គណៈចង្អុលការធ្វើសមយុទ្ធតំបន់ការពារទីក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលបំណងធ្វើសមយុទ្ធតំបន់ការពារថ្នាក់តំបន់ ឆ្នាំ ២០២៥។

លោកត្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានឧត្តមសេនីយ៍ត្រី ជីមថុងញ៉ឹក មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៩; លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រធានគណៈចង្អុលការសមយុទ្ធតំបន់ការពារទីក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនរបស់ទីក្រុងនិងភូមិភាគនានា…។
ក្នុងកិច្ចប្រជុំ គណៈចង្អុលការសមយុទ្ធតំបន់ការពារទីក្រុង បានផ្សព្វផ្សាយគោលបំណងធ្វើសមយុទ្ធតំបន់ការពារថ្នាក់តំបន់ នៅគណៈបញ្ជាការការពារតំបន់ ២ - វីតឹង គណៈបញ្ជាការកងទ័ពការពារព្រំដែន និងធ្វើសមយុទ្ធប្រយុទ្ធក្នុងតំបន់ការពារនៅសង្កាត់វីថាញ; តាមរយៈផែនការរៀបចំ ធ្វើសមយុទ្ធតំបន់ការពារថ្នាក់តំបន់ ឆ្នាំ២០២៥; ពង្រាងកាលវិភាគត្រៀមបម្រុងឯកសារនិងអនុវត្តសមយុទ្ធ…។

ថ្នាក់ដឹកនាំយោធភូមិភាគ៩ គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ គ្រប់មន្ទីរ គណៈ ផ្នែករបស់ទីក្រុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ត្រី ជីមថុងញ៉ឹក សំណូមពរគណៈចង្អុលការសមយុទ្ធតំបន់ការពារទីក្រុង បន្តការជ្រួតជ្រាបផ្សព្វផ្សាយផែនការរបស់មេបញ្ជាការយោធភូមិភាគ៩ និងបទបញ្ជារបស់គណៈកម្មាធិការបក្សទីក្រុង អំពីការរៀបចំសមយុទ្ធតំបន់ការពារថ្នាក់តំបន់ ឆ្នាំ ២០២៥ ដល់គ្រប់អង្គភាព។ គណៈបញ្ជាការយោធាទីក្រុងកឹងធើ នគរបាលទីក្រុង និងមន្ទីរ គណៈ ផ្នែកទីក្រុងអនុវត្តល្អនូវតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង បានចង្អុលការថ្នាក់ដឹកនាំគណៈចង្អុលការស្ថាប័ន ចង្អុលការក្នុងដំណាក់ការអនុវត្តការងារត្រៀមលក្ខណៈ និងអនុវត្តសមយុទ្ធសម្រេចលទ្ធផលល្អធានាសុវត្ថិភាព…។
លោកត្រឿងកាញ់ត្វៀង សំណូមពរគ្រប់ស្ថាប័ន អង្គភាពនិងបុគ្គលជ្រួតជ្រាប ផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់បទបញ្ជាលេខ ០២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ឯកសាររបស់ក្រសួងការពារជាតិ យោធភូមិភាគ៩ និងគណៈចង្អុលការសមយុទ្ធតំបន់ការពារទីក្រុង ដើម្បីធានាការយល់ដឹងបានឯកភាព ចង្អុលការព្រមៗ គ្នា ផ្សព្វផ្សាយមានប្រសិទ្ធភាពនៅគ្រប់ថ្នាក់គ្រប់ ផ្នែកនិងកងកម្លាំងដែលចូលរួម។ សមាជិកគណៈចង្អុលការ អនុគណៈកម្មការខ្លឹមសារ រួមជាមួយនឹងមន្ទីរ គណៈ ផ្នែក អង្គការមហាជននានាទីក្រុង ម្ចាស់ការចេញបទបញ្ជាសេចក្តីសម្រេច សេចក្តីណែនាំដើម្បីជួយដល់អង្គភាពធ្វើសមយុទ្ធ បង្កើតប្រព័ន្ធឯកសារតាមតម្រូវការត្រឹមត្រូវ ជាក់ស្តែងច្បាស់លាស់ ធានាគុណភាព ប្រសិទ្ធភាព។ គណៈបញ្ជាការយោធាទីក្រុង ដឹកនាំសហការជាមួយនគរបាលទីក្រុង និងមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈចង្អុលការក្នុងការដឹកនាំចង្អុលការរៀបចំហ្វឹកហ្វឺនកម្មាភិបាល ត្រៀមលក្ខណៈអនុវត្តការធ្វើសមយុទ្ធតំបន់ការពារត្រូវតាមផែនការហ្មត់ចត់ សម្រេចគុណភាពខ្ពស់។ គ្រប់ស្ថាប័ន អង្គភាពធ្វើការជ្រួតជ្រាបផ្សព្វផ្សាយស៊ីជម្រៅក្នុងកម្មាភិបាលយុទ្ធជននិងប្រជាជនអំពីគោលដៅតម្រូវការ អត្ថន័យនៃការធ្វើសមយុទ្ធតំបន់ការពារ; លើកកម្ពស់ស្មារតី ការទទួលខុសត្រូវ កៀរគរកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយ ដើម្បីការធ្វើសមយុទ្ធសម្រេចប្រសិទ្ធភាពខ្ពស់បំផុត…៕
ដំណឹងនិងរូបថត៖ ផាមទ្រុង-មុនី