ស្ថិតក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំប៊ិញង៉២០២៦ នៅបណ្តាឃុំតំបន់ជនជាតិភាគតិចនៃទីក្រុងកឹងធើ ផុសផុលចាត់តាំងសកម្មភាពជាច្រើនគិតគូរដល់សុខុមាលភាពសង្គម និងឧបត្ថម្ភប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីសុខដុមរមនា តាមរយៈនោះ ធ្វើឱ្យរីកសាយភាយ ស្មារតីសាមគ្គី មនោសញ្ចេតនា។
នៅឃុំលឿងតឹម សម្ព័ន្ធយុវជនឃុំលឿងតឹមសហការជាមួយក្រុមហ៊ុន J&T Express វៀតណាម និងសាកលវិទ្យាល័យ FPT កឹងធើ ចាត់តាំងកម្មវិធី “ និទាឃរដូវនៃក្តីស្រឡាញ់” ឆ្នាំ ២០២៦។

ជូនអំណោយដល់មនុស្សចាស់គ្មានទីពឹងនៅឃុំលឿងតឹម។
កម្មវិធីបានជូនអំណោយបុណ្យចូលឆ្នាំដល់មនុស្សចាស់គ្មានទីពឹង១៣នាក់; ជួយរៀបចំ តុបតែងផ្ទះអំណរបុណ្យចូលឆ្នាំថ្មីដល់ចាស់ព្រឹទ្ធាចារ្យ៥នាក់; ព្រមទាំងជូនសិក្ខូបករណ៍រៀនសូត្រ កង់និងអាហារូបករណ៍ដល់សិស្ស១៣០នាក់ ឆ្លងកាត់លំបាករៀនពូកែ គិតជាតម្លៃថវិកាសរុប ២៥០លានដុង បានមកពីចលនាក្នុងសង្គម។ សកម្មភាពនេះបង្ហាញពីតួនាទីឈានមុខ ស្ម័គ្រចិត្តរបស់យុវវ័យក្នុងកិច្ចការសុខុមាលភាពសង្គមនៅភូមិភាគ។
រីឯនៅឃុំថាញ់ធើយអាង គណៈកម្មាធិការប្រជាជនឃុំ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ហាញ់ថុង ចាត់តាំងសកម្មភាពស្ងោរអន្សមជ្រូក១.០០០នំ ចាប់ផ្តើម រយៈកាលសកម្មភាពគិតគូរបុណ្យចូលឆ្នាំថ្មីដល់អ្នកមានសគុណ គ្រួសារក្រីក្រ ក្បែរក្រ គ្រួសារខ្វះ ខាតនិងសិស្សមានជីវភាពលំបាកលើភូមិឋានឃុំ។ សកម្មភាពទាក់ទាញបាន១៧ក្រុម មកពីភូមិផ្សេងៗចូលរួម បង្កបរិយាកាសសប្បាយរីករាយ សាមគ្គី ដិតដាមដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី។

ពិធីសម្ពោធស្ពានផឹកអឹង២នៅឃុំឡុងភូ។
បងស្រីលីធីកាវលី ប្រជាជនភូមិអាងហ្វា២ ចែករំលែក៖ “បុណ្យចូលឆ្នាំថ្មីឆ្នាំនេះមាមីងសប្បាយណាស់។ បានរួមគ្នាវេចនំអន្សមជ្រូក អ្នកណាក៏មានភាពកក់ក្តៅដែរ។ អន្សមជ្រូកទាំងនេះជួយគ្រួសារក្រលំបាកទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ មាមីងសូមអរគុណដល់រដ្ឋអំណាចនិងអង្គការមហាជន”។
ពិសេស នៅឃុំឡុងភូ គណៈកម្មាធិការបក្ស – ក្រុមប្រឹក្សាប្រជាជន – គណៈកម្មាធិការប្រ ជាជន – គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានចាត់តាំងពិធីសម្ពោធស្ពានផឹក អឹង២ និងពិធីប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារដែលមានជីវភាពខ្វះខាត។ ផ្តើមពីនោះ ចាប់ ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែមករា ឆ្នាំ២០២៦ ឃុំកសាងស្ពានជនបទបាន ៨ស្ពាន និងផ្ទះមហាសាមគ្គី២៧ខ្នង គិតជាតម្លៃទឹកប្រាក់សរុបជាង៣,៨ពាន់លានដុង តាម រយៈ រួមចំណែកលំនឹងជីវភាព ជួយប្រជាជនស្ងប់ចិត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីក រាយ។

ពិធីប្រគល់ផ្ទះមហាសាមគ្គីនៅឃុំឡុងភូ។
លោកយឿងថាញត្វង – អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងភូ ឱ្យដឹង៖ “ការសម្ពោធស្ពានផឹកអឹង២ និងប្រគល់ផ្ទះមហាសាមគ្គីបង្ហាញពីការព្រួតដៃរបស់បក្ស រដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជននិងប្រជាជនក្នុងការគិតគូរជីវភាព ជាជំហានលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ”។
សកម្មភាពដ៏មានអត្ថន័យនៅបណ្តាភូមិភាគ បានរួមចំណែកបង្កជាផ្ទាំងគំនូរនិទាឃរដូវ ប៊ិញង៉ឆ្នាំ២០២៦ អ៊ូអរ សុខដុមរមនាបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងទូទាំងសង្គមចំពោះជនជាតិភាគតិច គ្រួសារក្រីក្រ គ្រួសារខ្វះខាត តាមរយៈនោះ បន្តពង្រឹងទំនុកចិត្តរបស់ប្រជាជន ចំពោះការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំ ណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល២០២៦ – ២០៣០៕
ហុងទើ - លីសៀ