មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/01/2026 - 07:38

អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ 

ផ្តើ​មពី​ភូមិ​មួយ​មាន​គ្រួ​សារ​ក្រី​ក្រ​ច្រើន​ មក​ទល់​ពេល​នេះ​ ថយ​ចុះ​នៅ​តែ​មួយ​គ្រួ​សារ​ប៉ុណ្ណោះ​; ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ​ ការ​ចលនា​កសាង​ជន​បទ​ថ្មី​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​ ដោយ​មាន​របៀប​ធ្វើ​ល្អ​ៗ និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ជា​ច្រើន​។ សម្រេច​បាន​សមិទ្ធ​ផល​ទាំង​នោះ​ មាន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​លោក​ ត្រឹង​វុាំងតឺយ លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ ៤B ឃុំ​តឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ។

  លោក​ត្រឹង​វុាំងតឺយ លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ ៤B។

លោកត្រឹង​វុាំងតឺយ បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​នៅ​ភូមិ​ភាគ​ជាង​ ៣០ ឆ្នាំ​ ក្នុង​នោះ​ មាន​ ១៥ ឆ្នាំ​ទទួល​មុខ​នា​ទី​ជា​លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ ៤B ឃុំ​តឹង​ហ្វា​ គាត់​តែង​អនុ​វត្ត​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ជា​​ពិ​សេស​ គឺ​ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​។ តាម​ប្រ​សាសន៍​សម​មិត្ត​ ឡេហ្វាង​ស្វៀង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ហ្វា​ ពី​មុន​ភូមិ​ ៤B នៅ​ជួប​លំបាក​ច្រើន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ខ្ពស់​។ ប៉ុន្តែ​ជា​មួយ​នឹង​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​សាខា​បក្ស​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ ពិសេស​គឺ​តួ​នា​ទី​របស់​សម​ មិត្ត​ត្រឹង​វុាំងតឺយ មក​ទល់​ពេល​នេះ​ភូមិ​ ៤B មាន​ការ​ផ្លាស់​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់​ ទូ​ទាំង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​តែ​មួយ​គត់​។

លោក​តឺយ ឱ្យ​ដឹង​៖ “ឃើញ​ជីវ​ភាព​មា​មីង​នៅ​លំបាក​ ការ​ផលិត​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​។ ដូច្នេះ​ ខ្ញុំ​រួម​ជា​មួយ​សាខា​បក្ស​ និង​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ ស្វែង​រក​ដំ​ណោះ​ស្រាយ​ ដូច​ជា​៖ ឧបត្ថម្ភ​បុល​ទុន​ បច្ចេកទេស​ដាំ​ដុះ​ ផ្តល់​អនុ​សាសន៍​ជូន​មា​មីង​អនុ​វត្ត​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ សម​ស្រប​នឹង​លក្ខ​ណៈដី​របស់​ភូមិ​ភាគ​ ដូច​ជា​៖ ដាំ​ទុរេន​ ស្វាយ​កាក​ហ្វា​ឡុក​ និង​ដើម​ទឹក​ដោះ​ជា​ដើម​។ ផ្តើ​មពី​ការ​ឧបត្ថម្ភ​ដើម​ទុន​ បច្ចេកទេស​ដាំ​ដុះ​ រួម​ជា​មួយ​នឹង​ការខិត​ខំ​ប្រឹង​ប្រែង​ផលិត​ ទើប​ជីវ​ភាព​របស់​មា​មីង​បាន​កែ​លម្អ​ជា​លំ​ដាប់​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។ ផ្តើ​មពី​នោះ​ ជា​រៀង​រាល់​ឆ្នាំ​ គាត់​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​ធនាគារ​គោ​លន​យោ​បាយ​ឱ្យ​បុល​ទុន​ ពី​ ១៥ - ២០ គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត​ ៣ ពាន់​លាន​ដុង​។ ដោយ​​សារ​ការ​អស់​ពី​ចិត្ត​របស់​គាត់​ ទើប​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ក្បែរ​ក្រ​ជា​ច្រើន​ បាន​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ មាន​គ្រួ​សារ​ខ្លះ​ឈាន​ឡើង​ធូរ​ធារ​ទៀត​ផង​។

ទន្ទឹម​នឹង​គិត​គូរ​ជីវ​ភាព​ជូន​ប្រ​ជា​ជន​ លោក​ត្រឹង​វុាំងតឺយ នៅ​ទាំង​សកម្ម​ចលនា​ប្រ​ភព​កម្លាំង​ដើម្បី​បង្កើន​កម្រិត​ដង​ផ្លូវ​ កសាង​ស្ពាន​ រួម​ចំណែក​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ទៀត​ផង​។ លោក​ត្រឹង​វុាំងតឺយ បាន​ឱ្យ​ដឹង​ ពេល​ជួសជុល​ផ្លូវ​ថ្នល់​ ឬ​កសាង​ស្ពាន​​ម្ដង​ៗ គាត់​តែង​ចាត់​តាំង​ប្រ​ជុំ​ប្រ​ជា​ជន​ ផ្សព្វ​ផ្សាយ​តាម​គោល​ការណ៍​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​ ធានា​តម្លា​ភាព​ ប្រ​ជា​ធិ​បតេយ្យ​ ហេ​តុ​នោះ​ទទួល​បាន​ការ​ឯក​ភាព​ខ្ពស់​។ រយៈ​ពេល​កន្លង​ គាត់​រួម​ជា​មួយ​សាខា​បក្ស​និង​អង្គ​ការ​មហា​ជន​ ចលនា​ថវិកា​បាន​ជិត​ ៥ ពាន់​លាន​​ដុង​ និង​កម្លាំង​ពល​កម្ម​រាប់​ពាន់​ថ្ងៃ​ កសាង​ស្ពាន​ថ្មី​បាន​ ៨ ជួសជុល​ស្ពាន​បាន​ ៧  និង​ដង​ផ្លូវ​ជន​បទ​ជា​ច្រើន​ទៀត​។ ក្រៅ​ពី​នោះ​ គាត់​នៅ​ទាំង​ចលនា​អំ​ណោយ​បាន​ជាង​ ២០០ ចំ​ណែក​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សា​រលំ​បា​ក; ទន្ទឹម​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​គាត់​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សង់​ផ្ទះ​បាន​ពី​ ៣ - ៤ ខ្នង​ជូន​គ្រួ​សារ​ដែល​មាន​ការ​លំបាក​អំ​ពី​ផ្ទះ​សម្បែង​ ជួយ​​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​។

ឆ្នាំ​ ២០១២ គាត់​បាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ លើក​សរ​សើ​រនិង​ជូន​រង្វាន់​ដោយ​មាន​ស្នា​ដៃ​ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​  “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​”៕

                                ថា​ញវ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ