ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/01/2026 - 08:43

ប្រចាំការគណៈកម្មាធិការបក្សទីក្រុង ស្តាប់របាយការណ៍អំពីល្បឿន និងលទ្ធផលនៃការអនុវត្តគម្រោងសំខាន់ៗ 

- ប្រចាំការគណៈកម្មាធិការបក្សទីក្រុងកឹងធើ សំណូមពរបណ្តាមន្ទីរ ផ្នែកនិងអង្គភាពដែលពាក់ព័ន្ធ បង្កើនការដោះស្រាយរាល់ការលំបាក និងបញ្ហានានា ដើម្បីបន្តអនុវត្តគម្រោងនានា ធានាសម្រេចតាមល្បឿននិងផែនការដែលបានកំណត់។

នារសៀលថ្ងៃទី ២៧ ខែមករា ប្រចាំការគណៈកម្មាធិការបក្សទីក្រុងកឹងធើបានធ្វើការជាមួយគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែក អង្គភាពពាក់ព័ន្ធ ដើម្បីស្តាប់របាយការណ៍អំពីល្បឿន និងលទ្ធផលនៃការអនុវត្តបណ្តាគម្រោងសំខាន់ៗនៅលើភូមិឋានទីក្រុង។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គប្រជុំ។ រូប÷ អាញយ៉ុង

ដឹកនាំកិច្ចប្រជុំមានលោក ឡេក្វាងទុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោកដុងវ៉ាំងថាញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង។

ក្នុងអង្គប្រជុំតំណាងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក អង្គភាពពាក់ព័ន្ធ បានរាយការណ៍អំពីគម្រោងសំខាន់ៗដែលកំពុងអនុវត្ត រួមមាន៖

គម្រោងមន្ទីរពេទ្យមហារីកទីក្រុងកឹងធើ (ទ្រង់ទ្រាយ ៥០០ គ្រែ); គម្រោងវិនិយោគកសាងមន្ទីរពេទ្យបេះដូងទីក្រុង; គម្រោងជួសជុល និងទិញឧបករណ៍បរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យពហុព្យាបាលទីក្រុង; គម្រោងបង្កើនកម្រិតនិងពង្រីកផ្លូវជាតិលេខ ៩១ (ចាប់ពីគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រទី ៧); គម្រោងផ្លូវក្រវាត់ក្រុងប៉ែកខាងលិច (តភ្ជាប់ផ្លូវជាតិលេខ ៩១ ជាមួយផ្លូវជាតិលេខ ៦១C); គម្រោងផ្លូវល្បឿនលឿន ចូវដុក - កឹងធើ; គម្រោងតំបន់ទីក្រុងលំហែកាយទេសចរណ៍មេគង្គ; គម្រោងតំបន់ទេសចរណ៍ជីវបរិស្ថាន អភិរក្សធម្មជាតិលុងង៉ុកហ្វាង...

បណ្តាសមមិត្តប្រចាំការគណៈកម្មាធិការបក្សទីក្រុង មានប្រសាសន៍ក្នុងអង្គប្រជុំ ដោយសំណូមពរឱ្យបណ្តាមន្ទីរ ផ្នែក អង្គភាពពាក់ព័ន្ធ ផ្តោតសំខាន់លើការដោះស្រាយបញ្ហានានាដែលនៅសេសសល់ បន្តផ្សព្វផ្សាយអនុវត្តគម្រោងនានា ធានាសម្រេចតាមល្បឿន និងផែនការដាក់ចេញ៕

ប្រភព baocantho.com.vn - សុផន

ចែករំលែកអត្ថបទ