នៅតាមឃុំតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ ឆ្លងតាមរយៈកិច្ចប្រជុំយកយោបល់ម្ចាស់ឆ្នោត សិទ្ធិធ្វើម្ចាស់របស់ប្រជាជនបានពង្រីក រួមចំណែកជ្រើសរើសអ្នកគ្រប់លក្ខណៈសម្បត្តិ មានប្រិយភាពបានឧទ្ទេសនាមឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
ឃុំលិតហោយធឿង និងតាយវុាំង ឃុំទាំងពីរនេះមានជនរួមជាតិខ្មែររស់នៅជាង៥០%។ ការចាត់តាំងកិច្ចប្រជុំយកយោបល់ម្ចាស់ឆ្នោតឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ នៅទីនេះមិនត្រឹមតែអនុវត្តត្រូវតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញច្បាស់ពីស្មារតីពង្រីកប្រជាធិបតេយ្យផ្តើមពីមូលដ្ឋាន ធានាសិទ្ធិធ្វើម្ចាស់របស់ប្រជាជន បំផុតគឺនៅតំបន់ជនជាតិភាគតិច។

ម្ចាស់ឆ្នោតព្រមព្រៀងឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំលិតហោយធឿង អាណត្តិកាល ២០២៦-២០៣១។
នៅឃុំលិតហោយធឿង ក្រុមការងាររណសិរ្សនៃភូមិនានា បានចាត់តាំងកិច្ចប្រជុំយកយោបល់ម្ចាស់ឆ្នោត និងឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល ២០២៦ - ២០៣១។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំឃុំ សមាជិកក្រុមការងាររណសិរ្សនៃភូមិនានា តំណាងសាខាសមាគម អង្គការមហាជន និងម្ចាស់ឆ្នោតតំណាងឱ្យគ្រួសារចូលរួមយ៉ាងកុះករ។
ក្រុមការងាររណសិរ្សបានផ្តល់ព័ត៌មានជាសាធារណះ ពេញលេញដល់ម្ចាស់ឆ្នោតអំពីសេចក្តីកំណត់របស់ច្បាប់អំពីបទដ្ឋាន លក្ខណៈរបស់អ្នកតំណាងក្រុមប្រឹក្សាប្រជាជន; ទន្ទឹមនឹងនោះ ឧទ្ទេសនាមបញ្ជីរាយនាមបម្រុង និងជីវប្រវត្តិសង្ខេបរបស់អ្នកឈរឆ្នោត។ បរិយាកាសកិច្ចប្រជុំបានប្រព្រឹត្តឡើងដោយប្រជាធិបតេយ្យ រីករាយ បង្កលក្ខណៈសម្រាប់ម្ចាស់ឆ្នោត ពិសេសគឺម្ចាស់ឆ្នោតនៅតំបន់ជនជាតិភាគតិច មោះមុតចូលរួមយោបល់ បញ្ចេញទស្សនៈ និងគោលបំណង។ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ម្ចាស់ឆ្នោត ១០០% ដែលចូលរួមកិច្ចប្រជុំបានព្រមព្រៀងឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំលិតហោយធឿង អាណត្តិកាល ២០២៦ - ២០៣១។
លោក យ័ញសឿង ម្ចាស់ឆ្នោតនៅភូមិយ៉ុងយឿ ឃុំលិតហោយធឿង ឱ្យដឹង៖ “យើងខ្ញុំត្រេកអរណាស់ ពីព្រោះបានផ្តល់មតិយោបល់កែលម្អចំពោះអ្នកបានឧទ្ទេសនាមឈរឆ្នោត។ ឆ្លងតាមរយៈនោះ បង្ហាញច្បាស់ពីស្មារតីប្រជាធិបតេយ្យ និងគោរពយោបល់របស់ប្រជាជន”។
ក្នុងសកម្មភាពដដែលនេះដែរ នៅឃុំតាយវុាំង កិច្ចប្រជុំយកយោបល់ម្ចាស់ឆ្នោតនៅកន្លែងបំពេញការងារចំពោះអ្នកបានបម្រុងឧទ្ទេសនាមឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ បានចាត់តាំងត្រូវតាមលំដាប់លំដោយ បែបបទ ធានាសមភាព តម្លាភាព និងបង្កឯកភាពទូលំទូលាយ។ ផ្អែកលើមូលដ្ឋាននោះ ម្ចាស់ឆ្នោតបានចូលរួមពិភាក្សាដោយប្រជាធិបតេយ្យ ផ្តោតលើការវាយតម្លៃអំពីអត្តចរិតនយោបាយ សីលធម៌ សមត្ថភាពការងារ និងស្មារតីទទួលខុសត្រូវរបស់អ្នកឈរឆ្នោតម្នាក់ៗ ក្នុងនោះ សង្កត់ធ្ងន់លើតួនាទីតំណាងប្រជាជននៅតំបន់ជនជាតិភាគតិច។ លទ្ធផលកិច្ចប្រជុំបានឯកភាពបញ្ជីរាយនាមអ្នកឈរឆ្នោត២០នាក់ គ្រប់លក្ខណៈសម្បត្តិចូលរួមឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ ដោយអត្រាឯកភាពខ្ពស់។
លោក ឌាំងថាញក្វាង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំតាយវុាំង បញ្ជាក់ឱ្យដឹង៖ "ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពិសេសរបស់ប្រទេសជាតិ; ជាសកម្មភាពប្រជាធិបតេយ្យដ៏ទូលំទូលាយ បង្ហាញពីសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងការជ្រើសរើសអ្នកមានចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងមានប្រិយភាពគ្រប់គ្រាន់ ដើម្បីតំណាងឱ្យឆន្ទៈ និងគោលបំណងរបស់ប្រជាជន"៕
ហុងទើ -វិមាន