មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/08/2025 - 09:08

ពង្រីក​កម្លាំង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ 

ដើម្បី​ពង្រីក​កម្លាំង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​ដូង​ចូវ​ ខេត្ត​វិញ​ឡុង​ បាន​កំ​ណត់​ការ​ងារ​ផ្សព្វ​ផ្សាយ​គឺ​ជា​ភារ​ជា​កិច្ច​ដ៏​សំ​ខាន់។​ ផ្ដើម​ពី​នោះ​ ឃុំ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​នេះ​ បច្ចុប្បន្ន​ ឃុំ​បាន​កសាង​សម្រេច​ ១៥/​១៩ លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​និង​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ផ្លូវ​ខេត្ត​លេខ​៩១៤ ឃុំ​ដូង​ចូវ​
ខេត្តវិញឡុង ភ្លឺ-បៃតង-ជ្រះ-ស្អាត។

លោក​ត្រឹម​ហាយ​វ៉ូវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដូង​ចូវ​ ឱ្យ​ដឹង៖ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​អំ​ពី​អត្ថ​ន័យ​ សារៈ​សំ​ខាន់​និង​គោល​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​រៀប​ចំ​កិច្ច​ផ្សព្វ​ផ្សាយ​បាន​៦២៥​លើក​ ដោយ​មាន​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ចូល​រួម​១៨.៧៥០​នាក់។​ បើក​យុទ្ធ​នាការ​២៦៥​លើក​ បោស​សម្អាត​ទេស​ភាព​សង​ខាង​ផ្លូវ​ខេត្ត​លេខ​៩១៤​ផ្លូវ​ខេត្ត​៩១១ និង​ផ្លូវ​តាម​ភូមិ​នា​នា​ ប្រ​មូល​សំ​រាម​បាន​ប្រ​មាណ​១៥,៩​តោន។​ ថែ​ទាំ កាត់​រំលស់​និង​ដាំ​ដើម​ឈើ​ថ្មី​ជាង​៣៣.៧៦០​ដើម​ ដោយ​មាន​ការ​ចូល​រួម​ពី​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ ៣.១៨០​នាក់។​ ចលនា​សប្បុ​រស​ជន​​និង​ប្រ​ជា​ជន​កសាង​ផ្លូវ​ខេត្ត​លេខ​ ៩១៤ ភ្លឺ​ - បៃ តង-ជ្រះ​-ស្អាត​ និង​សុវត្ថិ​ភាព​ចរា​ចរណ៍ សរុប​ទឹក​ប្រាក់​ជាង​១០០​លាន​ដុង​; ចលនា​២១៥​គ្រួ​សារ​ បរិច្ចាគ​ដី​៤០.៥០០​ម៉ែត្រ​កា​រ៉េ​ កសាង​ស្ពាន​ជន​បទ​បាន​៤​ខ្សែ​ សរុប​ទឹក​ប្រាក់​ជាង​ ១,៦ ពាន់​លាន​ដុង”។​

ជា​មួយ​ប្រ​ភព​ទុន​កសាង​ជន​បទ​ថ្មី​ ឃុំ​ដូង​ចូវ​បាន​កសាង​ផ្លូវ​ខេត្ត​ ៩១៤
នៅភូមិបាយ៉ាមអា ខេត្តវិញឡុង។

លោក​ថាច់​ភឿង នៅ​ភូមិ​ប៉ា​យ៉ាម B ឱ្យ​ដឹង៖ “កន្លង​ហើយ​ ថ្នា​ក់​ដឹក​នាំ​ភូមិ​ប៉ា​យ៉ាម B បាន​មក​ចលនា​ខ្ញុំ​បរិច្ចាគ​ដី​ដើម្បី​កសាង​ផ្លូវ​កៅ​ស៊ូ​ជន​បទ​តភ្ជាប់​ភូមិ​ប៉ា​យ៉ាម​B។​ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​គ្រួ​សារ​ ហើយ​បរិច្ចាគ​ប្រ​មាណ​ ២០០ ម៉ែត្រ​កា​រ៉េ​ ដើម្បី​កសាង​ផ្លូវ​ជន​បទ”។​

តាម​លោក​ត្រឹម​ហាយ​វ៉ូវ សង្កេត​ជា​រួម​តាម​រយៈ​ការ​ងារ​ផ្សព្វ​ផ្សាយ​ឃើញ​ថា​ ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​និង​ប្រ​ជា​ជន​មាន​ការ​កើន​ឡើង​ យល់​ពី​គោល​បំ​ណង​ អត្ថ​ន័យ​ សិទ្ធិ​និង​តួនា​ទី​របស់​ប្រ​ជា​ជន​ជា​មួយ​បក្ស​ រដ្ឋ​អំ​ណាច ព្រួត​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី​ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្ដែង​ ដូច៖ ឧបត្ថម្ភ​ប្រ​ជា​ជន​សង់​ផ្ទះ​មហា​សាម​គ្គី​; រួម​ចំ​ណែក​កសាង​បង្គោល​ទង់​ បង្គោល​ភ្លើង​ និង​កម្លាំង​ពល​កម្ម​; ចូល​រួម​កសាង​ផ្លូវ​ក្នុង​ភូមិ​ បរិច្ចាគ​ដី​ ដើម​ឈើ​ ដំ​ណាំ​ ជីក​ប្រ​ឡាយ​វាល​ស្រែ​... ឃុំ​ដូង​ចូវ​បន្ត​ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ប្រ​ឡង​ប្រ​ណាំង “រួម​កម្លាំង​កសាង​ជន​បទ​ថ្មី”; ជា​និច្ច​កាល​ត្រួត​ពិនិត្យ​ ដាស់​តឿន​ក្រើន​រំលឹក​ ដើម្បី​ចង្អុល​ការ​អនុវត្ត​ ធ្វើ​ការ​បូក​សរុប​លើក​សរ​សើរ​ ផ្តល់​រង្វាន់​បាន​ទាន់​ពេល​ដល់​សមូហ​ភាព​ បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ ដើម្បី​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​នូវ​ទម្រង់​និង​គំរូ​ល្អៗ​ បង្កើត​ចលនា​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ផុស​ផុល​ រួម​គ្នា​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ប្រ​កប​ដោយ​ជោគ​ជ័យ៕​

សឺន​ម៉ា​ល័យ​-ទី​ទុយ​

ចែករំលែកអត្ថបទ