- ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញសេចក្តីសម្រេចលេខ ២៥០៤/QĐ-UBND ស្តីពីការចេញផែនការអង្កេតស្ថិតិ “ស្ទង់ការពេញចិត្តរបស់ប្រជាជននិងអង្គការ ចំពោះការបំពេញភារកិច្ចរបស់ស្ថាប័នរដ្ឋបាលរដ្ឋ” ក្នុងទីក្រុង ឆ្នាំ ២០២៥។

អ្នករដ្ឋការនៃមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់និញកេវ ទទួលនិងដោះស្រាយសំណុំ ឯកសារនីតិវិធីរដ្ឋបាលរបស់ប្រជាជន។
គណៈកម្មាធិការប្រជាជនទីក្រុងប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានសេដ្ឋកិច្ច - សង្គមទីក្រុង ធ្វើជាអធិបតី និងសហការជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តផែនការនិងរាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុងនូវលទ្ធផលអនុវត្ត។ ស្ទង់ការពេញចិត្តរបស់ប្រជាជននិងអង្គការចំពោះការបំពេញភារកិច្ចរបស់ស្ថាប័នរដ្ឋបាលរដ្ឋ សំដៅវាយតម្លៃសត្យានុម័ត ប្រាកដប្រជានូវគុណភាពផ្គត់ផ្គង់សេវារដ្ឋបាលរបស់មន្ទីរ គណៈ ផ្នែកទីក្រុង; បណ្តាស្ថាប័នមជ្ឈិមដែលបានចាត់តាំងឡើង នៅលើភូមិឋានទីក្រុងនិងគណៈកម្មាធិការប្រជាជនឃុំ។ ផ្តើមពីនោះ ក្តាប់បានតម្រូវការ ការរំពឹងទុករបស់ប្រជាជន និងអង្គការចំពោះការបំពេញភារកិច្ចរបស់ស្ថាប័ន រដ្ឋបាលរដ្ឋនិងធ្វើជាមូលដ្ឋានគ្រឹះដើម្បីវាយតម្លៃ រៀបចំណាត់ថ្នាក់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលរបស់បណ្តាស្ថាប័ន អង្គភាព ភូមិភាគក្នុងឆ្នាំ ២០២៥។
តាមផែនការ ការអង្កេតនឹងដំណើរការក្នុងរយៈពេល ៤០ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ ខ្លឹមសារអង្កេតត្រូវបានអនុវត្តចំពោះកត្តាមូលដ្ឋាន ៥ យ៉ាង នៃដំណើរការផ្គត់ផ្គង់សេវារដ្ឋបាលសាធារណៈ រួមមាន៖ ការប្រកៀកជិតសេវាកម្ម; នីតិវិធីរដ្ឋបាល; អ្នករដ្ឋការដោះស្រាយការងារដោយផ្ទាល់; លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាល; ស្ថាប័នរដ្ឋទទួល និងដោះស្រាយចំពោះការប្រតិកម្មនិងសំណើ៕
យោង៖ baocantho.con.vn - សុផន