មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/11/2025 - 09:12

លោត​ផ្លោះ​ផ្តើម​ពី​សំ​ណង់​និង​គម្រោង​សំ​ខាន់ៗ​ 

ខេត្ត​កា​ម៉ាវ បាន​សម្ពោធ​សំ​ណង់​និង​គម្រោង​សំ​ខាន់ៗ​ចំ​នួន​ ១១​ សំ​ណង់​ គិត​ជា​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុង។​ នេះ​គឺ​ជា​គម្រោង​និង​សំ​ណង់​សំ​ខាន់ៗ​ បើក​ឱកាស​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច​ - សង្គម​ ទាញ​យក​ផល​ពី​សក្តានុ​ភាព​របស់​ខេត្ត។​

ស្ពាន​ហ្គាញ់​ហាវ​តភ្ជាប់​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង។​

ក្នុង​នោះ​ សំ​ណង់​ស្ពាន​ហ្គាញ់​ហាវ - គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តភ្ជាប់​ពី​តំ​បន់​មួយ​ទៅ​តំ​បន់​មួយ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​វិនិ​យោ​គ​ សរុប​ ៦៨៨ ពាន់​លាន​ដុង​ មាន​ប្រ​វែង​ជាង​ ៧៧០ ម៉ែត្រ​ បាន​បើក​ឱ្យ​ចរា​ចរណ៍​ជា​ផ្លូវ​ការ​ បើក​ចេញ​នូវ​បរិយា​កាស​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​ថ្មី​ សម្រាប់​តំ​បន់​ឆ្នេរ​សមុទ្រ​ទិស​អា​គ្នេយ៍។​ គម្រោង​បាន​បង្កើន​កម្រិត​ទំ​នប់​សមុទ្រ​ខាង​កើត​ ដែល​មាន​ប្រ​វែង​ជាង​ ៥​ គីឡូ​ម៉ែត្រ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ ៣៥១ ពាន់​លាន​ដុង​ មិន​ត្រឹម​តែ​ជា​ខ្សែ​ក្រ​វាត់​រឹង​មាំ​ការ​ពារ​ប្រ​ជា​ជន​ចំ​ពោះ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បន្ទាត់​ចរា​ចរណ៍​ដ៏​សំ​ខាន់​ទៀត​ផង។​ ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​ថែម​ទាំង​បង្ហាញ​តាម​រយៈ​គម្រោង​ធំ​ៗ​ ដូច​ជា​បង្កើន​កម្រិត​ បើក​ទូ​លាយ​ព្រ​លាន​យន្ត​ហោះ​កា​ម៉ាវ សម្រេច​ស្តង់​ដារ ៤C និង​កំ​ពង់​ផែ​សមុទ្រ​ចម្រុះ​ហង​ខ្វាយ​ ចាត់​ទុក​ជា “គំ​នាស់” ដើម្បី​កា​ម៉ាវ ក្លាយ​ជា​ច្រក​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ។​

មុខ​មាត់​ក្រុង​កា​ម៉ាវ បាន​បង្កើន​កម្រិត​ជា​មួយ​នឹង​ទី​លាន​ផាង​ង៉ុក​ហៀង (ដោយ​មាន​ទុន​វិនិ​យោគ​ ប្រ​មាណ​ ២៧៨​ពាន់​លាន​ដុង) - សំ​ណង់​នេះ​គឺ​ជា “បេះ​ដូង” ជា​មជ្ឈ​មណ្ឌល​ក្រុង​នៃ​ខេត្ត​កា​ម៉ាវ។​ ដោយ​ចំ​ណុច​លេច​ធ្លោ​គឺ​និមិត្ត​រូប​បង្គា មាន​កម្ពស់​ ២៤ ម៉ែត្រ​ បង្គោល​ទង់​ជាតិ​កម្ពស់​ ២៨​ ម៉ែត្រ​ ព្រម​ទាំង​ប្រ​ព័ន្ធ​តន្ត្រី​ទឹក​សិល្បៈ​ទំ​នើប​ បាន​បង្ក​បរិយា​កាស​វប្ប​ធម៌​ ពិធី​បុណ្យ​មាន​ភាព​រស់​រវើក​សម្រាប់​ប្រ​ជា​ជន។​

និមិត្ត​រូប​បង្គា​មាន​កម្ពស់​ ២៤​ម៉ែត្រ​នៅ​ទី​លាន​ផាង​ង៉ុក​ហៀង។

ទន្ទឹម​នឹង​នោះ​ គម្រោង​ចិញ្ចឹម​បង្គា​អតិ​ប្រ​ពល​វប្ប​កម្ម​បច្ចេក​វិទ្យា​ទំ​នើប​នៅ​ឃុំ​ដុង​ហាយ​ (ដោយ​មាន​ទុន​វិនិ​យោគ​ ៣៣​ពាន់​លាន​ដុង) ពង្រីក​តួ​នា​ទី​ “ទី​ក្រុង​មុខ​របរ​បង្គា” របស់​ខេត្ត​កា​ម៉ាវ ដោយ​វិធី​ផលិត​សុវត្ថិ​ភាព​ ទិន្ន​ផល​លេច​ធ្លោ។​ លោក​ យ័ញ​កាវ​ អ្នក​មាន​ប្រិយ​ភាព​នៅ​និញ​ថាញ់​ឡើយ​ ចែក​រំលែក៖ “រដ្ឋ​វិនិ​យោគ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បាន​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើ​កស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន។​ ទម្រង់​បង្គា - ស្រូវ​សម្រេច​ប្រ​សិទ្ធ​ភាព​ ជួយ​កសិករ​ខ្មែរ​ឈាន​ឡើង​ធ្វើ​មាន។​ គម្រោង​និង​សំ​ណង់​ជាច្រើន​បាន​សម្រេច​ជា​ស្ថា​ពរ​ សន្យា​ថា​នឹង​បង្ក​ជំ​ហាន​លោត​ផ្លោះ​ ជំ​រុញ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​មិន​ខាន”។​

ទន្ទឹម​នឹង​នោះ​ មណ្ឌល​សេវា​កម្ម​ - ទេស​ចរណ៍​ “កុង​តឺ​បាក​លីវ” (ដោយ​មាន​ទុន​វិនិ​យោគ​ប្រ​មាណ​ ៤០០ ពាន់​លាន​ដុង) ដោយ​មាន​សណ្ឋា​គារ​ដ៏​ទំ​នើប ១៥ ជាន់ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយយី​ហោ​ វប្ប​ធម៌​ភូមិ​ភាគ។​ បណ្តុំ​ស្តូប “ដំណើរ​កប៉ាល់​ប្រ​មូល​ផ្តុំ​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង” (ដោយ​មាន​ទុន​វិនិ​យោគ​ជិត​ ១៩៥​ ពាន់​លាន​ដុង) ក្លាយ​ជា​ “អា​សយដ្ឋាន​ក្រ​ហម​” អប់​រំប្រ​ពៃណី​ស្នេហា​ជាតិ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ។​

លោក​ ផាម​ថាញ់​ង៉ាយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ កត់​សម្គាល់៖ “បណ្តា​សំ​ណង់​សំ​ខាន់ៗ​ទាំង​នេះ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ គឺ​ជា​ស្លាក​ស្នាម​នៃ​និមិត្ត​រូប​សម្រាប់​ការ​អភិ​វឌ្ឍរបស់​ខេត្ត​ មិន​ត្រឹម​តែ​ឆ្លើយ​តប​បាន​ល្អ​តម្រូវ​ការ​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន​គមនា​គមន៍​ ធារា​សាស្ត្រ​ វប្ប​ធម៌​ ទេស​ចរណ៍​៘ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ជា​កម្លាំង​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​ និង​បង្ករ​មុខ​មាត់​ថ្មី​ដល់​ខេត្ត​ទៀ​ត​ផង”៕

                              យ្វី​អា​ញ - លីសៀ

ចែករំលែកអត្ថបទ