- លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង មានបំណងឱ្យកាសែតនិងវិទ្យុទូរទស្សន៍ក្រុងកឹងធើ បន្តការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងលើកកម្ពស់គុណភាពខ្លឹមសារ កម្មវិធីនិងផលិតផលសារព័ត៌មាន; លើកកម្ពស់គុណភាពការងារផ្សព្វផ្សាយ; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្ដូរឌីជីថល។
នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង បានអញ្ជើញទៅប្រសិទ្ធពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ កម្មាភិបាល គណៈរៀបរៀង អ្នកយកព័ត៌មាន និងបុគ្គលិកកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ។


លេខាគណៈកម្មាធិការបក្សទីក្រុង ប្រសិទ្ធពរឆ្នាំថ្មីនិងជូនអំណោយដល់កាសែត
និងវិទ្យុទូរទស្សន៍កឹងធើ។
មានប្រសាសន៍ក្នុងឱកាសប្រសិទ្ធពរឆ្នាំថ្មី លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កាសែតនិងវិទ្យុទូរទស្សន៍កឹងធើ ក្នុងការផ្សព្វផ្សាយទាន់ពេលវេលានូវគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ សកម្មភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមនានារបស់ទីក្រុងទៅកាន់ប្រជាជន; ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនទៅកាន់បក្ស រដ្ឋ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ល។ ឆ្លងតាមរយៈនោះ កាសែតនិងវិទ្យុទូរទស្សន៍កឹងធើ បានចូលរួមយ៉ាងសកម្មក្នុងការកសាងទីក្រុងកឹងធើឱ្យរីកចម្រើន។

លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ។
លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង ប្រសិទ្ធពរកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ បន្តទទួលបានជោគជ័យជាច្រើនទៀតក្នុងឆ្នាំថ្មី។ ជាមួយគ្នានេះ លេខាគណៈកម្មាធិការបក្សទីក្រុង សង្ឃឹមថា កាសែតនិងវិទ្យុទូរទស្សន៍កឹងធើនឹងបន្តផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងលើកកម្ពស់គុណភាពខ្លឹមសារ កម្មវិធី និងផលិតផលសារព័ត៌មាន; លើកកម្ពស់គុណភាពការងារផ្សព្វផ្សាយ; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងផ្លាស់ប្ដូរឌីជីថល។ កាសែតនិងវិទ្យុទូរទស្សន៍កឹងធើ បន្តអនុវត្តល្អការងារផ្សព្វផ្សាយ ដើម្បីនាំយកសេចក្ដីសម្រេចមហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្ដីសម្រេចមហាសន្និបាតបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ ទៅក្នុងជីវភាពជាក់ស្ដែង; ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១៕
ប្រភព÷ Theo baocantho.com.vn - ពេជ្រសឿន