ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/02/2026 - 19:33

ទីក្រុងកឹងធើ៖ បង្កើតបញ្ជីឈ្មោះបុគ្គលចំនួន ២២ រូបដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងរដ្ឋសភា អាស្រ័យភូមិភាគឧទ្ទេសនាម និងបុគ្គលចំនួន ១៤២ រូបគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង 

- អ្នកតំណាងពេញសិទ្ធិទាំងឡាយបានពិភាក្សា និងឯកភាពបង្កើតបញ្ជីឈ្មោះបុគ្គលចំនួន ១៤២ រូប ដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១ និងបុគ្គលចំនួន ២២ រូបគ្រប់លក្ខណៈឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ ដែលអាស្រ័យទីក្រុងឧទ្ទេសនាម។

នាថ្ងៃទី ១១ ខែកុម្ភៈ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៣ ដើម្បីជ្រើសរើស និងបង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។

អ្នកតំណាងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៣ បង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង; តំណាងក្រុមប្រតិភូតំណាងរដ្ឋសភា​ទី​ក្រុង​កឹង​ធើ ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រ​ជា​ជន​ទីក្រុង... អញ្ជើញចូលរួមកិច្ចប្រជុំ។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងបណ្តាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ជាអធិបតីអង្គប្រជុំ។

អធិបតីអង្គប្រជុំដឹកនាំកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានរាយការណ៍អំពីស្ថានភាព និងលទ្ធផលនៃការចាត់តាំងប្រមូលមតិយោបល់វាយតម្លៃសេចក្ដីទុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅ ចំពោះបុគ្គលដែលបានឧទ្ទេសនាមឱ្យឈរឆ្នោត និងលទ្ធផលនៃការប្រមូលមតិម្ចាស់ឆ្នោតនៅកន្លែងធ្វើការ ចំពោះបុគ្គលដែលឈរឆ្នោតដោយខ្លួនឯង; លើកជូនបញ្ជីឈ្មោះបុគ្គលឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង និងបញ្ជីឈ្មោះបម្រុងនឹងដកចេញពីបញ្ជីឈ្មោះបុគ្គលដែលមិនគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង អាណត្តិកាល ២០២៦​-២០៣១។

អ្នកតំណាងពេញសិទ្ធិទាំងឡាយអនុមតិឯកភាពបង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង។

អ្នកបណ្តាតំណាងពេញសិទ្ធិទាំងឡាយបានពិភាក្សា និងឯកភាពបង្កើតបញ្ជីឈ្មោះបុគ្គលចំនួន ១៤២ រូប ដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១។ ក្នុងនោះរួមមានសមាសភាពដូចជា៖ គណៈកម្មាធិការបក្សទីក្រុង ៣ រូប; បណ្តាគណៈកសាងបក្ស និងស្ថាប័នចំណុះគណៈកម្មាធិការបក្សទីក្រុង ១២ រូប; គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងអង្គការនយោបាយ-សង្គម ១១ រូប; អង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ២ រូប; ប្រចាំការនៃក្រុមប្រឹក្សាប្រជាជន បណ្តាគណៈក្រុមប្រឹក្សាប្រជាជន ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនទីក្រុង ២៥ រូប; ប្រចាំការនៃគណៈកម្មាធិការប្រជាជន បណ្តាស្ថាប័នជំនាញនៃគណៈកម្មាធិការប្រជាជនទីក្រុង ៣០ រូប; បណ្តាស្ថាប័នមជ្ឈិមដែលតាំងនៅលើភូមិឋានទីក្រុង ១០ រូប; សាសនា ៣ រូប; បណ្តាឃុំ សង្កាត់ ៣៦ រូប; បណ្តាអង្គការសង្គម-វិជ្ជាជីវៈ សមាគមអាជីវកម្ម និងសមាសភាពផ្សេងៗ ៩ រូប; អ្នកឈរឆ្នោតដោយខ្លួនឯង ១ រូប។

ចំពោះរចនាសម្ព័ន្ធរួម៖ ជនជាតិភាគតិច ១៣ រូប ស្មើនឹង ៩,១៥%; ស្ត្រី ៧១ រូប ស្មើនឹង ៥០%; មិនមែនបក្ខជន ១៣ រូប ស្មើនឹង ៩,១៥%; បុគ្គលវ័យក្មេង (អាយុក្រោម ៤០ ឆ្នាំ) ៣៧ រូប ស្មើនឹង ២៦,០៥%; ឈរឆ្នោតជាបន្ត ៤៥ រូប ស្មើនឹង ៣០%; ឈរឆ្នោតថ្មី ៩៦ រូប ស្មើនឹង ៦៧,៦០%។

ក្នុងថ្ងៃដដែល គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៣ ដើម្បីជ្រើសរើស និងបង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងរដ្ឋ​សភា នីតិកាលទី ១៦ អាស្រ័យភូមិភាគឧទ្ទេសនាម។

 

អ្នកតំណាងពេញសិទ្ធិទាំងឡាយអនុមតិឯកភាពបង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦។ 

នៅក្នុងកិច្ចប្រជុំ អ្នកតំណាងពេញសិទ្ធិទាំងឡាយបានអនុមតិឯកភាពបង្កើតបញ្ជីឈ្មោះបុគ្គលដែលគ្រប់លក្ខណៈឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ អាស្រ័យទីក្រុងឧទ្ទេសនាមមានចំនួន ២២ រូប ក្នុងនោះរួមមានសមាសភាពដូចជា៖ កម្មាភិបាលស្នូលរបស់ទីក្រុង ១ រូប, ជំនាញការ ៣ រូប, គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ១ រូប, សកលវិទ្យាល័យ ៣ រូប, វិស័យអប់រំ ១ រូប, វិស័យសុខាភិបាល ១ រូប, វិស័យសេដ្ឋកិច្ច ៣ រូប, សាសនា ២ រូប, កម្មាភិបាលសហជីព ២ រូប, យុវជន ១ រូប, មន្ទីរយុត្តិធម៌ ១ រូប, កងទ័ព ១ រូប, កសិករផលិត ធ្វើអាជីវកម្មពូកែ ១ រូប, ឈរឆ្នោតដោយខ្លួនឯង ១ រូប។ រចនាសម្ព័ន្ធរួម៖ ជនជាតិភាគតិច ៦ រូប, ស្ត្រី ១២ រូប, មិនមែនបក្ខជន ៤ រូប, បុគ្គលវ័យក្មេង (អាយុក្រោម ៤០ ឆ្នាំ) ២ រូប, ឈរឆ្នោតជាបន្ត ៨ រូប។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ប្រធានគណៈកម្មាធិការបោះឆ្នោតទីក្រុង ថ្លែងការណ៍​ក្នុងកិច្ចប្រជុំពិ​​គ្រោះយោបល់លើកទី ៣។

ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកដុងវ៉ាំងថាញ បានឱ្យតម្លៃចំពោះការដែលគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងផ្សព្វផ្សាយអនុវត្តបណ្តាជំហានត្រឹមត្រូវតាមដំណើរការនិងពេលកំណត់ ធានាលក្ខណៈប្រជាធិបតេយ្យ សត្យានុម័ត បើកចំហ តម្លាភាព និងត្រូវតាមច្បាប់។ ការចាត់តាំងប្រមូលមតិយោបល់វាយតម្លៃ និងសេចក្តីទុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅ កន្លែងធ្វើការ ចំពោះបុគ្គលឈរឆ្នោត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់; បណ្តាមតិយោបល់របស់ម្ចាស់ឆ្នោតត្រូវបានបូកសរុបយ៉ាងពេញលេញ ឆ្លុះបញ្ចាំងត្រឹមត្រូវនូវទឹកចិត្ត បំណងប្រាថ្នា និងក្ដីសង្ឃឹមរបស់ម្ចាស់ឆ្នោតចំពោះបុគ្គលដែលបានឧទ្ទេសនាមឱ្យឈរឆ្នោត។ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៣ ត្រឹមត្រូវតាមពេលនិងសេចក្ដីកំណត់។

ទន្ទឹមនឹងនោះ លោកដុងវ៉ាំងថាញ បានសំណូមពរគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀត​ណាមទីក្រុង សហការជាមួយគណៈកម្មាធិការបោះឆ្នោតទីក្រុង ត្រៀមជំហាននានាដើម្បីប្រកាសបញ្ជីឈ្មោះបុគ្គលឈរឆ្នោតជាផ្លូវការ ឱ្យបានត្រឹមត្រូវតាមពេលវេលា លំដាប់លំដោយ និងនីតិវិធីតាមសេចក្ដីកំណត់នៃច្បាប់; ជូនដំណឹងដល់បុគ្គលឈរឆ្នោតរៀបចំពេលវេលាមកកាន់ភូមិ​ភាគ​ដែលខ្លួនឈរឆ្នោត ដើម្បីអនុវត្តសិទ្ធិចលនាបោះឆ្នោត; សហ​ការចាត់តាំងកិច្ចប្រជុំម្ចាស់ឆ្នោត ដើម្បីឱ្យបុគ្គលឈរឆ្នោតបានជួបសំណេះសំណាល និងប្រជុំជាមួយម្ចាស់ឆ្នោតនៅកន្លែងឈរឆ្នោត។ ការចាត់តាំងកិច្ចប្រជុំជាមួយម្ចាស់ឆ្នោត និងចលនាបោះឆ្នោត ត្រូវធានាត្រឹមត្រូវតាមច្បាប់ មានសុវត្ថិភាព ប្រិតសំចៃ ប្រកបដោយប្រសិទ្ធភាព និងបង្កើតបរិយាកាសប្រជាធិបតេយ្យ សប្បាយរីករាយក្នុងប្រជាជន។

គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បន្តបង្កើនការផ្តល់ព័ត៌មាន ឃោស​នា​ឱ្យ​បានទូលំទូលាយក្នុងប្រជាជនអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត; សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត; បណ្ដាសេចក្ដីកំណត់នៃច្បាប់ដែលពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ម្ចាស់ឆ្នោត បង្កើតបរិយាកាសសប្បាយរីករាយ ជឿ​ជាក់ និងមានការឯកភាពក្នុងសង្គមឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោត; លើកកម្ពស់តួនាទីត្រួតពិ​និត្យ និងការផ្តល់មតិរិះគន់សង្គមរបស់រណសិរ្ស និងបណ្តាអង្គការនយោបាយ-សង្គម ក្នុងដំណើរការត្រៀមបម្រុង និងចាត់តាំងការបោះឆ្នោត៕

ប្រភព៖ baocantho.com.vn - ថាច់ធី

ចែករំលែកអត្ថបទ