ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/10/2025 - 10:19

ចេញ​ដំ​ណើរ​ឧបត្ថម្ភ​ជន​រួម​ជាតិ​តំ​បន់​ទឹក​ជំ​នន់​ខេត្ត​ថាយ​ង្វៀង​ 

សហ​ព័ន្ធ​ពល​កម្ម​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ រៀប​ចំ ដឹក​ទំ​និញ​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ​តំ​បន់​ទឹក​ជំ​នន់​ខេត្ត​ថាយ​ង្វៀង។

  កម្មា​ភិបាល​សហ​ព័ន្ធ​ពល​កម្ម​ទីក្រុង​កឹង​ធើ រួម​ជា​មួយ​កង​កម្លាំង​ចូល​រួម​រៀប​ចំ
​ដឹក​ជញ្ជូន​ទំ​និញ​។ រូប​៖ ក្វឹក​ថាយ

ក្រោយ​ពី​រថ​យន្ត​ដំ​បូង​ចាប់​ផ្តើម​ចេញ​ទៅ​ខេត្ត​ហា​ទិញ នៅ​ថ្ងៃ​ទី​១១ ខែតុលា​ សហ​ព័ន្ធ​ពល​កម្ម​ទី​ក្រុង​កឹង​ធើ បន្ត​កៀរ​គរ​ចលនា​ ទទួល​ទំ​និញ​ និង​គ្រឿង​ឧបភោគ​បរិ​ភោគ​ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ដែល​កំ​ពុង​រងប៉ះ​ពាល់​ដោយ​ព្យុះ​ទឹក​​ជំ​នន់​។ មក​ទល់​ពេល​នេះ​ កម្ម​វិធី​ទទួល​បាន​ទំ​និញ​ប្រ​មាណ​ ២០ តោន​ រួម​មាន៖ មី​កញ្ចប់​ ១.៧៣៧ កែស​ អង្ករ​ ២.៥៤៩ គីឡូ​ក្រាម​ ទឹក​ដោះ​គោ ៤៩៤ កែស​ ទឹក​សុទ្ធ ៧០ កែស​ ថ្នាំ​ ពេទ្យ​និង​គ្រឿង​ឧបភោគ​បរិភោគ​ ព្រម​ទាំង​បរិក្ខារ​ពេទ្យ​ផ្សេង​ៗ​ទៀត​៘ គិត​ជា​ទឹក​ប្រាក់​ជាង​ ៧២៧ លាន​ដុង។

ដោយ​ការ​ជំ​នួយ​យ៉ាង​សកម្ម​របស់​កង​កម្លាំង​កម្មា​ភិបាល​សហ​ជីព​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ កង​ប្រ​ជា​ស្វ័យ​ប្រាណ​ នគរ​បាល​ចល័ត​៘ ទំ​និញ​និង​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់​ បាន​វេច​ខ្ចប់​ រៀប​ចំ​ដាក់​ឡើង​រថ​យន្ត​និង​ចេញ​ដំ​ណើរ​ទៅ​ខេត្ត​ថាយ​ង្វៀង​។ តាម​ការ​គ្រោង​ទុក​ រថ​យ​ន្តនឹង​ទៅ​ដល់​ខេត្ត​ថាយ​ង្វៀង​ នៅ​ថ្ងៃ​ទី ១៦ ខែ តុលា​នេះ៕

                                  ហុង​វ៉ឹង- លី​សៀ

ចែករំលែកអត្ថបទ