្វៀង​យី​ផុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អាង​កឺ ផ្តល់​ព័ត៌​មាន ភូមិ​របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ មិន​ត្រឹម​តែ​រក្សា​នូវ​តម្លៃ​វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​មូល​ដ្ឋាន។ ការ​អភិ​រក្ស​និង​ពង្រីក​របរ​ត្បាញ​ហូល គឺ​ជួយ​ទាំង​ការ​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​ និង​បង្ក​ជា​កម្លាំង​ជំ​រុញ​សម្រាប់​ការ​អភិ​វឌ្ឍ​ភូមិ​របរ។ នៅ​ពេល​ខាង​មុខ ភូមិ​ភាគ​គ្រោង​នឹង​បង្កើត​ផែន​ទី​កសិកម្ម រៀប​ចំ​គម្រោង​ប្លង់​តំ​បន់​វត្ថុ​ធាតុ​ដើម​ដាំ​មន ចិញ្ចឹម​ដង្កូវ​នាង​លើ​ផ្ទៃ​ដី​ជាង ១ ហិក​តា ដើម្បី​បម្រើ​ដល់​ការ​ផលិត។ ទន្ទឹម​នឹង​នោះ ឃុំ​នឹង​ឧបត្ថម្ភ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បង្ក​លក្ខណៈ​ដល់​ប្រ​ជា​ជន​បង្ខិត​ជិត​ប្រ​ភព​ទុន​អា​ទិភាព​ចាប់​ពី ៥ លាន​ដុង​ដល់ ១០០ លាន​ដុង បង្កើន​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ហូល​ខ្មែរ​មាន​ផ្លាក​យី​ហោ “Khmer Silk “ផ្សារ​ភ្ជាប់​ភូមិ​របរ​ទៅ​នឹង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍នៅ​មូល​ដ្ឋាន៕

                                   វឌ្ឍា-មុនី

ចែករំលែកអត្ថបទ