23/12/2025 - 07:25

ប្រ​សិ​ទ្ធ​ភាព​នៃ​កម្ម​វិធី​ 

រយៈ​ពេល​កន្លង​ ទី​ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ (ហៅ​កាត់​ថា​ កម្ម​វិធី​) បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើ​កកម្ពស់​ជីវភាព​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​កាន់​តែ​ស្រស់​បំ​ព្រង​និង​រីក​ចម្រើន​។​

ផ្លូវ​គមនាគ​មន៍​ជន​បទ​នៅ​ឃុំ​សាភៀង បាន​ចាក់​បេ​តុង​រឹង​មាំ​។​

អនុវត្ត​កម្ម​វិធី​ ទី​ក្រុង​បាន​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ដល់​ប្រ​ជា​ជន​ចំ​នួន​ ៣​០​៦​ គ្រួ​សារ​ សាង​សង់​និង​ជួស​ជុល​ផ្ទះ​ដល់​ ៣​.៣​៣​៤​ គ្រួ​សារ​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​អា​ជីព​ដល់​ ៥​.៨​០​២​ គ្រួ​សារ​ ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ ៣​.២​១​៦​ គ្រួ​សារ​ និង​កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន​៤​។​ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ក៏​បាន​អនុ​វត្ត​ទម្រង់​​អភិ​វឌ្ឍការ​ផលិត​និង​មុខ​របរ​ចិញ្ចឹម​ជីវិត​សហគម​ន៍ចំ​នួន​ ១​៣​០​ ផ្សព្វ​ផ្សា​យ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ២​១​៨​ សំ​ណង់​ វិនិ​យោ​គ​សាង​សង់​ថ្មី​ ៦​ សំ​ណង់​ ជួស​ជុល​កែ​លម្អ​ផ្សា​រចំ​នួន​ ៩​ ថែ​រក្សា​និង​ជួស​ជុលសំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​ ២​២​៤​ វិនិ​យោ​គ​បង្កើន​កម្រិត​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ១​០​ រៀប​ចំ​វគ្គ​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ​រយៈ​ពេល​ខ្លី​ចំ​នួន​ ៥​៤​២​ ថ្នាក់​ បណ្តុះ​បណ្តា​លជំ​នាញ​ វិជ្ជា​ជីវៈ​ បណ្តុះ​បណ្តា​លភាសា​បរទេ​ស​ និង​ជំ​នួយ​ធ្វើ​សំ​ណុំ​បែប​បទ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេ​ស​ក្រៅ​តាម​កិច្ច​សន្យា ​។​ល។​ តាម​ប៉ា​ន់​ស្មាន​មាន​ជាង​ ១​២​០​.៦​៣​៧​ នាក់​ បាន​ទទួល​ផលពី​គម្រោង​ និង​អនុ​គម្រោង​ចំ​ណុះ​កម្ម​វិធី​។​ ជាអ្នក​បាន​ទទួល​ផលពី​កម្ម​វិធី​ បង​យ័ញ​ហ្វាង​អា​ញ់ នៅ​ភូមិ​១​១​ ឃុំ​លឿង​តឹម ឱ្យ​ដឹង​៖ គាត់​បាន​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​ ៦​០​ លាន​ដុង​ រួម​ជាមួយ​ប្រាក់​សន្សំ​សំ​ចៃ​ និង​ប្រាក់​កម្ចី​មួយ​ចំ​នួន​ទៀ​ត​ សង់​បាន​ផ្ទះ​មួយ​ខ្នង​សមរម្យ​ គិត​ជាទឹក​ប្រាក់​ជិត​ ២​០​០​ លាន​ដុង​។​ ដោយ​សារ​គាត់​បាន​ឧបត្ថម្ភ​បុល​ទុន​អា​ទិភាព​ បើ​ក​ហាង​លក់​សារ​ពើ​ភណ្ឌ​ ប្តី​ប្រ​ពន្ធ​គាត់​ស្ងប់អា​រម្ម​ណ៍​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរភាព​។​

រហូត​មក​ដល់​បច្ចុ​ប្បន្ន​ លើ​ភូមិ​ឋាន​ទី​ក្រុង​ មាន​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ១​០​០​% មាន​ផ្លូវ​បេ​តុង​ រថយ​ន្ត​បើ​ក​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ សង្កាត់​ទាំង​អស់​មាន​បណ្តា​ញ​អគ្គិ​សនី​ជាតិ​ប្រើ​ប្រាស់​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​​ជាង​៩​៩​,៨​% គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​បាន​បង្ខិត​ជិត​សេវា​ទូរ​គមនាគ​មន៍ ព័ត៌​មាន​និង​មធ្យោ​បាយ​មើល​ស្តាប់​បម្រើ​ជីវភាព​ស្មារ​តី​១​០​០​%។​ លោក​យ័ញ​ត្វឹង ប្រ​ធាន​មណ្ឌល​ ១​៩​ សង្កាត់​វីតឹង​ ឱ្យ​ដឹង​៖ “នេះ​ជា​មណ្ឌល​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​សង្កាត់​ ដូច្នេះ​ បាន​រដ្ឋ​វិនិ​យោ​គ​គោល​ នយោ​បាយ​ គម្រោង​និង​កម្ម​វិធី​ជាច្រើន​។​ ហេតុ​នេះ​ ផ្លូវ​ជន​បទ​បាន​វិនិ​យោ​គ​បើ​ក​ធំ​ទូលាយ​ គ្រួ​សារ​ក្របាន​រដ្ឋ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ ជំ​នួយ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ កូន​ចៅ​មាមីង​ខ្មែរ​បាន​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។​ល។​ ដូច្នេះ​ មាមីង​មាន​ប្រ​ាក់​ចំ​ណូល​លំ​នឹង​។​ ផ្តើ​មពី​មណ្ឌល​ក្រមាន​គ្រួ​សារ​ក្រី​ក្រជាង​ ៣​០​% ឥឡូ​វ​នេះ​ គ្រួ​សារ​ក្រី​ក្រនៅ​តែ​ ១​ គ្រួ​សារ​ គ្រួ​សារ​ក្បែរ​ក្រនៅ​៨​គ្រួ​សារ​”។​

តាម​ប្រ​សាសន៍​លោក​ ឡឹម​ហ្វាង​ម៉ូវ នាយ​ក​មន្ទី​រ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ប្រ​សិ​ទ្ធ​ភាព​នៃ​កម្ម​វិធី​បាន​ជួយ​ជំ​រុញ​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​របស់​ទី​ក្រុង​។​ ជាពិសេស​ កម្ម​វិធី​បាន​នាំ​មក​នូវ​ក្តី​រីក​រាយ​ដល់​ជន​ជាតិ​ភាគ​តិ​ច​នៅ​ពេល​ដែល​មាមីង​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ មាន​ផ្លូវ​ជន​បទ​រថយ​ន្ត​បើ​ក​ដល់​ផ្ទះ​ មាន​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ មាន​ប្រ​ភព​ទុន​ ពូជ​ ដំណាំ​ សត្វ​ចិញ្ចឹម​ ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត​ នាំ​មក​ប្រាក់​ចំ​ណូល​ ជីវភាព​លំ​នឹង​…៕

                                          យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ