ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/02/2026 - 18:03

អតីតយុទ្ធជនគំរូ 

កម្មាភិបាល សមាជិកសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ តែងពង្រីកគុណសម្បត្តិ​ “កង ទ័ពអ៊ំហូ” ឈានមុខអនុវត្ត​បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ​និងចលនាប្រឡងប្រ ណាំង​ “អតីតយុទ្ធជនគំរូ”។ សមាគម​គ្រប់ថ្នាក់​យកចិត្តទុកដាក់ពង្រឹង​​កសាង​ទម្រង់ប្រជា​ចល​​នា​ពូកែជាច្រើនមានលក្ខណៈច្នៃប្រតិដ្ឋ​ លោតផ្លោះ ស្ថិរភាព ​ប្រសិទ្ធភាព។ល។ រួមចំណែក​ជាមួយបណ្តាភូមិភាគអនុវត្ត​សម្រេច​ជោគជ័យ​បណ្តាបរិមាណភាគ​សេដ្ឋកិច្ច-សង្គមរាល់ឆ្នាំ។ លទ្ធ​ផល​នោះ​រួមជាមួយក្តីរីករាយ​រួម​របស់កឹងធើ​ កសាងទីក្រុង​ស្តុកស្តម្ភ អរិយធម៌ មនោ​សញ្ចេត​នា។

អតីតយុទ្ធជន​ឡេវ៉ាំងគូយ ​នៅឃុំ​ថាញ់អាង​ប្រមូលផលម្នាស់។

ខ្នះខ្នែងពលកម្ម ធ្វើសេដ្ឋកិច្ចពូកែ

ទឹកមុខស្រស់ញញឹម​ អតីតយុទ្ធជន​ឡេវ៉ាំងគូយ ​អាយុ៧០ឆ្នាំ​ នៅភូមិផុងគ្វើយA ឃុំថាញ់អាង អួត​ទើបប្រមូលផលម្នាស់នាចុងឆ្នាំ​នេះ ដោយចំណេញ​បានជិត៣០លានដុង។ លោកគូយ និយាយ៖​ ឆ្នាំ​នេះគ្រួសារ​ខ្ញុំ​ទទួលបុណ្យចូលឆ្នាំ​សប្បាយណាស់​ ដោយស្រែនិងចម្ការ​ម្នាស់​ផ្តល់ចំណូល​ខ្ពស់។ ខ្ញុំក៏មាន​ប្រភពដើម្បី​ជួយមាមីង​មានស្ថានភាព​លំបាក​​ គប់វាល់កសាង​បណ្តាសំណង់​សុខមាលភាព​សង្គម។

លោកគូយ ស្រុកកំណើតនៅ​ខេត្តកៀងយ៉ាង (ចាស់)​ បច្ចុប្បន្នជាខេត្តអាងយ៉ាង។ លោកចូលរួមកងឈ្លប​តាំងពីឆ្នាំ១៩៧២ និងបំពេញភារកិច្ចយោធាអន្តរជាតិនៅកម្ពុជា ​ពីឆ្នាំ​១៩៧៦-​១៩៨១។ ក្រោយពេល​ចេញពីជួរទ័ព​ លោក​មាន​គ្រួសារ​ បង្កើតអាជីព​ដោយដីស្រែ​ចំនួន​១០កុង។ តែឃើញដើមម្នាស់មាន​ចំណូល​ខ្ពស់​ជាង​ ទើបឆ្នាំ២០១៨​ លោកគូយ ​កែប្រែដី​ស្រែ​១០កុងមកដាំ​ម្នាស់។ ដើម្បីទម្រង់​សម្រេចប្រសិទ្ធភាព ​លោក​បាន​រៀន​សូត្រ​បច្ចេកទេសដាំ​ម្នាស់​ពី​គ្រួសារ​ជាច្រើននៅបណ្តា​ខេត្ត ​ក្រុង ​ស្រាវ​ជ្រាវ​តាមឯកសារ​លើបណ្តាញ និងដកពិសោធន៏​ក្រោយពីរដូវ​នីមួយៗ។ បច្ចុប្បន្ន​លោកគូយ ដាំដើមម្នាស់ប្រហែល៣២.០០០គុម្ព​ បរិមាណ​ផលសម្រេច​ជាង​៣តោនក្នុងមួយរដូវ។ ឆ្លៀតប្រើប្រាស់​ចំណែកដីចោលទំនេរ ​លោក​នៅ​ដាំ​ឆ្លាស់​ច្រើនប្រភេទ​រុក្ខជាតិហូប​ផ្លែ​​​; ក្នុងអណ្ដូងលោក​ចិញ្ចឹមត្រី​ដើម្បី​បង្កើនចំណូល។ ពីការ​សន្សំសំចៃ​លោកទិញ​បន្ថែម​ដីបាន​៤០កុង​ សង់បាន​ផ្ទះ​សំណាក់​១០បន្ទប់ទុកឱ្យជួល។

ជាមួយតួនាទី​ជាលេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិផុងគ្វើយ A លោកគូយ​ ជាគំរូ​អនុវត្ត​និងចលនាប្រជាជនចូលរួម​បណ្តាសំណង់​និង​អត្ថប្រយោជន៍សង្គម។ ដោយឡែកឆ្នាំ​២០២៥ លោកគូយ​ ចូលរួម​ចលនា​ក្នុងសង្គមបានទឹកប្រាក់ប្រហែល៦០០លាន​ដុង​ ដើម្បី​ធ្វើ​ទំនប់ ​កសាង​ស្ពាន​ ប៉ះ​ផ្លូវ។ មធ្យម​រាល់ឆ្នាំ​គ្រួសារលោកគូយ​ គប់វាល់ពី​​៤០-៥០លានដុង​ កសាងស្ពាន ផ្លូវគមនាគមន៏​ជនបទ​ និងជូនអំណោយ​ប្រជាជនមាន​ស្ថានភាព​លំបាក។

អតីតយុទ្ធជន​ថាច់ងុកហ៊ុង ​នៅឃុំថាញ់ធើយអាង​ កំពុងថែទាំហ្វូងគោ។

ចាប់ផ្តើមពីសេដ្ឋកិច្ច​មិន​ស្ថិរភាព​ អតីតយុទ្ធជនថាច់ងុកហុង កម្មាភិបាល​ទទួលបន្ទុកនៅឃុំថាញ់ ធើយអាង​ ឆ្លងកាត់លំបាក​ ឈានឡើង​ក្លាយជា​គំរូ​ធ្វើសេដ្ឋកិច្ចពូកែ​របស់សមាគម​អតីតយុទ្ធជនទីក្រុងកឹងធើ។ លោក​ហុង ឱ្យដឹង៖​ “ចេញពីជួរទ័ព​ខ្ញុំវិលមក​ស្រុកកំណើត​ហើយមានគ្រួសារ​។ សេដ្ឋកិច្ច​ជួបលំបាក ​មាន​ពេលខ្លះគ្រួសារ​ខ្ញុំទៅធ្វើការឈ្នួល​នៅទីក្រុងហូជីមិញ​។ ឆ្នាំ២០១៩ ​ប្តីប្រពន្ធ​ខ្ញុំ​សម្រេច​ចិត្តវិលមក​ស្រុកកំណើត​បង្កើតរបរ​ពី​ដីស្រែ​១០កុង​ និង​គោ​១​ក្បាល​​​ដែលពុកម៉ែចែកឱ្យ”។

ឃើញទម្រង់ចិញ្ចឹមគោ​ផ្ដល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ឆ្នាំ២០២១​ លោកហុង​ វិនិយោគ​១៧០លានដុង​ដើម្បីចិញ្ចឹមគោ ៣០ក្បាល។ លោក​ទុកដីស្រែ៤កុង​ដាំ​ស្មៅគោ​ ទិញ​ម៉ាស៊ីនមូលចំបើង​ សំដៅឆ្លៀត​យកចំបើងធ្វើចំណីឱ្យគោ។​ ទម្រង់ចិញ្ចឹមគោរបស់គ្រួសារលោកហុង ​រីកចម្រើន គោធំធាត់ល្អ​ ផ្តល់ចំណូល​ប្រហែល​២០០ លានដុង​ឆ្នាំ។

ឆ្នាំ​២០២១ ពេលនៅជា​អនុប្រធានសមាគម​អតីតយុទ្ធជន​ឃុំ​លោក​ហុង សំណើថ្នាក់ដឹកនាំ​ភូមិ​ភាគ​បង្កើតក្រុមសហ​ករ​ណ៍​ផលិតស្រូវក្វៀកថាំង។ ក្រុមមាន​សមាជិក១៩រូប ​ផលិតស្រូវអតិផលពិសេស ST២៥ បានជាង​៥០ហិកតា។ លោកហុងចូលរួមណែនាំ​សមាជិកអនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកទេសផលិតស្រូវ​ ជ្រើសពូជ បាច់ជីសមស្រប​ បង្ការជំងឺដង្កូវ។ល។​ បណ្តាសមាជិកទាំងអស់ក្នុងក្រុមសហករណ៍ បាន​ប្រមូលទិញ​កសិផល​ជាមួយតម្លៃខ្ពស់ជាង​ឈ្មួញខាងក្រៅពី​៥០០​-៧០០​ដុងក្នុងមួយគីឡូក្រាម។ ដោយឡែក គ្រួសារ​លោកហុង​ អនុវត្តទម្រង់ផលិតស្រូវ​អតិផលពិសេស ST២៥​ មាន​ចំណូលជាង​ ២៥០លានដុងក្នុងមួយឆ្នាំ។

ច្នៃប្រតិដ្ឋ មនោសញ្ចេតនា

សមាគមអតីតយុទ្ធជន​ឃុំទ្រុងហឹង ផ្សព្វផ្សាយទម្រង់​ “អតីតយុទ្ធជន​ដុះស្លែតាមដងផ្លូវ” ពីឆ្នាំ​២០២០ ​ជាមួយការចូលរួម​របស់​កម្មាភិបាល​សមាជិក​ ២០រូប។ ទម្រង់បាន​ពង្រីក​ប្រសិទ្ធភាព​ រួមចំណែក​ធ្វើឱ្យផ្ទៃ​ផ្លូវ​ស្អាត ធានាសុវត្ថិភាព​ចរាចរណ៍។ លោកឡេហ្វុកសិន ​ប្រធាន​សមាគមអតីតយុទ្ធជន​ឃុំទ្រុងហឹង ​ឱ្យដឹង៖​ “ដំបូង​យើងខ្ញុំដុះស្លែដោយឧបករណ៍សាមញ្ញ​។ ឆ្នាំ​២០២៣ សមាគមអតីតយុទ្ធជនឃុំ​ចលនាទិញបាន​ម៉ាស៊ីន​ជ្រោយដីមក​ច្នៃវិញ។ បច្ចុប្បន្ន​ ក្រុមមាន​ម៉ា​ស៊ីនដុះស្លែ៤គ្រឿង ​បង្កើន​ប្រសិទ្ធភាព​ការងារ”។

ទម្រង់ “អតីតយុទ្ធជនដុះស្លែតាមបណ្តាដងផ្លូវ” របស់​សមាគម​អតីតយុទ្ធជន​ឃុំទ្រុងហឹង​ រួមចំណែក​ធ្វើឱ្យផ្ទៃផ្លូវស្អាត​​ ធានាសុវត្ថិភាព​ចរាចណ៍។

​​​​​​​​​​បានការគាំទ្ររបស់ប្រជាជន​ភូមិភាគ។ មាមីង​ស្ម័គ្រចិត្តគប់វាល់​ទិញប្រេងមាស៊ីន នំ ​​ទឹកបម្រើ​អតីតយុទ្ធជន​ក្នុង​បណ្តា​​ថ្ងៃ​អនុវត្តការងារ។ ឆ្នាំ​២០២៥​ បណ្តា​អតីតយុទ្ធជន​បាន​ដុះ​ស្លែ​លើ​ដងផ្លូវ​សរុបប្រវែង​១៤គីឡូម៉ែត្រ។ ក្រៅពីនោះ ​សមាគម​អតីតយុទ្ធជន​បន្តរក្សា​ពង្រឹង​បណ្តាទម្រង់​​ “ដាំដើមអំពូរប្របដងព្រែក” “ប្រមូលសំបកដប ថ្នាំការពាររុក្ខជាតិ​” រួមចំណែក​ការពារបរិស្ថាន ​កសាង​ទិដ្ឋភាព​បៃតង -ស្រស់ -ស្អាត។

តាមប្រសាសន៍លោកផាមវ៉ាំងបឿក ​ប្រធានសមាគមអតីតយុទ្ធជន​ទីក្រុងកឹងធើ​ ចលនាប្រឡងប្រណាំង​ “អតីតយុទ្ធជនគំរូ” បាន​សមាគម​គ្រប់ថ្នាក់​ទីក្រុង​ផ្លាស់​ថ្មី ច្នៃប្រតិដ្ឋ​ ជារឿយៗផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយចលនា​ប្រឡងប្រណាំង​ស្នេហាជាតិ​ ការបំផុសរបស់​ក្រសួង ផ្នែក​មជ្ឈិម​ ភូមិភាគ​​ជាមួយ​ច្រើន​សំណង់​​ការងារ​ប្រសិទ្ធភាព។​ អំពីសតិអារម្មណ៍ កសាង​ប្រព័ន្ធ​នយោបាយ​​ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ មាន​ទម្រង់​​ “សន្និបាតអ្នករបាយការណ៍” ។ល។ សមាគម​កគ្រប់ថ្នាក់​កសាង​ពង្រឹង​ទម្រង់នានា​អនុវត្ត​កម្មវិធី​ទិសដៅជាតិ​កសាង​ជនបទ​ថ្មី​​ ទីក្រុងអរិយធម៌ ដូច៖ “ដងផ្លូវ​គមនាគមន៍ មណ្ឌលបៃតង ភ្លឺ ស្អាត​​ អរិយធម៌ សន្តិសុខ សុវត្ថិភាព” “ក្លឹប​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​ដើម្បី​បរិស្ថាន​” “ឡដុតសំរាមខ្នាតតូច​ក្នុង​មណ្ឌល​តាំង​ទី​លំនៅ” “ដាំដើមឈើ​បង្ការ​បាក់ស្រុតដី​ ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ”។

ក្នុងការងារ​អប់រំប្រពៃណីនិងអនុវត្តគោលនយោបាយ​តបស្នងសងគុណ ​សមាគម​អតីតយុទ្ធ​ជន​គ្រប់ថ្នាក់ទីក្រុងរក្សា​បណ្តាទម្រង់​ “ជូននិង​ទទួលឆាយាលក្ខណ៍អ៊ំហូ  ឧត្តមសេនីយ៍ឯក វ៉​ង្វៀង​យ៉ាប” “ថែទាំ​ផ្នូរយុទ្ធជន​មិន​ទាន់បញ្ជាក់​បានឈ្មោះ​” “ស្ពកបាយ​សែនមិត្តរួមកងទ័ព”។ សំខាន់កម្មាភិបាល​ សមាជិក​មាន​ការ​ច្នៃប្រតិដ្ឋ​ជួយគ្នា​លើក​កម្ពស់ជីវភាព​​ធ្វើសេដ្ឋកិច្ចពូកែ។ បណ្តាអាជីវកម្ម​ សហករណ៏ ក្រុមសហការ​ កសិដ្ឋានដែល​អតីតយុទ្ធជន​ធ្វើម្ចាស់​ខំប្រឹងជម្នះការលំបាក​​ ធានាការផលិត បង្កការងារធ្វើ​ដល់ពលកម្ម​​ ប្រតិបត្តិមធ្យ័ត​បណ្តាសេចក្តីកំណត់​របស់ក្រឹត្យ​ច្បាប់​ពីការពារ​បរិស្ថាន​​ អនាម័យសុវត្ថិភាព​គ្រឿងបរិភោគ​​ សុវត្ថិភាព​ពលកម្ម​​ បង់ពន្ធ ចូលរួមបណ្តាចលនា​ស្ម័គ្រចិត្ត​។ល។ ​រាល់ឆ្នាំ​អត្រាសមាជិក​អតីតយុទ្ធជន​សម្រេចកិត្តនាម​​ “ផ​លិត​​​ធ្វើអាជីវកម្មពូកែ” គ្រប់ថ្នាក់​សម្រេចនិង​ផ្លោះ​បរិមាណភាគ​សេចក្តី​សម្រេចចិត្តដាក់ចេញ៕

ផាមទ្រុង-ចន្ថា

ចែករំលែកអត្ថបទ