ដោយកំណត់ច្បាស់ប្រជាជនគឺជាតួអង្គសំខាន់ ជាកម្លាំងស្នូលនិងជាមជ្ឈមណ្ឌលនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទាំងមូលនៅភូមិភាគនៃកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបង៉ាយ ខេត្តវិញឡុង បានផ្សព្វផ្សាយសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពកម្មវិធី។


ស្ពានជនបទថ្មី នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ខេត្តវិញឡុង កំពុងដំណើរការកសាង។
លោកថាច់ស្វឹងបាច់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំតឹបង៉ាយ ឱ្យដឹង៖ “ដើម្បីអនុវត្តមានប្រសិទ្ធភាព កិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាព វប្បធម៌នៅមណ្ឌលតាំងទីលំនៅ” ផ្សារភ្ជាប់ជាមួយនឹងកម្មវិធីទិសដៅជាតិអំពីកសាងជនបទថ្មីលើភូមិឋានឃុំ រយៈពេលកន្លង រណសិរ្សឃុំបានជំរុញការផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ថ្នាក់ រួបរួមកម្លាំងស្រុះស្រួលគ្នា កសាងជីវភាពសុខដុមរមនា ស៊ីវិល័យ សុភមង្គល។ ម្យ៉ាងទៀត ខ្នះខ្នែងកសាងទេសភាពបរិស្ថានបៃតង - ជ្រះ - ស្អាត រួមចំណែកសម្រេចជាស្ថាពរនូវលក្ខឋាន កសាងជនបទថ្មី។ ការងារចលនារបស់គណៈរណសិរ្សភូមិនីមួយៗ អង្គការមហាជនបានធ្វើឱ្យផ្លាស់ប្ដូរស្មារតីភ្ញាក់រលឹករបស់ប្រជាជន។ ផ្ដើមពីនោះ រាល់កិច្ចបំផុសចលនាដែលសមាគម អង្គការមហាជនបំផុសចលនាតែងបានប្រជាជនស្របចិត្តចូលរួម។ ឆ្លងតាមរយៈនៃការចលនាប្រជាជនបានស្ម័គ្រចិត្តបរិច្ចាគដីជិត ១,២ ហិកតា កាប់រំលំឈើគ្រប់ប្រភេទដើម្បីពង្រីកផ្លូវគមនាគមន៍ជនបទ ចូលរួមកម្លាំងពលកម្មជាង ២.៥០០ ថ្ងៃ”។
ពូត្រឿងសៀ នៅភូមិដៃទទឹង ឱ្យដឹង៖ “ការចូលរួមជ្រោមជ្រែងកិច្ចចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អាស្រ័យដោយរណសិរ្សឃុំបំផុសចលនា គ្រួសារខ្ញុំបានបរិច្ចាគដីជាង ២០០ ម៉ែត្រការ៉េ គិតជាតម្លៃទឹកប្រាក់ជាងរយលានដុង ដើម្បីពង្រីកផ្លូវជនបទក្នុងភូមិ និងបរិច្ចាគដីស្រែ ១៥០ ម៉ែត្រការ៉េ ដើម្បីរដ្ឋអំណាចកសាងប្រព័ន្ធធារាសាស្ត្រសម្រាប់បម្រើការស្រោចស្រពកសិកម្ម។ ក្រៅពីនេះ គ្រួសារខ្ញុំនៅទាំងអនុវត្តចលនាសុខុមាលភាពសង្គមជាច្រើនដែលភូមិភាគបំផុស ចលនាគ្រួសារនិងសាច់ញាតិអនុវត្តល្អគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ”។
ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបង៉ាយ ថែមទាំងផ្តោតសំខាន់លើការផ្សព្វផ្សាយ ចលនាសមាជិកនិងប្រជាជនអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងវប្បធម៌មណ្ឌលតាំងទីលំនៅ” កសាងជនបទថ្មី ចលនាប្រជាជនបង្វែររចនាសម្ព័ន្ធផលិត ដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព។ លទ្ធផលជារៀងរាល់ឆ្នាំមានជាង ៩៥% គ្រួសារសម្រេចបទដ្ឋាន គ្រួសារវប្បធម៌ជនបទថ្មី មានភូមិ ១០០% សម្រេចបទដ្ឋានជាភូមិជនបទថ្មី ក្នុងនោះ មាន៤ភូមិ សម្រេចបទដ្ឋានជនបទថ្មីគំរូ។
ផ្តើមពីភាពជាក់ស្តែងនោះបញ្ជាក់ឱ្យឃើញថា រាល់ការចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបង៉ាយ ផ្សព្វផ្សាយរយៈពេលកន្លងពង្រីកបាននូវកម្លាំងផ្ទៃក្នុង ទាញយកសក្តានុភាពនៃភូមិភាគនីមួយៗ; ជំរុញបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ ប្រពលវប្បកម្ម បង្កើនរដូវអភិវឌ្ឍន៍ចិញ្ចឹមសត្វលើគ្រប់វិស័យ ទម្រង់សេដ្ឋកិច្ចគ្រួសារចម្ការ - ស្រះ - ក្រោល ទម្រង់ជំនាញ ដាំដំណាំរួមផ្សំ ទម្រង់ផលិតស្រូវពីររដូវ - ដំណាំ រួមផ្សំមួយរដូវ និងទម្រង់ចិញ្ចឹមជ្រូកឧស្សាហកម្ម៘ តែងពង្រីកប្រសិទ្ធភាព រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន៕
អត្ថបទរូបថត- សើុងម៉ាល័យ- លីសៀ