មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/01/2026 - 08:47

ជន​រួម​ជាតិ​ខ្មែរ​រីក​រាយ​ផ្ញើ​ក្ដី​សង្ឃឹម​លើ​មហា​សន្និ​បាត​ តំ​ណាង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ 

ស្ថិត​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​ ឈាន​ដល់​មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ា​វនិង​ទី​ក្រុង​កឹង​ធើ​ ជឿ​ជាក់​និង​សង្ឃឹម​ថា​ មហា​សន្និ​បាត​ នឹង​ទទួល​បាន​ជោគ​ជ័យ​ត្រចះ​ត្រ​ចង់​ កំ​ណត់​ផែន​ការ​តម្រង់​ទិស​អភិ​វឌ្ឍ​ប្រ​ទេ​ស​ជាតិ​លើ​គ្រប់​វិស័យ​នៃ​យុគ​សម័យ​ថ្មី​ – យុគ​សម័យ​ឈាន​ឡើង​របស់​ប្រ​ជា​ជាតិ​។​

 ព្រះ​ឧបជ្ឈា​យ៍តាំង​សាវ​ង្ស​។​

ខេត្តកា​ម៉ា​វ មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​ ១​៤​០​.០​០​០​ នាក់​ (ស្រូប​អត្រា​ជិត​ ៦​,៥​% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​)។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​រដ្ឋ​ អំ​ណា​ច​ភូមិ​ភាគ​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​ របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ឈាន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ព្រម​ជា​មួយ​នោះ​ ទំ​នៀម​ទម្លាប់​ វប្ប​ធម៌​នៃ​ពិធី​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ចាត់​តាំង​យ៉ាង​ឱ​ឡារិក​ទៅ​តាម​ប្រ​ពៃ​ណី​។​

ព្រះ​ឧបជ្ឈា​យ៍តាំង​សាវ​ង្ស​ ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សា​ម​គ្គី​ស្នេហា​ជាតិ​ខេត្ត​កា​ម៉ា​វ មាន​ថេរ​ដី​កា​៖ ជា​មួយ​នឹង​ស្មារ​តី​ទទួល​ខុស​ត្រូវ​ អា​ត្មា​ភាព​បន្ត​ពង្រីក​ ស្មារ​តី​សា​ម​គ្គី​ ចលនា​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ អនុ​វត្ត​ល្អ​នូវ​គោល​ការ​ណ៍​ សេ​ច​ក្តី​សម្រេច​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​ចូល​រួម​យ៉ាង​សកម្ម​បណ្តា​ចលនា​និង​ការ​ចលនា​របស់​ភូមិ​ភាគ​។​ ទន្ទឹម​នឹង​នោះ​ ព្រះ​ឧបជ្ឈា​យ៍ ជឿ​ជាក់​ថា​ មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ នឹង​ជ្រើស​រើស​កង​ជួរ​កម្មា​ភិបាល​ គ្រប់​លក្ខ​ណៈ​គុណ​សម្បត្តិ​ វិជ្ជា​សម្បត្ដិ​ដើម្បី​រួម​ជា​មួយ​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​ នាំ​ប្រ​ទេ​ស​វៀត​ណា​មជា​ជំ​ហាន​ឈាន​ឡើង​ក្នុង​ដំ​ណា​ក់​កាល​ថ្មី​។​

ទី​ក្រុង​កឹង​ធើ​មាន​ជន​ជាតិ​ភាគ​តិ​ច​ ១​២​៥​.៦​៨​០​ គ្រួ​សារ​ ដោយ​មាន​ជិត​ ៤​៩​៥​.០​០​០​ នាក់​ ស្រូប​អត្រា​ ១​៥​,៤​៦​% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​ទូ​ទាំង​ទី​ក្រុង​។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ដល់​ ៤​១​១​.០​០​០​ នាក់​។​ មក​ទល់​ពេល​នេះ​ ផ្លូវ​គម​នាគ​មន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ចាក់​បេ​តុង​ថ្មី​១​០​០​%; អគារ​សិក្សា​ ដំ​ណា​ក់​សុខា​ភិបាល​ អគ្គិ​សនី​ ទឹក​ស្អាត​៘ បាន​វិនិ​យោ​គ​ការ​ងារ​ បន្ថយ​ភាព​ក្រី​ក្រ​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ ជីវ​ភាព​ប្រ​ជា​ជន​ទី​ក្រុង​បាន​លើ​កស្ទួយ​យ៉ាង​ច្បាស់​។​

ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​។​

ជា​កម្មា​ភិបាល​ខ្មែរ​ចូល​និវត្ត​ន៍​ លោក​លី​ដូ នៅ​សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ រមិល​មក​ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ស​និង​រដ្ឋ​មាន​គោល​ការ​ណ៍​ គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ បាន​រួម​ចំ​ណែ​ក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ទី​ក្រុង​។​ ពិសេស​គឺ​គោល​នយោ​បាយ​ស្តីពី​អប់​រំ​តែ​ងបាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ អា​ស្រ័យ​ហេ​តុ​នោះ​ សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​កសាង​រឹង​មាំ​ គុណ​ភាព​អប់​រំ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

តាម​ប្រ​សាសន៍​ លោក​លី​ដូ ឆ្លង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​សេ​ច​ក្តី​ព្រាង​ឯ​កសារ​ដាក់​ជូន​មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ ខ្លួន​ខ្ញុំ​ផ្ទាល់​រីក​រាយ​នឹង​សមិទ្ធ​ផល​ដែល​ប្រ​ទេ​ស​ជាតិ​សម្រេច​បាន​ក្នុង​អា​ណ​ត្តិ​កាល​កន្លង​ ជា​មួយ​នឹង​ក្តី​ទុក​ចិត្ត​ក្នុង​អា​ណ​ត្តិ​កាល​ថ្មី​ វៀត​ណា​មនឹង​អភិ​វឌ្ឍ​ខ្លាំង​ក្លា​ក្នុង​យុគ​សម័យ​ឈាន​ឡើង​របស់​ប្រ​ជា​ជាតិ​ជា​មិន​ខាន​។​ លោក​លី​ដូក៏​សង្ឃឹម​ថា​ បក្ស​ រដ្ឋ​ បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សា​យ​គោល​នយោ​បាយ​ជា​ច្រើន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​; យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​លើ​ការ​អប់​រំ​ បណ្តុះ​បណ្តា​ល បំ​ប៉​ន​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិ​ច​; បន្ត​យក​ចិត្ត​ទុក​ដាក់​កសាង​ព្រម​ៗ​ គ្នា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ គម​នាគ​មន៍​ជន​បទ​ និង​គិត​គូរ​ការ​ងារ​សុខុមា​លភាព​សង្គម​៘ លោក​លី​ដូជឿ​ជាក់​ថា​ មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ នឹង​ដាក់​ចេញ​នូវ​ការ​កំ​ណត់​គោល​នយោ​បាយ​សម​ស្រប​ មាន​ភាព​លោត​ផ្លោះ​ រួម​ចំ​ណែ​ក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ជា​ពិសេស​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​រីក​ចម្រើន​ ដោយ​ចីរភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

                                 យ្វី​អា​ញ - លី​សៀ​

ចែករំលែកអត្ថបទ