ស្របឱកាសអនុស្សាវរីយ៍លើកទី ៩៦ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) នៅថ្ងៃទី ៣ ខែកុម្ភៈ លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាបក្សទីក្រុងកឹងធើ បានអញ្ជើញទៅជូនសញ្ញាលក្ខន៍អាយុបក្ស ៨០ ឆ្នាំ ជូនបក្ខជន ហូគឹមផឹង នៅសាខាបក្សមណ្ឌលភូហឹង បក្ខភាគសង្កាត់ហឹងភូ ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក ង្វៀងថៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ; តំណាងប្រចាំការនៃគណៈកម្មាធិការបក្សសង្កាត់ហឹងភូ ផងដែរ។

លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាបក្សទីក្រុងកឹងធើ ជូនសញ្ញាលក្ខណ៍អាយុបក្ស ៨០ ឆ្នាំ ជូនបក្ខជន ហូគឹមផឹង។
ជំនួសមុខឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង លោក ឡេក្វាងទុង បានជូនសញ្ញាលក្ខណ៍អាយុបក្ស ៨០ ឆ្នាំ ជូនដល់បក្ខជន ហូគឹមផឹង។ បក្ខជន ហូគឹមផឹង កើតនៅខែមីនា ឆ្នាំ ១៩៣០ ចូលកងជួរបក្សនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ១៩៤៧។ ក្នុងអំឡុងពេល ៨០ ឆ្នាំ ជាបក្ខជនបក្សកុម្មុយនិស្តវៀតណាម បក្ខជនហូគឹមផឹងតែងរក្សាខ្ជាប់នូវចរិយាសម្បត្តិនយោបាយ និងសីលធម៌ដ៏បរិសុទ្ធ មានរបៀបរស់នៅសាមញ្ញ ជាគំរូក្នុងការងារនិងជីវភាព តែងបានកម្មាភិបាល បក្ខជននិងប្រជាជនស្រឡាញ់ គោរពរាប់អាន។
លេខាគណៈកម្មាធិការបក្សទីក្រុង លោក ឡេក្វាងទុង បានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ខជន ហូគឹមផឹង ដែលបានរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍ និងកសាងស្រុកកំណើត។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ថា ការទទួលបានសញ្ញាលក្ខណ៍អាយុបក្ស ៨០ ឆ្នាំ មិនត្រឹមតែជាកិត្តិយសរបស់បក្ខជន ហូគឹមផឹង ប៉ណ្ណោះទេ ថែមទាំងជាក្តីមោទនរបស់បក្ខភាគទីក្រុងកឹងធើផងដែរ។ នេះគឺជាគំរូដ៏ភ្លឺស្វាងសម្រាប់បក្ខជនក្នុងទីក្រុងរៀនសូត្រនិងយកតម្រាបតាម ពង្រីកតួនាទីឈានមុខ និងជាគំរូក្នុងដំណាក់កាលបដិវត្តន៍ថ្មី។
ស្របក្នុងឱកាសត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ លេខាបក្សក្រុង លោក ឡេក្វាងទុង បានជូនអំណោយនិងជូនពរដល់គ្រួសារបក្ខជន ហូគឹមផឹង មានសុខភាពល្អ បន្តជាបង្អែកស្មារតីដ៏រឹងមាំ ជាប្រភពជំរុញទឹកចិត្តដល់កម្មាភិបាល និងបក្ខជនក្នុងទីក្រុង ខិតខំសម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូន។
* ក្នុងថ្ងៃដដែលនោះដែរ ប្រតិភូគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ ដឹកនាំដោយលោកស្រី ហូធីកឹមដាវ អនុលេខាបក្សក្រុង និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅជូនសញ្ញាលក្ខណ៍អាយុបក្ស ៧០ ឆ្នាំ ដល់លោកវរសេនីយ៍ឯក ត្រិញតឹងភី នៅមណ្ឌលថើយហ្វា សង្កាត់ភឿកថើយ។ លោកវរសេនីយ៍ឯក ត្រិញតឹងភី ជាអតីតប្រធានផ្នែកការពារអាកាសនៃយោធភូមិភាគ៩។

លោកស្រី ហូធីកឹមដាវ អនុលេខាបក្សក្រុង និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនសញ្ញាលក្ខណ៍អាយុបក្ស ៧០ ឆ្នាំ ដល់លោកវរសេនីយ៍ឯក ត្រិញតឹងភី។
លោកស្រី ហូធីកឹមដាវ បានអបអរសាទរ និងគោរពកត់សម្គាល់នូវការរួមចំណែករបស់លោក វរសេនីយ៍ឯក ត្រិញតឹងភី នៅរាល់សម័យកាលតស៊ូ។ ទន្ទឹមនឹងនោះ លោកស្រីសង្ឃឹមថា លោកវរសេនីយ៍ឯកនឹងបន្តពង្រីកប្រពៃណី "កងទ័ពអ៊ំហូ" ជំរុញកូនចៅឱ្យស្នងបន្តប្រពៃណីគ្រួសារ ព្រួតដៃកសាងសង្កាត់ភឿកថើយនិយាយដោយឡែក និងទីក្រុងកឹងធើនិយាយរួម ឱ្យកាន់តែរីកចម្រើន ចីរភាពនិងសម្បូរសប្បាយ៕
យោងតាម៖ baocantho.com.vn