មហាសន្និបាតសហជីពទីក្រុងកឹងធើ លើកទី១ ដំណាក់កាល ២០២៥-២០៣០ ប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលទីក្រុង ទើបបញ្ចប់ការរៀបចំ រចនាសម្ព័ន្ធប្រពន្ធគ្រប់គ្រងបន្ទាប់ពីរួមបញ្ចូល។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់វណ្ណៈកម្មករ និងអង្គការសហជីពទីក្រុង។ ដោយកំណត់ច្បាស់អត្ថន័យដ៏សំខាន់នៃព្រឹត្តិការណ៍នេះ គណៈអចិន្ត្រៃយ៍នៃសហព័ន្ធសហជីពទីក្រុងកឹងធើ បានម្ចាស់ការ ប្ដេជ្ញាដឹកនាំ ចង្អុលការ សំដៅធានាមហាសន្និបាតសហជីពកម្រិតមូលដ្ឋាននិងកម្រិតទីក្រុង បានចាត់តាំងហ្មត់ចត់ ច្បាស់លាស់ ត្រឹមត្រូវតាមពេលកំណត់។

ថ្នាក់ដឹកនាំសហព័ន្ធសហជីពទីក្រុងកឹងធើ និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត TKG TaeKwang កឹងធើ ធ្វើពិធីបំពាក់ស្លាកសញ្ញាសំណង់ប្រឡងប្រណាំង “សួនបៃតង” ដើម្បីអបអរសាទរមហាសន្និបាតសហជីពគ្រប់លំំដាប់ថ្នាក់។
យោងតាមផែនការរបស់សហព័ន្ធសហជីពទីក្រុង មហាសន្និបាតសហជីពកម្រិតមូលដ្ឋាន និងមហាសន្និបាតសហជីពក្រុងកឹងធើ លើកទី១ ដំណាក់កាល ២០២៥-២០៣០ បានប្រព្រឹត្តឡើងក្នុងឆ្នាំ២០២៥ ដោយអនុវត្តទៅតាមបទបញ្ជា សេចក្ដីសម្រេចចិត្តរបស់បក្ស ក៏ដូចជាលក្ខន្តិកៈនិងសេចក្តីណែនាំរបស់អគ្គសហព័ន្ធសហជីពវៀតណាម។ សហជីពមូលដ្ឋានមានសមាជិកចាប់ពី១០០នាក់ឡើងទៅ ត្រូវចាត់តាំងមហាសន្និបាតសហជីពមូលដ្ឋាន; ចំណែកសហជីពមូលដ្ឋានដែលមានសមាជិកក្រោម១០០នាក់ និងសម័្ពន្ធអាជីវកម្មមូលដ្ឋាន ត្រូវចាត់តាំងសន្និបាតមហាជន ឬសន្និបាតតំណាង ហើយត្រូវបញ្ចប់មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ មហាសន្និបាតសហព័ន្ធសហជីពទីក្រុងកឹងធើ ដំណាក់កាល ២០២៥-២០៣០ នឹងត្រូវចាត់តាំងមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។
ដើម្បីធានាល្បឿនដំណើរការ តាមកិច្ចចង្អុលការរបស់អគ្គសហព័ន្ធសហជីពវៀតណាម និងគណៈកម្មាធិការបក្សទីក្រុងកឹងធើ គណៈអចិន្រ្តែយ៍នៃសហព័ន្ធសហជីពទីក្រុង បានផ្សព្វផ្សាយអនុវត្តការងារត្រៀមបម្រុងតាំងពីមុនមកដោយស្មារតីរហ័សរហួន។ ក្នុងកិច្ចចង្អុលការ គណៈអចិន្រ្តែយ៍នៃសហព័ន្ធសហជីពទីក្រុង បានសង្កត់ធ្ងន់ទៅលើសំណូមពរ ដូច៖ មហាសន្និបាតត្រូវច្បាស់លាស់ ពង្រីកបញ្ញាសមូហភាព លើកកម្ពស់លក្ខណៈប្រជាធិបតេយ្យ បំផុសស្មារតីទទួលខុសត្រូវរបស់សមាជិក កម្មករចំពោះការអភិវឌ្ឍនៃអង្គការសហជីព។ គ្រប់ផ្នែកទាំងអស់ចាប់ពីការត្រៀមបុគ្គលិក ការរៀបចំឯកសារ រហូតដល់ការដឹកនាំដំណើរការមហាសន្និបាត ត្រូវបានណែនាំយ៉ាងច្បាស់លាស់ អនុវត្តតាមសេចក្ដីកំណត់របស់អគ្គសហព័ន្ធសហជីពវៀតណាម។ “សហព័ន្ធសហជីពទីក្រុង បានបង្កើតអនុគណៈកម្មការបម្រើការមហាសន្និបាត រួមមាន៖ អនុគណៈកម្មការផ្នែកឯកសារ; អនុគណៈកម្មការផ្នែកផ្សព្វផ្សាយ រៀបចំនិងបម្រើមហាសន្និបាត; អនុគណៈកម្មការផ្នែកបុគ្គលិក។ អនុគណៈកម្មការទាំងនេះ មានភារកិច្ចរៀបចំសេចក្តីព្រាងរបាយការណ៍និងទិសដៅសម្រាប់អាណត្តិកាលថ្មី; ណែនាំសហជីពមូលដ្ឋានរៀបចំរបាយការណ៍ និងត្រៀមបុគ្គលិកសម្រាប់គណៈប្រតិបត្តិការ គណៈកម្មាធិការត្រួតពិនិត្យ និងគណៈប្រតិភូចូលរួមមហាសន្និបាតថ្នាក់លើ; ធ្វើការស្រង់មតិយោបល់ទៅលើឯកសារ លក្ខន្តិកៈ; កសាងផែនការផ្សព្វផ្សាយមុន ក្នុងនិងក្រោយមហាសន្និបាត; ព្រមជាមួយនោះ ត្រៀមរៀបចំមូលដ្ឋានសម្ភារៈ ការងារភស្តុភារ ចលនាប្រឡងប្រណាំង សកម្មភាពវប្បធម៌ សិល្បៈ កីឡា ដើម្បីអបអរសាទរមហាសន្និបាត…។
ទូទាំងទីក្រុង បច្ចុប្បន្នមានសហជីពមូលដ្ឋានចំនួន៨៨១ ដោយមានសមាជិកជាង ១៤០.០០០នាក់។ រហូតដល់ពេលនេះ មានសហជីពមូលដ្ឋាននិងសម័្ពន្ធអាជីវកម្មមូលដ្ឋានជាង៦៧% បានរៀបចំជោគជ័យមហាសន្និបាតសហជីពនិងសន្និបាតមហាជន ឬសន្និបាតតំណាង។ តាមរយៈការអនុវត្តជាក់ស្ដែង បានបង្ហាញថា មានអង្គភាពជាច្រើនដែលមានវិធីអនុវត្តប្រកបដោយភាពម្ចាស់ការ ច្នៃប្រតិដ្ឋ ពង្រីកល្អលក្ខណៈប្រជាធិបតេយ្យ បង្កើតបរិយាកាសសប្បាយរីករាយ ទំនុកចិត្តដល់សមាជិកនិងកម្មករ។
លោកវ៉ថាញហុង ប្រធានសហជីពមូលដ្ឋានក្រុមហ៊ុនភាគហ៊ុនឱសថហូវយ៉ាង ឱ្យដឹង៖ “ដំណើរការត្រៀមបម្រុងមហាសន្និបាតរបស់អង្គភាពបានអនុវត្តដោយប្រជាធិបតេយ្យ បើកចំហ តម្លាភាព។ យើងខ្ញុំបានចាត់តាំងសន្និបាតគណៈប្រតិបត្តិការបើកទូលាយ ដើម្បីទទួលមតិយោបល់ពីប្រធានក្រុម និងអនុប្រធានក្រុមសហជីព; សមាជិកនិងកម្មករដែលបានចូលរួម ហើយផ្ដល់យោបល់លើពង្រាងរបាយការណ៍និងទិសដៅភារកិច្ចក្នុងអាណត្តិកាលថ្មី។ ដោយអនុវត្តតាមការណែនាំរបស់សហព័ន្ធសហជីពទីក្រុង មហាសន្និបាតបានអនុវត្តត្រឹមត្រូវតាមដំណើរការ បង្កការឯកភាពខ្ពស់ និងទំនុកចិត្តរបស់សមាជិកចំពោះអង្គការសហជីព។”
សហជីពមូលដ្ឋានជាច្រើន បានភ្ជាប់ការចាត់តាំងមហាសន្និបាតទៅនឹងការបំផុសចលនានិងចុះឈ្មោះអនុវត្តសំណង់ និងការងារជាក់ស្ដែងក្នុងការគិតគូរដល់កម្មករ បុគ្គលិកនិងពលករ។ ចំណុចសំខាន់គឺការកែលម្អលក្ខខណ្ឌការងារ លើកកម្ពស់គុណភាពអាហារពេលថ្ងៃត្រង់ និងជំនួយដល់សមាជិកដែលមានជីវភាពខ្វះខាត...។ ឆ្លងតាមរយៈនោះ រួមចំណែកនាំយកខ្លឹមសារនិងស្មារតីនៃមហាសន្និបាតទៅក្នុងជីវិតប្រចាំថ្ងៃយ៉ាងឆាប់រហ័ស។
តាមប្រសាសន៍លោកស្រី ឡេធីសឿងម៉ាយ សមាជិកគណៈប្រតិបត្តិការអគ្គសហព័ន្ធសហជីពវៀតណាម សមាជិកគណះប្រតិបត្តការគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រង ប្រធានសហព័ន្ធសហជីពទីក្រុងកឹងធើ មហាសន្និបាតសហជីពគ្រប់លំដាប់ថ្នាក់គឺជាឱកាសសកម្មភាពនយោបាយស៊ីជម្រៅ ប្រជាធិបតេយ្យ ភ្ជាប់ជាមួយនឹងភារកិច្ចជំរុញការផលិត និងធ្វើអាជីវកម្ម គិតគូរពីជីវភាពរបស់កម្មករ កសាងទំនាក់ទំនងការងារចុះសម្រុងគ្នា មានស្ថិរភាពនិងមានភាពជឿនលឿននៅក្នុងសហគ្រាស។ ក្រោមទិសស្លោក “សាមគ្គីភាព - ប្រជាធិបតេយ្យ - ក្រឹត្យក្រម - ផ្លាស់ថ្មី - អភិវឌ្ឍន៍” ក្នុងអាណត្តិកាលថ្មី សហជីពទីក្រុងគ្រប់លំដាប់ថ្នាក់ បន្តឆ្ពោះមកសកម្មភាពចុះទៅមូលដ្ឋាន ផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តផ្សព្វផ្សាយ; ប្រឡងប្រណាំង ស្ងើចសរសើរនិងជូនរង្វាន់ ធានាភាពច្បាស់លាស់ ជាក់ស្ដែង និងទាន់ពេលវេលា; កសាងអង្គការសហជីពទីក្រុងកឹងធើរឹងមាំ ទំនើប ជំនាញ មនុស្សធម៌ ដោយយកសមាជិកនិងកម្មករជាស្នូល; ជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងការគ្រប់គ្រង ដឹកនាំ និងបម្រើសមាជិកសហជីព...។ ទន្ទឹមនឹងនោះ បន្តពង្រីកតួនាទី រួមដំណើរជាមួយកម្មករ បុគ្គលិកនិងពលករ; រួមចំណែកអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគក្នុងដំណាក់កាលថ្មី៕
ប្រភពៈ baocantho.com.vn - ពេជ្រសឿន