សម្ព័ន្ធយុវជនសង្កាត់ថើយអាងដុង បានសហការជាមួយការិយាល័យវប្បធម៌-សង្គមសង្កាត់ និងអង្គភាពពាក់ព័ន្ធ ចាត់តាំងក្បួនព្យុហយាត្រាផ្សព្វផ្សាយអំពីការងារជម្រើសទ័ពឆ្នាំ២០២៦។ មានកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងយុវជនជាង ២០ នាក់ ចូលរួមដង្ហែតាមដងផ្លូវមជ្ឈមណ្ឌលសង្កាត់ បើកឧគ្ឃោសនសព្ទផ្សព្វផ្សាយអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ជាពិសេសគឺ ការផ្សព្វផ្សាយអំពីសិទ្ធិ កាតព្វកិច្ច និងតួនាទីរបស់យុវជនក្នុងការអនុវត្តកាតព្វកិច្ចយោធា; គោលនយោបាយសមរភូមិក្រោយចំពោះកងទ័ព; ព្រមទាំងរបបសិទ្ធិនិងផលប្រយោជន៍សម្រាប់យោធិនក្នុងជួរកងទ័ព។

សម្ព័ន្ធយុវជនសង្កាត់ថើយអាងដុង សហការជាមួយការិយាល័យវប្បធម៌ - សង្គម ចាត់តាំងក្បួនព្យុហយាត្រាផ្សព្វផ្សាយអំពីការងារជម្រើសទ័ព។
* ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២៦ រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំវិញឡើយ បានបង្កើតក្រុមការងារ ចុះសួរសុខទុក្ខ និងជូនអំណោយដល់យុវជនចំនួន ៣៣ នាក់ ដែលត្រៀមចូលបម្រើកងទ័ពឆ្នាំ ២០២៦; ទន្ទឹមនឹងនោះ ក៏បានផ្គួបបញ្ជូលផ្សព្វផ្សាយអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធា រួមចំណែកលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់គ្រួសារ និងយុវជនក្នុងការអនុវត្តកាតព្វកិច្ចយោធា។
* ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមកន្លងហើយ សម្ព័ន្ធយុវជនឃុំឡាយហ្វា បានសហការជាមួយក្រុមប្រឹក្សាកាតព្វកិច្ច យោធាឃុំ ចាត់តាំងពិធីជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រ ចិត្តចូលបម្រើកងទ័ពឆ្នាំ២០២៦។ ឆ្នាំ២០២៦ ឃុំឡាយហ្វា មានយុវជនចំនួន ៣៦ នាក់ គ្រប់លក្ខណៈសម្បត្តិ និងត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ចយោធា។ ក្នុងពិធីជួបជុំ ថ្នាក់ដឹកនាំ ឃុំបានលើកទឹកចិត្ត និងស្ងើចសរសើរចំពោះស្មារតីទទួលខុសត្រូវ ស្មារតីម្ចាស់ការ និងការត្រៀមខ្លួនរបស់យុវជនក្នុងការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋចំពោះមាតុភូមិ; តំណាងបញ្ជាការគណៈយោធា ឃុំក៏បានផ្តល់ព័ត៌មានអំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងរបបគោលនយោបាយសម្រាប់ប្រជាពលរដ្ឋនៅពេលអនុវត្តកាតព្វកិច្ចយោធា...។
* ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនេះផងដែរ សម្ព័ន្ធយុវជនឃុំកើ-ដ បានសហការជាមួយអង្គការនយោបាយ - សង្គម ជូនអំណោយ (រួមមានគ្រឿងឧបភោគបរិភោគ) និងផ្តល់ពិគ្រោះឧទ្ទេសនាមការងារធ្វើដល់យុទ្ធជនដែលរំសាយពីជួរទ័ពចំនួន ៣៧ នាក់ក្នុងឆ្នាំ២០២៦។ យុវជនទាំងនោះ បានមជ្ឈមណ្ឌលសេវាកម្ម ការងារយុវជនក្រុងកឹងធើ សាលារៀននិងអាជីវកម្មនានា ឧទ្ទេសនាមអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានទីផ្សារការងារ និងឧទ្ទេសនាមការងារធ្វើ។ ឆ្លងតាមរយៈនោះ រួមចំណែកជួយឱ្យយុទ្ធជនដែលរំសាយពីជួរទ័ពមានលក្ខណៈផ្តើមអាជីព កសាងជីវភាព៕
ដំណឹង៖ ក្វឹកថាយ