មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/12/2025 - 10:39

រួម​ដំ​ណើរ​ជា​មួយ​កសិករ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ប្រែ​ប្រួល​អា​កាស​ធាតុ​ 

ខេត្ត​កា​ម៉ាវ តាំង​ពី​មុន​មក​តែង​បាន​គេ​ស្គាល់​ថា​ជា​ “តំបន់​” បង្គា​របស់​ប្រ​ទេស។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​និង​ការ​ផលិត​ ហេ​តុ​នេះ​ខេត្ត​បាន​និង​ជំ​រុញ​ការ​អនុ​វត្ត​ទម្រង់​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ផលិត​ លំ​នឹង​ជីវ​ភាព។

កសិករ​ខេត្ត​កា​ម៉ាវ កំ​ពុង​ប្រ​មូល​ផល​បង្គា។

តាម​ប្រ​សាសន៍​លោក​ ផាង​មិញ​ជី​ នា​យក​រង​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ខេត្ត​កា​ម៉ាវ ទូ​ទាំង​ខេត្ត​មាន​ផ្ទៃ​ដី​ធ្វើ​វារី​វប្ប​កម្ម​ជាង​៤២២​.០០០ ហិក​តា​ ក្នុង​នោះ​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ជាង​ ៤១៦.​០០០ ហិក​តា។ ខេត្ត​មាន​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ប្រ​ពល​វប្ប​កម្ម​ និង​អតិ​ប្រ​ពល​វប្ប​កម្ម​ជាង​៣៤.៥០០​ហិក​តា​ ការ​ចិញ្ចឹម​តាម​បែប​វិបុល​វប្ប​កម្ម​កែ​ច្នៃ​ជាង​១៩៧.​០០០ ហិក​តា​ និង​ការ​ចិញ្ចឹម​បែប​វិបុល​វប្ប​កម្ម​គួប​ផ្សំ​ ដូច​ជា៖ បង្គា​-ព្រៃ​ បង្គា​-ស្រូវ​ បង្គា​-ក្តាម​-ត្រី​ លើ​ផ្ទៃ​ដី​ជិត​១៨៥​.០០០ ហិក​តា។ អា​ស្រ័យ​ហេ​តុ​នោះ​ បរិ​មាណ​ផល​សម្រេច​៦៦.​០០០ តោន​ក្នុង​មួយ​ឆ្នាំ​ ស្រូប​អត្រា​ជាង​៤៥% នៃ​បរិ​មាណ​ផល​បង្គា​ទូ​ទាំង​ប្រ​ទេស​ រួម​ចំ​ណែក​ជំ​រុញ​តម្លៃ​នាំ​ចេញ​ជល​ផល​របស់​ខេត្ត​សម្រេច​ពី​២,៦ ដល់​២,៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ក្នុង​នោះ​ផលិត​ផល​បង្គា​ ស្រូប​អត្រា​ជាង​ ៩០%។

ទន្ទឹម​ជា​មួយ​នឹង​លទ្ធ​ផល​គួរ​ជា​ទី​មោទនៈ ខេត្ត​ក៏​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ឧប​សគ្គ​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​ និង​ការ​ជ្រាប​ប្រៃ​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​ដីក​សិកម្ម​ ធ្វើ​ឱ្យ​ផ្ទៃ​ដី​ជាង​ ៣០.០០០ ហិក​តា​ជ្រាប​ជាតិ​ប្រៃ​; រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​ជាង​១៤.០០០​ហិក​តា; មាន​ទី​តាំង​បាក់​ ស្រុត​ដី​៤០២​កន្លែង​ សរុប​ប្រ​វែង​ជាង​៦២៩​គី​ឡូ​ម៉ែត្រ​ បណ្ដាល​ឱ្យ​បាត់​បង់​ដី​ធ្លី​និង​ព្រៃ​ការ​ពារ​ជាង​៦.២៥០​ហិក​តា។ មាន​គ្រួ​សារ​ជា​ច្រើន​ត្រូវ​បង្ខំ​ឱ្យ​រុះ​រើ​ផ្លាស់​ទី​កន្លែង​ រួម​ទាំង​សំ​ណង់​ជា​ច្រើន​ក៏​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ ភាព​រាំង​គោក​និង​ការ​ខ្វះ​ទឹក​សាប​ក្នុង​រដូវ​ប្រាំង​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ណាស់​ដែរ​ មាន​ជាង​២.៦០០​គ្រួ​សារ​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ បង្ក​ការ​ខាត​បង់​ជាង​៤៤​ពាន់​លាន​ដុង​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​ ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន។

លោក​ផាង​មិញ​ជី​ ឱ្យ​ដឹង​បន្ថែម៖ “បច្ចុប្បន្ន​ ខេត្ត​បាន​និង​កំ​ពុង​ជំ​រុញ​ការ​អនុ​វត្ត​ទម្រង់​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដូច​ជា៖ ទម្រង់​ចិញ្ចឹម​បង្គា​ប្រ​ពល​វប្ប​កម្ម​ និង​អតិ​ប្រ​ពល​វប្ប​កម្ម​វិល​ជុំ; ទម្រង់​បង្គា​-ព្រៃ​ បង្គា​-ស្រូវ​ សរី​រា​ង្គ និង​ការ​ចិញ្ចឹម​ច្រើន​ប្រ​ភេទ​ចម្រុះ​គ្នា; ទម្រង់​ចិញ្ចឹម​បែប​អេ​កូឡូ​ស៊ី​វិល​ជុំ​ និង​កាត់​បន្ថយ​ឧស្ម័ន​ ផ្ទះ​កញ្ចក់​; រួម​ជា​មួយ​នឹង​ការ​បង្កើន​ការ​គ្រប់​គ្រង​ប្រ​ភព​ទឹក​ ការ​ការ​ពារ​ព្រៃ​ទឹក​លិច​; ការ​តភ្ជាប់​ខ្សែ​សង្វាក់​តម្លៃ​និង​ទទួល​ស្គាល់​ជា​តំបន់​ចិញ្ចឹម​ប្រ​កប​ដោយ​ចីរភាព​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ…។ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​កសិករ​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ឡើង​លើ​តំបន់​ដី​របស់​ខ្លួន​ ហើយ​បន្ត​អភិ​វឌ្ឍ​វិស័យ​ ផលិត​ផល​បង្គា​តាម​ទិស​ដៅ​ “កសិកម្ម​បៃតង​ - ឆ្លាត​វៃ​ - ចីរ​ភាព” ។

លោក​ង្វៀង​ថាញ់​ណាម​ នា​យក​ដ្ឋាន​គ្រប់​គ្រង​ទំ​នប់​ការ​ពារ​និង​បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ​នៃ​ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន​ ឱ្យ​ដឹង៖ ខេត្ត​កា​ម៉ាវ បាន​កំ​ណត់​ច្បាស់​ថា​ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ គឺ​ជា​ឧប​សគ្គ​មួយ​នៅ​ចំ​ពោះ​មុខ​និង​មាន​រយៈ​ពេល​វែង​សម្រាប់​ការ​អភិ​វឌ្ឍ​របស់​ខេត្ត។ ទោះ​ជា​ដូច្នេះ​ក៏​ដោយ​ នេះ​ក៏​ជា​ឱ​កាស​មួយ​សម្រាប់​ខេត្ត​ក្នុង​ការ​បង្វែរ​រចនា​សម័្ពន្ធ​សេដ្ឋ​កិច្ច​ឡើង​វិញ​ តាម​ទិស​ដៅ​ កាន់​តែ​មាន​ចីរ​ភាព​ជាង​ទៀត​។ ការ​អភិវឌ្ឍ​និង​ពង្រីក​នូវ​ទម្រង់​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​នៅ​កា​ម៉ាវ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​អាច​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ធ្វើ​មាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ការ​ពារ​បរិស្ថាន​ បង្កើន​តម្លៃ​ផលិត​ផល​ និង​បង្ក​ជា​កម្លាំង​ជំ​រុញ​សម្រាប់​កំ​ណើន​សេដ្ឋ​កិច្ច​ចីរ​ភាព​របស់​ខេត្ត៕

                            យី​អាញ​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ